ក្រុងប៉ោយប៉ែត ៖ គ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តក្រឡុកស៊ីម៉ងត៍បើកវ៉ាគេឯង ជាន់ហ្វ្រាំងមិនស៊ីជ្រុលទៅ
បុកម៉ូតូកំពុងបើកបរបញ្ច្រាសទិស គ្នា ប៉ុន្តែអ្នកបើកម៉ូតូលោតគេចទាន់ចំណែករថយន្តបន្ទាប់ពីបុកម៉ូតូ បាន
ក្រឡាប់ចាក់ស៊ីម៉ងត៍ពេញចិញ្ចើមផ្លូវ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងជាង៤រសៀលថ្ងៃទី៣
មេសា នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិកូនដំរី សង្កាត់និមិត្តក្រុងប៉ោយប៉ែត ។
នៅកន្លែងកើតហេតុគេឃើញរថយន្តក្រឡុកស៊ី ម៉ងត៍បានក្រឡាប់ចាក់ស៊ីម៉ងត៍ពេញចិញ្ចើមផ្លូវបន្ទាប់ពី បើកវ៉ា
គេឯងរួចរេចង្កូតទៅបុកម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១២ មួយគ្រឿងជារបស់ឈ្មោះទុយ សំអឿន ភេទ
ប្រុស អាយុ២០ ឆ្នាំ មានលំនៅភូមិអូរជ្រៅ សង្កាត់ប៉ោយបែ៉ត ខណៈត្រឡប់ពីមើលម្តាយសម្រាកព្យាបាលជំងឺ
នៅគ្លិនិកមួយឯក្រុង សេរីសោភ័ណ បង្កឱ្យម៉ូតូខូចខាតផ្នែកខាងមុខ ឯអ្នកបើកបរដោយសារឃើញហេតុការណ៍
មិនប្រក្រតីពីចម្ងាយក៏លោតចោល ម៉ូតូរត់យករួចខ្លួនពុំមានគ្រោះថ្នាក់ទេ ។ រថយន្តក្រឡុកស៊ីម៉ងត៍ ពាក់ស្លាក
លេខភ្នំពេញ 5A-0201 ។
ចំណែកស្ត្រីជាមួយអ្នកបើកម៉ូតូឈ្មោះទុយ សាវណ្ណ អាយុ៤១ឆ្នាំ ក្រោយពីទទួលព័ត៌មានតាមទូរស័ព្ទថា កូន
ប្រុសរបស់គាត់ជួបឧប្បតិ្តិហេតុគ្រោះថ្នាក់ចរាចរណ៍ក៏ ប្រញាប់ប្រញាល់ជិះរថយន្តតាក់ស៊ីមកកន្លែងកើតហេតុ
ប៉ុន្តែមិន ឃើញកូននោះទេ ឃើញតែរថយន្តក្រឡាប់ក៏បន្តទៅរកកូននៅប៉ុស្តិ៍រដ្ឋ បាលសង្កាត់និមិត្តក្រឡេក
ឃើញកូនរួចផុតពីគ្រោះថ្នាក់ បានស្ទុះឱបកូនយំដូចក្នុងខ្សែភាពយន្តអុីចឹង ។ ក្រោយកើតហេតុរថយន្ត និងម៉ូតូ
សមត្ថកិច្ចវាស់វែង រួចយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាល សង្កាត់និមិត្ត ។ ភាគីទាំង២កំពុងសម្រួលគ្នាដោយភាគី
ខាងរថយន្តព្រមទិញ ម៉ូតូថ្មីសងភាគីរងគ្រោះ ៕
ប្រភព៖កោះសន្តិភាព