​​​​​ស្ថាន​ភាព​នៅ​ព្រំដែន​មាន​ភាព​ស្ងប់ស្ងាត់​ធម្មតា​មុន​ថ្ងៃ​បកស្រាយ​សាល​ក្រម​ព្រះវិហារ​ចូល​មក​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ លោក ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជា​ក់ថា ស្ថានភាពនៅ តាមព្រំដែន ​​កម្ពុជា-ថៃ មានសភាពស្ងប់ស្ងាត់ជាធម្មតា មិនមានអ្វីប្រែប្រួលគួរអោយ​​កត់សម្គាល់នោះទេ បើទោះបីជា ថ្ងៃប្រកាស​​​សាលក្រមរបស់តុលាការយុត្តិធម៌អន្តរជា​តិទីក្រុងឡាអេ ស្តីពីសំណុំរឿងប្រាសាទព្រះវិហារ​កាន់តែខិតជិត​ចូលម​ក​​ដល់​​ក៏ដោយ។ក្នុងឱកាសអញ្ជើញពិនិត្យការងារហ្វឹកហ្វឺន និងឧបករណ៍សម្ភារៈធម្យោបាយគ្រឿ​ងបំពាក់ ត្រៀមចូល​​បេស​ក​​ក​ម្ម​រក្សា​សន្តិភាព នៅវិទ្យាស្ថានហ្វឹកហ្វឺនបណ្តុះបណ្តាលកងកម្លាំ​ងរក្សាសន្តិភាព បោសសំអាត មីន និងកាក​ ​សំណល់​​សង្រ្គាម​ឧត្តុង្គ នាព្រឹកថ្ងៃទី០៦ ខែ វិច្ឆិកា ឆ្នាំ២០១៣នេះ លោក ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ ថា ​កងទ័ព និងប្រ​​ជា​​​​ជន​កម្ពុជា-ថៃ នៅតែប្រាស្រ័យទាក់ទងគ្នាជាធម្មតា គ្មានបញ្ហាអ្វីនោះឡើយ។លោកថា បញ្ហាសំណុំ​​រឿង​ប្រាសាទ​​ព្រះវិហារ ទោះស្ថិតក្នុងរូបភាពណាក៏ដោយ រដ្ឋាភិបាលប្រទេសទាំង​ពីរនឹងរក្សា​សន្តិភាព​អោយបាន ​ដោយ​​ការព្រម​​ទទួល​​យកការ​សម្រេ​ចរបស់តុលាការ។​

លោកឧបនាយករដ្ឋមន្រ្តីក៏​បាន​ទទូច​អោយ​ភាគីទាំងពីរកុំស្តាប់លើការបកស្រាយនានា ដែ​លជាការញុះញង់របស់​​ពួក​ឆ្វេង​និយម និងពួកក្រុមជ្រុលនិយមសៀម ដែល កំពុងបំផុសចលនា និងការតវ៉ានានា ត្រៀមប្រឆាំង​ទៅនឹង​លទ្ធ​​ផល នៃការប្រកាសសាលក្រម​របស់តុលាការ​ឡា​អេ ​លើសំណុំរឿងប្រាសាទព្រះវិហាររបស់ខ្មែរ ដែលនឹង​ធ្វើឡើង​​នា​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ២០១៣ខាងមុខនេះ។គួរបញ្ជាក់​ថា ដើមឆ្នាំ២០១៤នេះ កម្ពុជានឹងបញ្ជូនកងកម្លាំង​រក្សា​សន្តិ​​ភាព ៦៣៤​នាក់ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ  ទៅកាន់ប្រទេសចំនួន៣ ក្នុងតំបន់អាហ្រ្វិក មានដូចជា ប្រទេស​​ម៉ាលី ស៊ូដង់​ខាង​ត្បូង និងប្រទេសលីបង់៕ ដោយ៖ រតនា​

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1451]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1218]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1523]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1554]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1449]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ក្មេង​ស្រីវ័យ​ជំទង់​ម្នាក់​ត្រួវបា​នគេបា​ញ់សំ​លាប់​នៅទីក្រុង​ឡុង​ដ៍​​​​​

អង់គ្លេស៖ កាលពីរាត្រីយប់មិញនេះក្មេងស្រីវ័យជំទង់ម្ន...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [415]


ប្រកាសលោក លីវ វណ្ណថេន ចូលកាន់មុខ​ងារ​ជា​​ចៅ​សង្កាត់ព្រែកថ្មី

ភ្នំពេញ : លោកលីវ វណ្ណថេង ត្...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [371]


​ប្រព័​ន្ធ​លទ្ធ​កម្ម​តាមស្ថា​ប័នរ​ដ្ឋមា​ន​លក្ខណៈ​កាន់​តែ​ល្អ​ប្រ​សើរ​

ភ្នំពេញ៖ តាមការពិនិត្យការអនុវត្តកិច្ចលទ្ធកម្ម បានប...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [357]


សមាគមរោងចក្រកាត់ដេរនៅកម្ពុជាប្រកាសបិទទ្វាររោងចក្រកាត់ដេរ រហូតដល់ថ្ងៃចន្ទ ទី៣០ធ្នូ

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC បានចេញសេចក្តីជូន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [366]


​កម្ពុជា​ចាប់ផ្តើម​ពង្រឹង​យន្តការ​គាំពារ​កុមារ​លើគ្រប់​វិស័យ​ទូទាំង​ប្រទេស​

ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារចាប់ផ...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [498]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 527 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2109 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 2173 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1134796​ នាក់