ផ្ទុះមីនតោនស្លាប់មួយគ្រួសារ​៣​នាក់ និង​ក្របី​មួយ​ក្បាល
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ឧ​ត្ត​រ​មាន​ជ័​យ៖ យ៉ាងហោចណាស់មនុស្ស៣នាក់ដែលជាឪពុកនិងកូនប្រុសស្រីបានស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​
នៅនឹងកន្លែង​រួមទាំងសត្វក្របីមួយក្បាល ខណៈ​ដែល​ពួកគាត់​បាន​ចូល​ទៅ​អារឈើ​កាប់​ឈើ​ក្នុង​ព្រៃដើម្បី​យក​
មក​ធ្វើ​ផ្ទះ ដោយ​បររទេះ​ដឹកឈើ​ជាន់​ចំ​មីនតោនដែល​នៅ​សេសសល់​ពី​សម័យ​សង្គ្រាម​កប់​ទុក​ក្នុង​ដី​ជា​យូរ​ឆ្នាំ​
មក​ហើយនោះបណ្តាលឲ្យផ្ទុះឡើងកក្រើកដីតែម្តង។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​វេលា​ម៉ោងជាង ១​រសៀល​ថ្ងៃទី​៣០ ខែកក្កដាឆ្នាំ​២០១៣​នៅក្នុង​ព្រៃ​ចំងាយ​មួយ​
គីឡូម៉ែត្រ​ពី​ចំណុច​ខាងត្បូង​ទួល​កៅ​បី​នៃ​បន្ទាយ​យោធា​ខ្មែរក្រហម​ចាស់ ក្នុងភូមិ​ទំនប់​អភិវឌ្ឍន៍ ឃុំ​អូ​ស្វាយ​
ស្រុក​​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ។

តាម​របាយការណ៍​ពី​លោក កែវ តាន់ អធិការ​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ​បាន​អោយ​ដឹង​ថាប្រជាពលរដ្ឋ​ខ្មែរ​
ដែល​បាត់បង់​ជីវិត​ទាំង​មួយ​គ្រួសារ​បី​នាក់​ឪពុក​នឹង​កូន​មានឈ្មោះ អែល បុល ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​ឪពុក
និង​កូន​ពីរ​នាក់​ឈ្មោះ​ទី​១.​ប៉ែន ប្ល​យ ភេទ​ប្រុស អាយុ​១៣​ឆ្នាំ និង​ទី​២​ឈ្មោះ ប៉ែន ម៉ី ភេទ​ស្រី អាយុ​១២​ឆ្នាំ អ្នក​
ទាំង​បី​នាក់​រស់នៅ​ភូមិ​ឃុំ​ខាងលើ។សាកសពទាំងបីនាក់នេះត្រូវអំបែងគ្រាប់សុះសាច់ និងដាច់ដៃដាច់​ជើងជា​
ច្រើនបំណែក ​។

លោក​អធិការ​បាន​បន្ត​ថាយោង​តាម​ការ​អះអាង​ពី​ប្រជាពលរដ្ឋ​បាន​អោយ​ដឹង​ថា​ដំបូង​គ្រួសារ​ជនរងគ្រោះ​បី​នាក់​
ឪពុក​នឹង​កូន​បាន​នាំគ្នា​ចេញទៅ​អារឈើ​កាប់​ឈើ​ក្នុង​ព្រៃ​ដើម្បី​យក​មក​ធ្វើ​ផ្ទះ​ពេល​អារឈើ​បាន​ហើយ ក៏​លើក​
ឈើ​ដាក់​លើ​រទេះក្របីដឹក​យក​មក​ផ្ទះហើយ​នៅពេល​បររទេះ​ដល់​ផ្លូវ​ចាស់​ដូច​សព្វដង​បាន​ចំងាយ​ប្រហែល​១៥​
ម៉ែត្រ​ពី​ទីតាំង​អារឈើដោយ​កង់រទេះ​នោះ​បាន​ជាន់​ប៉ះ​ទៅលើ​មីនតោន​ដែល​គេ​កប់​ទុក​ក្នុង​ដី​ជា​យូរ​ឆ្នាំ​តាំងពី​
សម័យ​សង្គ្រាម​នៅត្រង់​ផ្លូវ​ចាស់ហើយ​ដោយសារ​មាន​ភ្លៀង​ខ្លាំង​ធ្វើអោយ​ដី​សើម​ជ្រាយ​ទើប​កង​រទេះ​ស្រុត​ចំ​មី​
តោន​ផ្ទុះឡើង​តែម្តង​បណ្ដាល​អោយ​ស្លាប់​ទាំង​បី​នាក់​ឪពុក​នឹង​កូន​នៅ​និង​កន្លែង​កើតហេតុ​តែម្តងរីឯ​រទេះ​ឈើ​
ត្រូវ​ខ្ទេច​ទាំងស្រុង​នៅ​សល់​តែ​កង់​ខ្ទាត​ប៉ើង​ទៅ​ក្នុង​ព្រៃនិង​ក្របី​មួយ​ក្បាល​បាន​ស្លាប់រីឯ​ក្របី​មួយ​ក្បាល​ទៀត​
ត្រូវរបួស​បាន​រត់​បាត់។

ក្រោយពេលកើតហេតុ អាជ្ញាធរមានសមត្ថកិច្ចបានចុះទៅពិនិត្យ នៅកន្លែងកើតហេតុភ្លាមៗនិងបានបញ្ជាក់ថា
ជនរងគ្រោះ៣នាក់ឪពុកនិងកូនរួមទាំងក្របីមួយក្បាលពិតជាបានស្លាប់ដោយសារផ្ទុះមីនតោនដែលកប់ក្នុងដី
សល់ពីសម័យសង្រ្គាម ។ ក្រោយពីពិនិត្យរួចសមត្ថកិច្ចបានឲ្យគ្រួសារសព និងអ្នកភូមិយកសពទៅធ្វើបុណ្យ​
តាមប្រពៃណី៕

ដោយ៖ ស្រីផល

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

ម្ចាស់សណ្ឋា​គារប៉ារីស​ បើកឡាន​លឿងដូចព្យុះ ​ក្រឡាប់​ស្លាប់ម្នាក់ ​និងរបួសស្រាលម្នាក់​

​មណ្ឌលគីរី៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​និង​ក...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [540]


ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានផ្សព្វផ្សាយសារាចរ០០៥ដើម្បីពន្លឿនការបើកប្រាក់ខែមន្ត្រីរាជការ

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានផ្សព្វផ្...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [428]


ស្រ្តីម្នាក់មកឆ្លងទន្លេនៅពេទ្យជប៉ុន ស្លាប់ទាំងម្តាយ និងកូនភ្លោះនៅក្នុងពោះ

ស្រ្តីម្នាក់មកឆ្លងទន្លេនៅពេទ្យជប៉ុន ស្លាប់ទា...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [461]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 457 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 836 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230935​ នាក់