សេដាកគ្រោងបង្កើន​សមត្ថភាពផលិត​បន្លែសរីរាង្គឱ្យ​បានទ្វេដងសម្រាប់ឆ្នាំ២០១៤​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា សេដាក គ្រោងនឹងបង្កើនសមត្ថភាព​​​​​ផលិត​​​​​​បន្លែសរីរាង្គឱ្យបានទ្វេដងសម្រាប់ឆ្នាំ២០១៤ ដែលឆ្នាំ២០១៣កន្លងទៅបាន៣០តោន។លោក ហ៊ឹម ខទៀត មន្ត្រី​សម្រប​​​សម្រួលអង្គការសេដាក បានឱ្យដឹងថា ឆ្នាំ២០១៣ក​ន្លង​ទៅសេដាកដាំបន្លែសរីរាង្គផ្គត់ផ្គង់ទីផ្សារ​បាន៣០​តោន ស្មើនឹង២ភាគរយ នៃបន្លែលើ​ទី​ផ្សារ​ក្នុ​ងរាជធានីភ្នំពេញ។ដើម្បីបំពេញតម្រូវការទីផ្សារបន្លែ​សរីរាង្គឱ្យកាន់​តែ​​​ច្រើននោះ អង្គ​ការរបស់លោក គ្រោងនឹងបង្កើនសមត្ថភាពឱ្យ៦០តោន សម្រាប់ឆ្នាំ២០១៤។​សេដាកបាន​ចងក្រង​ក្រុម​​​អ្នកដាំបន្លែសរីរាង្គចំនួន៤ខេត្តដែលមានចំនួន១១២គ្រួសារ ក្នុងខេត្តកំពង់ឆ្នាំង កំពត កំពង់ស្ពឺ​និងតាកែវ​។​

ដោយឡែកក្រុមកសិករខេត្ត២២ខេត្តផ្សេងទៀតដែលគាំទ្រផលិតដោយសេដាក ដែរនោះ ផលិតសម្រាប់តែផ្គត់ផ្គង់​គ្រួសារ និងលក់តាមមូលដ្ឋានតែប៉ុណ្ណោះ មិនបាននាំ​ចូល​ទីផ្សារ​សេដាកទៀងទាត់ទេ។សម្រាប់ការផលិត​ឆ្នាំ២០១៤​នេះ សេដាកនឹងបង្កើនអោយគ្រប់គោលដៅ ដោយមិនកំណត់ ខេត្ត ដោយគ្រាន់តែតម្រូវឱ្យកសិករបំពេញ​លក្ខខណ្ឌ​មួយចំនួននៃការផលិតបន្លែសរីរាង្គ​តែ​ប៉ុ​ណ្ណោះ ។បើតាមការឱ្យដឹងពី លោក កែត ស៊ីវិនី ប្រធានផ្សារដើមគរបន្លែ​ដែល​ផ្គត់ផ្គង់ទីផ្សារខ្មែររាល់ថ្ងៃ មានដូច ជាផ្សារដើមគជាដើមនោះ នាំមកពីបណ្តាប្រទេសមួយចំនួនក្នុងតំបន់​ដូចជា​ប្រទេស​ចិន និងវៀតណាម។ ដោយឡែកបន្លែផ្សេងៗទៀតនាំ​ចូលមកពីតាមបណ្តា​ខេត្ត​មួយ​​​​ចំនួនក្នុងប្រទេសកម្ពុជា និងតាមបណ្តាខណ្ឌក្នុងរាជធានីភ្នំពេញ៕  ដោយ៖​ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1569]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1342]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1660]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1699]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1593]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

លោក​ Alejandro​ Lawless​ រត់គេច​ចេញ​ពី​ការ​ឃុំឃាំង​

ប្រទេសអាហ្ស៉ង់ទីន៖ កាលពីថ្ងៃពុធម្សិលមិញ អតីតមន្រ្ត...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [476]


អ្នកការទូតជប៉ុន​និងស្វែងយល់ ​ពីសន្តិសុខ​ និងស្ថានភាព​ទេសចរណ៍ ​នៅតំបន់ ​ប្រាសាទ ព្រះវិហារ​

ព្រះវិហារ ៖ មន្រ្តីជាន់ខ្ពស់នៃស្ថានទូតជប៉ុន ប្រចាំ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [397]


រន្ទះបាញ់សម្លាប់មនុស្សចំនួន១០២នាក់ ក្នុងរយៈពេល១១ខែចុងឆ្នាំ២០១៣នេះ

មនុស្សចំនួន១០២នាក់ ត្រូវបានស្លាប់ដោយសាររន្ទះបាញ់នៅ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [473]


ពលរដ្ឋកំពុងព្រួយបារម្ភពីជំនន់ទឹកភ្លៀវគំរាម​ក្រុង​ប៉ោយ​ប៉ែត

ប៉ោយប៉ែត​៖ ហេដ្ឋារចនាសម្ព័ន...អានបន្ត

កសិកម្ម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [431]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 469 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 868 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230967​ នាក់