ភ្នំពេញ៖ សភាព្រហ្មទណ្ឌ នៃ តុលាការកំពូលនៅព្រឹកពុធថ្ងៃទី២៤ខែកក្កដា២០១៣នេះបានបើកសវនាការជំនុំ
ជំ្រះលើបណ្តឹងសារទុក្ខរបស់អតីតមេអង្គរក្សសម្តេច ជា ស៊ីមប្រធានព្រឹទ្ធសភាគឺលោកផ្កាយ៣ ឈឿន ចាន់ថន
ហៅម៉ៅក្រោមបទចោទប្រកាន់ចំនួន៩បទល្មើស។
ប្រធានចៅក្រមប្រឹក្សានៃតុលាការកំពូលបានឲ្យដឹងថាលោកឈឿនចាន់ថនអាយុ៤២ឆ្នាំអតីតមេអង្គរក្ស
សម្តេច ជាស៊ីម ប្រធានព្រឹទ្ធសភា និង ជានាយរងសេនាធិការចម្រុះ នៃកងយុទ្ធពលខេមរៈភូមិន្ទត្រូវបាន
ចោទប្រកាន់ពីតុលាការស៊ីវិល(សាលាដំបូងរាជធានីភ្នំពេញ)ចំនួន៤បទល្មើស និង តុលាការយោធាចំនួន
៥បទល្មើស។និងត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន៣៦ ឆ្នាំ។
លោកបានបញ្ជាក់ថា នៅតុលាកាស៊ីវិល លោកឈឿន ចាន់ថនត្រូវបាទចោទប្រកាន់ចំនួន៤ករណីរួមមាន៖
ការរក្សាអាវុធនិងគ្រាប់រំសេវដោយមិនមានការអនុញ្ញាតការចេញប័ណ្ណប្រើប្រាស់អាវុធ និងគ្រាប់រំសេវទៅ
ឲ្យអ្នកដែលមិនមែនជាសមត្ថកិច្ចការក្លែងឯកសារសាធារណៈនិងការប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ
ក្នុងរឿងក្តីតុលាការស៊ីវិលនេះលោក ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ១០ឆ្នាំនិងពិន័យជាប្រាក់៥
លានរៀល (ប្រមាណ១២៥០ដុល្លារ)។ចំណែកឯ នៅតុលាការយោធាលោកឈឿន ចាន់ថន ត្រូវបានចោទ
ប្រកាន់ចំនួន៥ករណី រួមមាន៖
ការរំលោភសេចក្តីទុកចិត្តការបំផ្លាញដោយចេតនា និងការគេងបន្លំដោយទុច្ចរិតការចែកចាយអាវុធខុសច្បាប់
ការបំផ្លិចបំផ្លាញសម្ភារៈសម្រាប់បម្រើការប្រយុទ្ធនិងការខ្វះស្មារតីទទួលខុសត្រូវក្នុងការដឹកនាំគ្រប់គ្រងអង្គ
ភាពតាមបញ្ញត្តិមាត្រា៦០១មាត្រា៤៤៧មាត្រា៣៩៣នៃក្រមព្រហ្មទណ្ឌឆ្នាំ២០១០ មាត្រា២០ ច្បាប់ស្តីពីការ
គ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវឆ្នាំនិងមាត្រា៩នៃក្រឹត្យច្បាប់លេខ០៤ឆ្នាំ១៩៨១។ ជាមួយនឹងការចោទ
ប្រកាន់ទាំងនេះតុលាការយោធាបានកាត់ឲ្យលោក ជាប់ពន្ធនាគារ២៦ឆ្នាំនិងពិន័យជាប្រាក់៣លានដុល្លារ។
ក្នុងពេលសវនាការកាលពីព្រឹកមិញនេះ លោកឈឿន ចាន់ថន បានបដិសេធរាល់ការចោទប្រកាន់ចំពោះរូប
គាត់ហើយអះអាងថា ការចោទប្រកាន់ខាងលើគឺជារឿងប្រឌិត ដើម្បីទម្លាក់កំហុស និង ចាប់ ខ្លួនគាត់។
លោកឈឿន ចាន់ថនបាននិយាយថាសេចក្តីសំរេចរបស់ដំបូងសាលារាជធានីភ្នំពេញតុលាការយោធា និង
សាលាឧទ្ទរណ៍ចំពោះរូបគាត់គឺមិនត្រឹមត្រូវទេនិងមានភាពអយុត្តិធម៌ណាស់សម្រាប់រូបគាត់។ គាត់មិនអាច
ទទួលយកបានឡើយ។គាត់បានសំណូមពរឲ្យតុលាការជួយរកយុត្តិធម៌សម្រាប់រូបគាត់ និង ដោះលែង គាត់
ឲ្យមានសេរីភាពវិញ។
គួរបញ្ជាក់ថា លោកឈឿនចាន់ថនត្រូវបានតុលាការកាត់ទោសឲ្យជាប់ទោសសរុបចំនួន៣៦ ឆ្នាំនិងពិន័យជា
ប្រាក់សរុបជាង៣លាន នៅឆ្នាំ២០១២។គាត់ត្រូវបានចាប់ខ្លួនដោយមន្រ្តីកងរាជអាវុហត្ថកាលពីថ្ងៃទី១៣ សីហា
ឆ្នាំ២០១១ជាមួយនឹងអង្គរក្សរបស់លោកបីនាក់ផ្សេងទៀតនៅឯលំនៅដ្ឋានប្រណិតរបស់លោក នៅសង្កាត់បឹង
កេងកង៣ខណ្ឌចំការមនរាជធានីភ្នំពេញ។បន្ទាប់ពីការចាប់ខ្លួនប៉ូលិសរឹបអូសបានអាវុធនិងគ្រាប់រំសេវជាច្រើន
ដែលរួមមានកាំភ្លើងអូកាណូលី៥១ដើមកាំភ្លើងយន្ត១ដើមជាមួយគ្រាប់១៤០០គ្រាប់និងសម្លៀកបំពាក់យោធា
ជាច្រើនសំរាប់និងសម្ភារៈយោធាពាក់ព័ន្ធមួយចំនួនទៀត៕
ដោយ៖ ស.ស្អាត