ពិព័រណ៍គ្រឿងយន្តកម្ពុជា-អន្តរជាតិ ឆ្នាំ​២០១៣​បាន​ចាប់​ផ្តើម​ឡើង​មាន​ក្រុម​ហ៊ុន​ជាង​២៤០​ចូល​រួម
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ ពិព័រណ៍គ្រឿងយន្តកម្ពុជា-អន្តរជាតិ និងឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភ័ណ្ឌ​កម្ពុជា​-អន្តរជាតិ​
ឆ្នាំ​២០១៣ បានចាប់ផ្តើមហើយ កាលពីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៣ នៅមជ្ឈ​មណ្ឌលពិព័រណ៍កោះពេជ្រ
រាជ​ធានីភ្នំពេញក្រោមអធិបតីភាពរបស់លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ​រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃព្រះរាជា​
ណា​ចក្រកម្ពុជា។

 ពិព័រណ៍នេះមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៨-១១ខែសីហា ដែលមានការចូលរួមតាំង​ពិព័រណ៍ជាង២៤០​ក្រុម​
ហ៊ុន មកពី១៦ប្រទេស និងតំបន់ផ្សេងៗគ្នា បានដាក់តាំងបង្ហាញនូវផលិត​ផលទំនិញដ៏ច្រើនសម្បូរបែប​ផ្សែងៗ​
គ្នា ដែលមានស្តង់សរុបចំនួន៤៣០ស្តង់ មានដូចជា៖ គ្រឿងយន្ត និងបរិក្ខារវាយនភណ្ឌ និងសម្លៀកបំពាក់​
សរសៃអំបោះ, ផលិតផលធ្វើពីផ្លាស្ទិក, កៅស៊ូ, ម៉ាស៊ីនព្រីន, ធនធានជ័រ និងគ្រឿងបន្ទាប់បន្សំ,គ្រឿងម៉ាស៊ីន​
ផលិតអាហារ, គ្រឿងបន្លាស់​រថយន្ត និងគ្រឿងបន្ទាប់បន្សំ, គ្រឿងម៉ាស៊ីនកសិកម្ម និងសម្ភារៈពាក់ព័ន្ធនានា,
គ្រឿងម៉ាស៊ីន​ស្វ័យប្រវត្តិវិស្វកកម្មអគ្គិសនី, សម្ភារៈថ្នាំពេទ្យ និងគ្រឿងបរិក្ខាពេទ្យ, គ្រឿងដែកនិងឧបករណ៍​
ផ្សេងៗទៀត។

ប្រទេសទាំង១៦ដែលបានមកចូលរួមក្នុងពិព័រណ៍នេះ មានដូចជា៖ កម្ពុជា ចិន ឆេក ឥណ្ឌា អាល្លឺម៉ង់ ឥណ្ឌូ​
នេស៊ី ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី ប៉ាគីស្ថាន ថៃ អាមេរិក វៀតណាម និងតំបន់ហុងកុង និងតៃវ៉ាន់។

លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ មានប្រសាសន៍ថា ការតាំងពិរណ៍លើកនេះ គឺមានការកើន​ឡើងចំនួន​១៥​
ភាគរយ បើធៀបទៅនឹងការតាំងពិព័រណ៍ នាឆ្នាំ២០១២។ បន្ទាប់ពីបានទទួល​ជោគជ័យដ៏ត្រចះត្រចង់​ពីការ​
រៀបចំពិព័រណ៍ចំនួនពីរលើកកន្លងមក គឺបានទទួលការយកចិត្តទុក​ដាក់ពីសាធារណជនកាន់តែខ្លាំងពីឡើង
មិនត្រឹមតែនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅលើទី​ផ្សារអាស៊ានផងដែរ។ ពិព័រណ៍នេះ បានក្លាយទៅជា​
ប្រព្រឹត្តការណ៍ពាណិជ្ជកម្មប្រចាំឆ្នាំមួយ ដែលត្រូវបានប្រព្រឹត្តឡើងរៀងរាល់ខែសីហា។ ព្រឹត្តការណ៍​ពាណិជ្ជ​
កម្មនេះ ក៏ជាវេទិកាផ្គូរ​ផ្គង​ពាណិជ្ជកម្ម(B2B)ដ៏ល្អមួយ សម្រាប់អ្នកផលិត អ្នកទិញ ពាណិជ្ជករ អ្នកចែកចាយ
ព្រមទាំងរដ្ឋ​មន្ត្រីរាជរដ្ឋាភិបាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារ»។ លោកទេសរដ្ឋមន្ត្រី បន្តថា
កម្ពុជា ចាំបាច់ត្រូវធ្វើពិពិធកម្មលើសកម្មភាពសេដ្ឋកិច្ចរបស់ខ្លួន និងជំរុញការនាំចេញ ដើម្បី​សម្រេច​ឲ្យបាន​
នូវកំណើនសេដ្ឋកិច្ចខ្ពស់មួយប្រកបដោយចីរភាព និងផលិតផលដែល​មានតម្លៃ​បន្ថែមកាន់តែខ្ពស់។ ដូច្នេះ
ការរៀបចំពិព័រណ៍នេះ គឺជាវេទិកាដែលមានប្រយោជន៍​សម្រាប់បណ្តារ​ធុរជន និងពាណិជ្ជករកម្ពុជា។

ពិព័រណ៍បែបនេះ ត្រូវបានធ្វើឡើងជាលើកដំបូងនៅខែសីហា ឆ្នាំ២០១១​ ដែលមានក្រុម​ហ៊ុន​ឧស្សាហកម្ម​
សម្លៀក​បំពាក់ និងវាយនភ័ណ្ឌ មកពី១៤ប្រទេស ស្មើនឹង១៥០ក្រុមហ៊ុន ចូលរួម​ដាក់តាំងពិព័រណ៍​ចំនួន​២៥០​
ស្តង់។ ពិព័ណ៍នេះ រៀបចំឡើងក្នុងគោលបំណងបង្ហាញ​ពីបច្ចេកវិទ្យា​ថ្មីៗ​ដល់សហគ្រាសដែល​កំពុង​ធ្វើធុរ​
កិច្ចនៅក្នុងប្រទេសកម្ពុជា។ មួយវិញទៀត ព្រឹត្តិការណ៍នេះ ក៏ធ្វើឡើងដើម្បីផ្លាស់ប្តូរបទពិសោធន៍ ក៏ដូច​ជា​
ស្វែងរកកិច្ចសហការផ្ទេរបច្ចេកវិទ្យា ក្នុងគោលដៅ​រួម​ចំណែ​កដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។ អ្នក​
ចូលរួម និងទស្សនាអាចស្វែងរកផលិត​ផលគ្រប់បែបយ៉ាង និងជាឱកាស​សម្រាប់ការពង្រីកនូវ​ជំនួញ​របស់​
ពាណិជ្ជករ។ នៅឆ្នាំ២០១២ ពិព័រណ៍​បែបនេះ ក៏មានការកើនឡើងនូវការចូលរួមជាបន្តបន្ទាប់។

លោក Tiger Linអគ្គនាយកក្រុមហ៊ុនYorkers Trade & Marketing Service Co., Ltdof Hong Kongមានប្រសាសន៍ថា
ប្រទេសកម្ពុជាទទួលបាននូវវិបុលភាពដ៏គួរឲ្យកត់សម្គាល់ ហើយ​កំពុង​ឆ្ពោះ​ទៅរកការធ្វើពាណិជ្ជកម្មសេរី និង
ការធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ និង​ពិភពលោក។ « កម្ពុជា ជាប្រទេសមួយដែលមានការរីក​
ចម្រើន​ដ៏ឆាប់រហ័យបំផុតនៅលើ​ពិភព​លោក ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ និងកំពុង​បន្តទទួល​
បាននូវភាពអនុគ្រោះពាណិ​ជ្ជ​​កម្ម(GSP)ពីបណ្តាប្រទេសអភិវឌ្ឍន៍ដូចជា៖ សហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប
ជប៉ុន ចិន ឥណ្ឌា ជាដើម។

តួលេពីលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជាកំពុងបន្ត​ទទួលបាន​នូវកំណើនដ៏ខ្ពស់​ក្នុង​
ឆ្នាំ២០១២ គឺ៧.៦ភាគរយ និងត្រូវបានរំពឹងថា នៅឆ្នាំ២០១៣នេះ នឹងកើន​ឡើងចំនួនប្រហាក់ប្រហែលគ្នា
បើគ្មានការរំជើបរំជួលក្រោយការបោះឆ្នោត។ លោកទេសរដ្ឋមន្ត្រី បញ្ជាក់ថា នៅឆ្នាំ២០១២ ការវិនិយោគ​ផ្ទាល់​
មកកាន់កម្ពុជា គឺបានកើនឡើង៧០ភាគរយ ដែល​មាន​ទឹកប្រាក់ប្រមាណ១.៥កោដិដុល្លារអាមេរិក ហើយ​
បានបង្កើត​ការងារយ៉ាងច្រើនសន្ធឹក​សន្ធាប់​ឲ្យយុវជន​កម្ពុជា។ ការកើនឡើងនេះ មិនគ្រាន់តែជាលទ្ធផលនៃ​
ការកើនឡើងនូវតម្រូវការរបស់​បរទេសប៉ុណ្ណោះទេ តែវាក៏ជាការបង្ហាញឲ្យឃើញពីសក្តានុពលដ៏ធំធេង និង
ឱកាសធុរកិច្ចដ៏សម្បូរ​បែប​នៅកម្ពុជាផងដែរ។

សូមបញ្ជាក់ថា ពិព័រណ៍ពាណិជ្ជកម្មនេះ គឺរៀបចំឡើងដោយក្រុមហ៊ុនYorkers Trade & Marketing Service Co.,
Ltd of Hong Kong សហការគាំទ្រដោយនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រោមកិច្ចគាំទ្រពីក្រសួង​ពាណិជ្ជកម្ម​
កម្ពុជា សភាពាណិជ្ជកម្មកម្ពុជា សមាគមឧស្សាហកម្មគ្រឿង​យន្តតៃវ៉ាន់​(TAMI)សមាគមរៀបចំពិព័រណ៍ និង
សន្និសីទតៃវ៉ាន់(TECA), គម្រោងសមាគមរបស់​Taiwan Turnkey(TTA)៕

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បុគ្គលិក​​​​​អង្គការ​សហប្រជា​ជាតិ​ ២នាក់​ត្រួវបាន​គេបាញ់សំ​លាប់​នៅប្រទេស​សូម៉ាលី​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1325]

ប្រទេសសូម៉ាលី៖ កាលពីពេលថ្មីៗនេះ បុគ្គលិកអង្គការសហប្រជាជាតិចំនួន ២នាក់គឺត្រួវបានជនដៃដល់ម្នាក់ បាញ់សំលាប់នៅក្នុងព្រលានយន្តហោះ Galkayo នៃប្រទេសសូម៉ាលី។... អានបន្ត


១០០​​ ថ្ងៃ​នៃ​ការកាប់​​​សម្លាប់​នៅក្នុង​រដ្ឋ​ Rwanda ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1230]

ប្រទេសអាព្រិក៖ នៅក្នុងរយះពេល ១០០ថ្ងៃនៃឆ្នាំ ១៩៩៤ ប្រជាជនប្រហែលជា ៨០០ ០០០នាក់គឺត្រួវបានគេ សម្លាប់នៅក្នុងរដ្ឋ Rwanda ដែលបង្កឡើងដោយពួកជ្រុលនិយម Hutu។ ពួកជ្រុលនិយម Hutu ខាងលើនេះ គឺតែងតែធ្វើការវាយប្រហារមកលើសហគមន៍របស់ពួកជនជាតិភាគតិច Tutsi ព្រមទាំងគូរប្រជែងខាងផ្នែកនយោ បាយរបស់ផងដែរ។... អានបន្ត


ស្រ្តី​ចំនួន ​៣នាក់​ត្រួវ​បាន​គេវាយ​ដោយ​ញញួរ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1049]

ប្រទេសអង់គ្លេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ស្រ្តីចំនួន ៣នាក់គឺត្រួវបានជនដៃដល់មួយក្រុមវាយ ប្រហារដោយញញួរយ៉ាងសាហាវនៅក្នុងសណ្ឋាគារផ្កាយបួនមួយកន្លែងឈ្មោះ Upmarket London ។... អានបន្ត


​ស្លាប់​៤​នាក់​​របួស​ធ្ងន់​-​ស្រាល​​១២​នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1054]

ភ្នំពេញ៖ ​ករណី​គ្រោះថ្នាក់​ចរាចរ​​​នៅ​ទូទាំង​ប្រទេស​កើត​ឡើង​១១ លើក (​យប់​៧​លើក​) មាន​មនុស្ស​ស្លាប់​៤​នាក់​(​ស្រី ម្នាក់​) និង​រង​របួស​ធ្ងន់​១០​នាក់​ (​ស្រី​៣​នាក់​)របួសស្រាល​២​នាក់។នៅក្នុង ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​​​ទាំង​១១​លើកបាន​បង្ក​ឲ្យ​..... អានបន្ត


ស្រ្តីជន​​​​​​​​​ជាតិ​អង់គ្លេស​ ២នាក់​បានលង់​ទឹក​ស្លាប់​នៅក្បែរ​កោះ ​Tenerife​​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1150]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ ស្រ្តីជនជាតិអង់គ្លេសចំនួន ២នាក់គឺបានលង់ទឹកស្លាប់នៅ ក្នុងសមុទ្រមួយកន្លែងស្ថិតក្បែររមណីយដ្ឋាន Holiday ដែលមានទីតាំងនៅលើកោះ Tenerife។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ខ្មាន់​កាំភ្លើង​ដៃដល់​បាញ់សំលាប់​កង​ទាហាន​គែនយ៉ា ៥​នាក់និងជនស៊ីវិល ៣នាក់​

ប្រទេសគែនយ៉ា៖ កាលពីថ្ងៃអង្គារម្សិលមិញ ខ្មាន់កាំភ្ល...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [432]


ភ្លៀង​ធ្លាក់​ខ្លាំង​នៅប្រទេស​ប៊ុលលីវី​​ឆក់យក​​ជីវិត​មនុស្ស​ចំនួន​ ២៩នាក់​

ប្រទេសប៊ុលលីវី៖ យោងតាមអ្នកព្យាករណ៍ឧត្តុនិយមរបស់ប្រ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [447]


​អគ្គីភ័យ​នៅ​សង្កាត់​ស្ទឹង​មានជ័យ​បាន​សម្លាប់​មនុស្ស​៣​នាក់​

គ្រោះអគ្គីភ័យដ៏រន្ធត់មួយដែលបានកើតឡើង កាលពីវេលាម៉ោង...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [409]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 143 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2028 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 349 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1132542​ នាក់