កម្ពុជានាំចូលផ្លែឈើពីប្រទេសថៃ ប្រមាណជា២ពាន់លានបាតជារៀងរាល់ឆ្នាំ
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

    ភ្នំពេញ៖ មន្រ្តីនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្ម​ថៃ​បានបង្ហាញថា​ជារៀង​រាល់​ឆ្នាំ​
កម្ពុជាបាននាំផ្លែឈើស្រស់គ្រប់ប្រទេសចូលមកពីប្រទេសថៃក្នុងទំហំទឹកប្រាក់ប្រមាណជា​២.០០០​លាន​​បាត
ដោយមានការកើនឡើង២៥ភាគរយក្នុង១ឆ្នាំ ។    ក្នុងនោះផ្លែឈើមួយចំនួនកម្ពុជា​​បាន​នាំ​ចេញ​បន្តទៅលក់
នៅប្រទេសវៀតណាមនិងចិនដែលមានទឹកប្រាក់រាប់លានបាតក្នុង​មួយឆ្នាំៗ​ទៀត។

លោកស្រី ជីរ៉ា ណាន់វង្សមង្គលអគ្គ  ទីប្រឹក្សាពាណិជ្ជកម្មប្រចាំស្ថានទូតថៃបានឲ្យដឹងនារាត្រី ថ្ងៃទី៣០ ខែឧស
ភា ក្នុងកម្មវិធីផ្សព្វផ្សាយផ្លែឈើថៃឆ្នាំ២០១៣ នៅផ្សាផារ៉ាហ្កនថា  បច្ចុប្បន្នកម្ពុជាបាននាំផ្លែឈើមកពីប្រទេស
ថៃក្នុងមួយឆ្នាំៗ  ប្រហែលជា២ពាន់លានបាត  ហើយផ្លែឈើទាំងនោះមួយចំនួនត្រូវបាន​នាំបន្តទៅលក់នៅប្រ
ទេសក្រៅ។ចំណែកផ្លែឈើថៃដែលនាំចូកមកកម្ពុជាមានដូចជាក្រូវខ្វិចសាម៉ាវឡង់កង់ធូរេនមង្ឃុតអំពិលផ្អែម
និងស្វាយជាដើម។

លោកស្រីបន្តថា គោលបំណងនៃការរៀបចំកម្មវិធីផ្សព្វផ្សាយផ្លែឈើនេះ គឺដើម្បីបង្កើនការនិយម​ចូល​ចិត្តបរិ
ភោគផ្លែឈើថៃក្នុងស្រទាបប្រជាជនកម្ពុជា ដែលនឹងជម្រុញឲ្យមានការកើនឡើង  ការធ្វើ​ពាណិជ្ជកម្មការវិនិ
យោគទុនការបង្កើនសម្ព័ន្ធភាពទ្វេរភាគីរវាងប្រទេសទាំងពីរកម្ពុជា-ថៃដែលជាអ្នកភូមិផងរបងជាមួយឲ្យកាន់
តែប្រសើរឡើងថែមទៀត​។

លោកស្រីជីរ៉ាណាន់វង្សមង្គលបានបញ្ជាក់ថាកម្មវិធីផ្សព្វផ្សាយផ្លែឈើថៃ២០១៣គឺជាកម្មវិធីជំរុញការនាំចេញ
ផ្លែឈើថៃរបស់នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មថៃសហការ​ជា​មួយផ្សារទំនើបផា
រ៉ាហ្កនធ្វើរយៈពេល៤ថ្ងៃគឺចាប់ពីយប់ថ្ងៃទី៣០  ខែឧសភារហូតដល់ថ្ងៃទី០២ ខែមិថុនាឆ្នាំ២០១៣ នេះក្នុងនោះ
មានផ្លែធុរេនសាវម៉ាវមង្ឃុតនិងផ្លែឡង់កងជាមួយគ្នានោះ​ក៏មាននាំចូលមកលក់សាកល្បងនូវផ្លែឈើក្លាសេទុក
បរិភោគរយៈពេលយូរ​ដូចជាធុរេននិងមង្ឃុត​ជាដើម។

អញ្ជើញចូលរួមក្នុងកម្មវិធីនោះលោកថាត់ថៈយុត្តិផាក់ឌីឯកអគ្គរាជទូតថៃប្រចាំកម្ពុជាបានថ្លែងថាលោកមាន
សេចក្តីរីករាយនិងកោតសរសើរដែលបានរៀបចំឲ្យមានកម្មវិធីនេះឡើង   ធ្វើឲ្យកសិករ​ដែលជាអ្នកចំការផ្លែ
ឈើថៃអាចលក់ផលិតផលរបស់ខ្លួនក្នុងតម្លៃមិនទាបពេកបានគ្រប់រដូវ។ពិសេសបានជួយរំលែកបន្ទុករបស់
រដ្ឋាភិបាលថៃក្នុងការជួយទិញទំនិញកសិកម្មនៅពេលមានផ្លែឈើច្រើនលក់នៅទីផ្សារនិងមានតម្លៃធ្លាក់ចុះ
ខ្លាំងនោះ។

ទន្ទឹមនឹងនេះក៏បង្ហាញឲ្យឃើញកាន់តែច្បាស់អំពីទំនាក់ទំនង  និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាង​ប្រជាជន
និងប្រទេសទាំងពីរកម្ពុជា-ថៃកាន់តែស្អិតរមួតថែមទៀត។លោកបានចាត់ទុកថាជោគជ័យ​ទាំងអស់នេះបាន
មកពីកិច្ចសហប្រតិបត្តការយ៉ាងល្អពីគ្រប់ភាគីទាំងភាគីរដ្ឋនិងភាគីឯកជនហើយ​លោកសុំគាំទ្រការធ្វើការងារ
នេះរបស់ភាគីទាំងអស់ដែលបានព្យាយាមជំរុញការនាំចេញទំនិញថៃមក​កាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា
៕ ដោយ៖សុវណ្ណរ័ត្ន

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

រកឃើញ​​កំទេច​បាក់បែក​មួយ​ដែល​សង្ស័យថា​ ជាកំ​ទេច​យន្តហោះ​ MH370​

ប្រទេសអូស្រ្តាលី៖ កាលពីពេលថ្មីៗនេះ ប្រទេសអូស្រ្តាល...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [434]


ឯកឧត្តម យូ ហុកគ្រី ព្រឹទ្ធបុរសនិងជាប្រធានក្រុម ការងារពង្រឹងមូលដ្ឋានខេត្ត

កំពង់ចាម៖ ឃុំគងជ័យ ស្រុកអូររាំងឪ កាលពីថ្ងៃទី...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [533]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 194 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 479 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230578​ នាក់