ពិធីករ​ ពិធីការនីដើរតួនាទីសំខាន់​ ក្នុងការចូល​រួមផ្សព្វផ្សាយ​ពីផលប៉ះពាល់ ​នៃការសេពគ្រឿងញៀន​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

​      ភ្នំពេញ​៖​ ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ខៀវ​ កា​រញា​រិ​ទ្ធិ ​បាន​ចាត់​ទុក​ប្រព័ន្ធផ្សព្វផ្សាយ​ ជា​ពិសេស​ពិធីករ​ ពិធីការនី​ គឺ​មាន​សារៈសំខាន់​ក្នុង​ការ​បញ្ជៀប​នូវ​វិធានការ​ហានិភ័យ​ដែល​កើត​ចេញពី​ការ​សេព​គ្រឿង​ញៀន​ ។​

      ​ថ្លែង​ក្នុង​សិក្ខាសាលាស្តី​ពី«​ការ​បញ្ជៀប​វិធានការ​ហានិភ័យ​ក្នុង​ការ​សេព​គ្រឿងញៀន»​នា​ព្រឹក​ថ្ងៃ​ទី​១៨​ខែ​ មិ​នា​ឆ្នាំ​ ២០១៤​ នៅ​ទីស្តីការក្រសួង​ព័ត៌មាន​  លោក​ ខៀវ​ កា​រញា​រិ​ទ្ធិ​រដ្ឋមន្ត្រីក្រសួង​ព័​ត៌​ មាន​បាន​​មាន​ប្រសាសន៍​ថា​ ពិធីករ​ពិធីការនី​ ជា​អ្នកធ្វើការ​ដោយ​ផ្ទា​ស់​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយរួម​មាន​វិទ្យុ​ ទូរទស្សន៍​ ដូច្នេះ​ ពួក​គាត់​មានឱកាស​ច្រើន​ក្នុង​ការ​ជួយ​ផ្សព្វផ្សាយ​ការ​បញ្ជៀប​នូវ​វិធានការ​ហានិភ័យ​ក្នុង​ការ​សេព​គ្រឿងញៀន​ដល់​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​។​ «​មាន​ឥទ្ធិពល​ច្រើន​ណាស់​ព្រោះ​មាន​អ្នក​​​​​​ស្តាប់​ អ្នក​មើល​គាត់​ច្រើន​បើ​ទោះបីជា​គាត់​មាន​ចំនួន​តិច​តែ​ គាត់​គឺ​ដែក​ឆក់​ ហើយ​ដែល​អាច​និយា​យ​បាន​ច្រើន​ពី​គ្រឿងញៀន​ទៅ​កាន់​ប្រជាពលរដ្ឋ​»។

      ​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បញ្ជាក់​ថា​ ដើម្បី​ទប់ស្កាត់​ និង​កាត់​បន្ថយ​ នៃ​ការ​ប្រើប្រាស់​គ្រឿង​ញៀន​ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ សហការ​ជាមួយ​ក្រួ​សួង​ព័ត៌មាន​បាន​បាន​អញ្ជើញ​ ពិធី​ករ​ ពិធី​ការិនី​ វិទ្យុ​ ទូរ​ ទស្ស​ ន៍​ និង​អ្នក​សារព័ត៌មាន​ទូ​ទាំង​ប្រទេស​ប្រមាណ​១០០​នាក់​ឱ្យ​ចូលរួម​វគ្គ​ បណ្តុះ​បណ្តាលស្តី​ពី​ការ​បញ្ជៀប​នូវ​វិធានការ​ហានិភ័យ​ក្នុង​ការ​សេព​គ្រឿងញៀន​។​ គោលបំណង​     ផ្តល់​​​​​ចំណេះដឹង​បន្ថែម​ដល់​ពិធីករ​ ពិធី​ការិនី​ទូរទស្សន៍​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ធ្វើ​ជា​ទុន​បញ្ជ្រាប​នូវ​ចំនេះដឹង​នានា​ជុំវិញ​វិធានការ​ និង​ហានិភ័យ​ដែល​កើត​ចេញពី​ការ​​ប្រើប្រាស់​គ្រឿងញៀន​ទៅ​កាន់​ប្រជាពលរដ្ឋ​នៅទូ​ទាំង​ប្រទេស​។​

      ​លោក​​ មាស ​វិ​រិ​ទ្ធ​ អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ បាន​ប្រសាសន៍​ថា​ គ្រឿង​ញៀន​មាន​ប្រភព​ពីរ​ប្រភេទ​ គឺ​គ្រឿងញៀនធម្មជាតិ​ និង​គ្រឿងញៀន​សំយោគ។​ គ្រឿងញៀន​រ​ទាំង​ពីរ​ប្រភេទ​នេះ​ មួយ​ណា​ក៏​ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃ​ប្រាសាទ​ និង​សុខភាពនៃ​អ្នក​ប្រើប្រាស់​ដែរ​។​ដោយ​ហេតុផល​នេះ​ បានជាអាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​ធ្វើការ​ច្រើន​ ជុំវិញ​ការ​ផ្សព្វ​​​​​ផ្សព្វផ្សាយ​ពី​ផល​ប៉ះពាល់​ នៃ​ការ​សេព​គ្រឿងញៀន​។​

      លោក​រំពឹង​ថា​ ពិធីករ​ពិធីការនី​ និង​អ្នក​សារព័ត៌មាន​ន​យកចំនេះ​ដឹង​ នឹង​សា​មួយ​ចំនួន​ដែល​គិត​ថា​ អាច​ជួយ​ទប់ស្កាត់​ នៃ​ការ​ប្រើប្រាស់​គ្រឿ​ញៀន​ទៅ​កាន់​ប្រជាពលរដ្ឋ​ទៅ​តាម​ពេលវេលា​ និង​ទេព​កោស​ល្យ​​​​រៀងៗ​ខ្លួន​។​

      បើយោងតាមរបាយការណ៍​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ បាន​បញ្ជាក់​ថា​ កម្ពុជា​មាន​អ្នក​​ប្រើប្រាស់​គ្រឿ​ញៀន​ ប្រមាណ​ជាង​១​ម៉ឺន​នាក់​ គឺ​ភាគច្រើន​ពួក​គេ​ មាន​អាយុ​ចន្លោះ​ពី​១៨​ឆ្នាំ​ ដល់​២៥​ឆ្នាំ​ ស្ថិត​នៅ​លំដាប់​អ្នក​ប្រើប្រាស់​ទី​១៕​

ដោយ៖ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1217]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1013]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1318]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1329]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1239]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ក្រុមស្រឡាញ់ភេទ​បុរសដូចគ្នា ជាបញ្ហានៃការចម្លង​មេរោគអេដស៍​

ភ្នំពេញ៖ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជ​ម្ងឺ​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [413]


​លោករដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌មាន ​ប្រតិកម្ម​ចំពោះ​ក្រុមបាតុករ ​ដែល​ឡោមព័ទ្ធ​អ្នកយកព័ត៌មាន​ទូរទស្សន៍ជាតិ ​

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មា...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [428]


ក្រុម​ Man ​Utd បំបាក់​ក្រុម​ West​ Ham​ United ដោយលទ្ធផល ២-០​​

បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះ ក្រុមបិសាក្រហម Manc...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [620]


សាលារាជធានីភ្នំពេញស្នើឲ្យ លោក ម៉ម សូណង់ដូ លើកពេលធ្វើបាតុកម្ម នៅទីលានប្រជាធិបតេយ្យ

ភ្នំពេញ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញបានស្នើ​ឲ្យ ​លោក ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [342]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 372 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1926 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 964826​ នាក់