រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុដឹក​នាំ​គណៈ​ប្រតិ​ភូជាន់​ខ្ពស់​កម្ពុជា​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី​១៨ របស់​រដ្ឋ​ មន្ត្រី​ហិរ​ញ្ញវត្ថុ​អាស៊ាន​ នៅ​ទី​ក្រុង​ណៃ​ពិ​ដោរ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញលោក អូន ព័ន្ធមុនីរត្ន័ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដឹកនាំ គ ណៈប្រតិភូជាន់​ខ្ពស់កម្ពុជា​ទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី១៨ របស់រដ្ឋ មន្ត្រីហិរញ្ញវត្ថុ អាស៊ាន នៅទីក្រុងណៃពិដោរ​ ប្រទេសមីម៉ាន់ម៉ា ក្រោមអធិបតីភាពរបស់ឯកឧត្តម U Win Shein រដ្ឋមន្ត្រី ហិរញ្ញវត្ថុ នៃសាធារណៈរដ្ឋសហភាពមីយ៉ាន់ម៉ា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចចេញផ្សាយនៅថ្ងៃទី ០៥ ខែ មេ​សា ឆ្នាំ ២០១៤នេះ បានឱ្យ​ដឹងថា កិច្ចប្រជុំនេះនឹងមានការចូលរួមរបស់អនុរដ្ឋមន្ត្រី ឧត្តម​មន្ត្រី និងមន្ត្រីជាន់ខ្ពស់ នៃប្រទេស ជាសមាជិក អាស៊ាន​​​ ព្រមទាំងអគ្គលេខាធិការរង នៃ​លេ​ខាធិការដ្ឋានអាស៊ានក្រោម ប្រធានបទៈ “ការរួមគ្នាឆ្ពោះទៅមុខ ដើម្បី​កសាង​ស​ហគមន៏ប្រ​ក​បដោ​យ​សន្តិភាព និងវិបុលភាព”។ក្នុងពេលជាមួយនេះ​ដែរ រដ្ឋមន្ត្រីហិរញ្ញវត្ថុ អាស៊ាន​នឹងចូ​ល​ស​ម្តែ​ងការគួរសមជាមួយ ឯកឧត្តម U Thein  Sein ប្រធានាធិបតី នៃសាធារណៈ​រដ្ឋសហភាព មីយ៉ាន់ម៉ា។

សេចក្តីប្រកាសព័ត៌មាននោះបានឱ្យដឹងទៀតថា កិច្ចប្រជុំនេះនឹងពិភាក្សាអំពី (១) អភិក្រម និងការប្តេជ្ញាចិត្ត ដើម្បី​បន្តរក្សាបាននូវកំណើន និង​ស្ថេរភាពសេដ្ឋកិច្ច និងទីផ្សារហិ​រញ្ញ​វត្ថុ​ក្នុងតំបន់អាស៊ាន ក្នុងបរិការណ៍ នៃភាព​មិន​ច្បាស់លាស់របស់ សេដ្ឋកិច្ច​ពិភពលោក (២) ការផ្លាស់ប្តូរទស្សនៈជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធនាគារ​ពិភពលោក (WB) មូល​និធិរូបិយវត្ថុអន្តរជាតិ (IMF) និង ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូកបី (AMRO) ស្តីអំពី ហានិភ័យ និងបញ្ហាប្រឈមគោលនយោបាយនានា ដើម្បីរក្សាបាន​នូវស្ថេរភា​ពសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក៏ដូចជា សម្រេចបាននូវ​គោលដៅនៃ​ការបង្កើត​សហគមន៍​សេដ្ឋ​កិច្ច​អាស៊ាន (ASEAN Economic Community) (៣) ការប្តេជ្ញាចិត្តបន្ត​ស​កម្ម​ភាព​លើ​វិស័​យនានា ក្រោមផែនទីចង្អុលផ្លូវ នៃសមហរណកម្មហិរញ្ញវត្ថុ និង រូបិយ វត្ថុអាស៊ាន (៤) ការបន្តកិច្ចខំប្រឹងប្រែងដើម្បីដាក់ឲ្យប្រតិបត្តិការ ពហុនីយកម្មគំនិតផ្តួចផ្តើមឈៀងម៉ៃ ​(Ch​ia​ng Mai Initiative Multilateralization-CMIM) ពង្រឹង ការិយាល័​យស្រាវជ្រា​វម៉ាក្រូ​សេដ្ឋកិច្ចអាស៊ាន បូកបី (ASEAN+3 Macroeconomic Research Office-AMRO) និង (៥) ការអនុវត្តផែនការការងារ របស់គំនិតផ្តួចផ្តើមផ្សារហ៊ុនអាស៊ី​ (Asian Bond Markets Initiati​ve-ABMI) ។

លើសពីនេះ​ កិច្ចប្រជុំនេះ នឹងពិភាក្សាលំអិតអំពី (១) បច្ចុប្បន្នភាព សេដ្ឋកិច្ចក្នុងតំបន់ និងបញ្ហា​ប្រឈមនានា (២) ផែនទីចង្អុលផ្លូវ នៃសមាហរណកម្មហិរញ្ញវត្ថុ និងរូបិយវត្ថុ​អាស៊ាន ដូចជាការអភិវឌ្ឍទីផ្សារហ៊ុន សេរីភាវូបនីយកម្ម​សេវាកម្មហិរញ្ញវត្ថុ និងសេរីភា​វូប​នីយកម្មគណនីមូលធន និង (៣) ការពង្រឹងកិច្ចសហ ប្រតិបត្តិការហិរញ្ញវត្ថុ និង​សមា​ហរណ​កម្ម​សេដ្ឋកិច្ចអាស៊ានដែលរួមមាន ការពង្រឹងការឃ្លាំមើលក្នុងតំបន់ ការផ្តល់ហិ​រញ្ញប្បទាន​ហេ​ដ្ឋារ​ចនាសម្ព័ន្ធ កិច្ចសហប្រតិបត្តិការលើបញ្ហា ពាក់ព័ន្ធនឹងគយ ពន្ធដារ ធានារ៉ាប់រង និង​អ​ក្ខ​រកម្មហិរញ្ញវត្ថុ សំដៅ​បន្ត​លើក​កម្ពស់ និង កសាង សហគមន៍អាស៊ាន ដ៏រឹង​មាំ​មួយ។

តាមការរំពឹងទុក  កិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ានលើកទី១៨នេះ នឹងទទួលបាននូ​វកិច្ចស​ហប្រ​តិបត្តិការ​ កាន់​តែ​ស៊ីជម្រៅ និង ធាតុ​ចូលសំខាន់ៗជា​ច្រើនដែ​លអាចដា​ក់ចេញ​ជា​វិធានការគោលនយោបាយ ជាក់ស្តែង និងថ្មីៗ​បន្ថែម​ទៀត ក្នុងការឆ្លើ​យតប​ទៅ​នឹង​បញ្ហា​ប្រឈមទាំងឡាយ រួមទាំងវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុង​តំបន់ និង​​ពិភព​លោក ដើម្បី​នាំ​ម​កនូវការកសាងសហគមន៍អាស៊ានប្រកបដោយ សន្តិសភាព និងវិបុលភាព

ដោយ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

Outstanding Youth Club ទទួល​បាន​ភាព​ជោគ​ជ័យ
អប់រំ-កីឡា • កាលពី​ : 13 កន្លងទៅ • បើកមើល : [862]

ភ្នំពេញ ៖ ដើម្បីឈានទៅរកភាពជោគជ័យរបស់យុវជនត្រូវមានកត្តាមូលដ្ឋានជាច្រើន តាមរយៈ ការសិក្សា​ស្រាវ​​ជ្រាវ​ និង​អភិវឌ្ឍ​ ធនធានមនុស្ស ក្នុងឆ្នាំកន្លងទៅគេបានមើលឃើញថា នៅប្រទេសកម្ពុជា មាន​និស្សិត​ជាច្រើន​ខ្វះខាតនូវភាពក្លាហាន

... អានបន្ត


យុវជនជប៉ុន-កម្ពុជា សម្ដែង​សិល្បៈ​រួម​គ្នា ផ្លាស់​ប្ដូរ​វប្ប​ធម៌ ពង្រឹង​ទំនាក់​ទំនង និង​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​ទ្វេ​ភាគី
អប់រំ-កីឡា • កាលពី​ : 13 កន្លងទៅ • បើកមើល : [924]

ភ្នំពេញ៖ យុវជនមកពីប្រទេសជប៉ុន និង​យុវ​ជន​កម្ពុជា បាន​ជួប​ពិ​ភាក្សា​គ្នា​ជា​ការ​​ផ្លាស់​ប្ដូរ​​វប្ប​ធម៌​ និង​ការ​សម្ដែង​សិល្បៈ  ដើម្បី​រួម​ចំ​ណែកលើក​កម្ពស់​ដល់​ការ​ផ្លាស់​ប្ដូរ​បទ​ពិ​សោធន៍ និង​ចំណេះ​​ដឹង​​​ទាក់​​ទង​​នឹង​ការ​ចូល​រួម​បង្ហាញ​សកម្ម​ភាព​សិល្បៈ​ វប្ប​ធម៌​របស់​យុវ​ជន  សម្រាប់​ជួយ​ពង្រឹង​នូវ​ទំនាក់​​ទំនង​​ការ​ទូត​ និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ប្រទេស​ទាំង​ពីរ​​ ឲ្យ​កាន់​តែ​រឹង​មាំ

... អានបន្ត


សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ
អប់រំ-កីឡា • កាលពី​ : 13 កន្លងទៅ • បើកមើល : [882]

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ​របស់​ខ្ញុំ​នៅ​ក្នុង​អាជីព​សារព័ត៌មាន​ផ្ដោត​លើ​ វិស័យ​សិល្បៈ​ខ្មែរ​ជា​មួយ​យុវវ័យ​មួយ​ក្រុម​មក​ពី​មហាវិទ្យាល័យ​ផ្សេងៗ​ គ្នា​គឺ​ជា​រយៈ​

... អានបន្ត


សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ
អប់រំ-កីឡា • កាលពី​ : 13 កន្លងទៅ • បើកមើល : [891]

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ​របស់​ខ្ញុំ​នៅ​ក្នុង​អាជីព​សារព័ត៌មាន​ផ្ដោត​លើ​ វិស័យ​សិល្បៈ​ខ្មែរ​ជា​មួយ​យុវវ័យ​មួយ​ក្រុម​មក​ពី​មហាវិទ្យាល័យ​ផ្សេងៗ​ គ្នា​គឺ​ជា​រយៈ​

... អានបន្ត


ការបោះជំរំ យុវជន ជាសកល នារដូវក្តៅ លើកទី៣ ឆ្នាំ២០១២ នៅខេត្តសៀមរាប
អប់រំ-កីឡា • កាលពី​ : 13 កន្លងទៅ • បើកមើល : [1125]

ជាថ្មីម្តងទៀតហើយ ដែល qbបានបញ្ចប់កម្មវិធីប្រកួតប្រជែងដើម្បីស្វែងរក​តំណាង​ចែកចាយលក់​ឆ្នើម​ របស់ខ្លួន និងបាន​ប្រកាស​ពី​សមាស​ធាតុអ្នក​ឈ្នះ ព្រមជាមួយ​នឹង​រង្វាន់​ធំកាលពីដើមសប្តាហ៍កន្លងទៅនេះ។​

... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ខ្យល់​ព្យុះស៊ី​ក្លូន​ Lehar​ បោក​បក់មក​លើ​ប្រទេស​ឥណ្ឌា​យ៉ាង​ខ្លាំង​

ប្រទេសឥណ្ឌា៖ កាលពីព្រឹកថ្ងៃពុធនេះខ្យល់ព្យុះស៊ីក្លូ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [466]


ស្រ្តីជន​​​​​​​​​ជាតិ​អង់គ្លេស​ ២នាក់​បានលង់​ទឹក​ស្លាប់​នៅក្បែរ​កោះ ​Tenerife​​​

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ ស្រ្តីជនជាតិអង់គ្...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [1249]


សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រល...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [444]


កម្មករ-កម្មការិនីរោងចក្រស្បែកជើង ជិតលើកគ្នាធ្វើកូដកម្មនៅមុខសាលាដំបូងខេត្តកំពង់ស្ពឺ

កម្មករ​-កម្មការិនីរោង​ចក្រ​​ស្បែក​ជើង​​ជិត​ល...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [398]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 125 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 407 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230506​ នាក់