ភ្នំពេញ ៖សាកសពនារីម្នាក់ត្រូវបានគេប្រទះឃើញអណ្ដែតទឹកជ្រោះបាត់ស្នេហ៍បន្ទាប់ពីបាត់ខ្លួនរយះពេល២ថ្ងៃ
រួចមកតាមការអះអាងរបស់មិត្តភក្តិនារីរងគ្រោះថានាងអាចលោតទឹកសំលាប់ខ្លួនដោយសារមានវិបត្តិអ្វីមួយ
ប៉ុន្តែមិនមានអ្នកណាដឹងដោយសារវិបត្តិអ្វីនោះទេ។ហេតុការណ៍ប្រទះឃើញសពមានការភ្ញាក់ផ្អើលនៅវេលា
ម៉ោង៨ព្រឹកថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១៣នៅក្នុងទឹកជ្រោះបាត់ស្នេហ៍ក្នុងក្រុមទី១៤ ភូមិទួលសង្កែសង្កាត់ទួល
សង្កែខណ្ឌឫស្សីកែវ។
សពនារីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះយុនសុខជាអាយុ២៥ឆ្នាំស្នាក់នៅផ្ទះជួលក្រុមទី ១៤សង្កាត់ហេតុខាង
លើមានស្រុកកំណើតភូមិត្រពាំងលាជឃុំព្រះពន្លាស្រុកកំពង់រោរិ៍ខេត្តស្វាយរៀងជាកម្មការិនីកាត់ដេរនៅរោង
ចក្រសប្លេនឌីដឆេន (SPLENID CHANCE) ហៅរោងចក្រដំបូលក្រហមមានទីតាំងនៅសង្កាត់ទួលសង្កែខណ្ឌ
ឫស្សីកែវ។
តាមឈ្មោះឈៀនវុត្ថាអាយុ២៣ឆ្នាំជាមិត្តរួមការងារបានឱ្យដឹងថាមុនថ្ងៃបាត់ខ្លួនគឺនៅល្ងាចថ្ងៃទី២៧ខែកក្កដា
ឆ្នាំ២០១៣នារីរងគ្រោះបានមកលេងនិងហូបបាយនៅបន្ទប់ជួលរបស់នាងយប់ឡើងបានដេកជាមួយនាងដល់
ព្រឹកថ្ងៃទី១៨នារីរងគ្រោះបានភ្ញាក់ពីដំណេកមុនមកអង្គុយនៅមាត់ស្រះដែលគេឃើញថាជ្រោះបាត់ស្នេហ៍
ក្រោយមកនាងក៏មកអង្គុយជាមួយគ្នាដែរដោយមានម្ចាស់ផ្ទះម្នាក់ទៀតជជែកគ្នាលេងជាធម្មតា។
ប្រភពបន្តថាក្រោយមកនាងដល់ម៉ោងធ្វើការក៏បបួលស្ត្រីរងគ្រោះទៅធ្វើការដែរតែស្ត្រីរងគ្រោះប្រាប់ថាឱ្យនាង
ទៅមុនក្រោយមកស្រាប់បាត់ខ្លួននាងរហូតទើបមានគេប្រទះឃើញសពអណ្ដែតទឹកជ្រោះបាត់ស្នេហ៍នេះតែ
ម្តង។ តាមរយះបុរសឈ្មោះទុំគង្គាត្រូវជាបងជីដូនមួយបានឱ្យដឹងថានារីរងគ្រោះជាកូនកំព្រារស់នៅជាមួយ
ជីដូនចាស់ជរាគ្មានទីពឹងបានមកធ្វើកម្មករកាត់ដេររយះពេល៦ឆ្នាំមកហើយមិនដែលមានរឿងអ្វីនោះទេ។
បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំហានដំបូងនារីរងគ្រោះគឺអាចលោតទឹកសម្លាប់ខ្លួនដោយសារមានវិបត្តិ
អ្វីមួយប៉ុន្តែគេមិនដឹងមានវិបត្តិអ្វីនោះឡើយ។ក្រោយមកពីប៉ូលិសធ្វើការពិនិត្យរួចរាល់បានប្រគល់សពស្ត្រីរង
គ្រោះឱ្យទៅបងប្អូនធ្វើបុណ្យទៅតាមប្រពៃណី ៕
ដោយ ៖ ស.ស្អាត