កណ្ដាល ៖ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថាការដែលធ្វើបាតុកម្មប្រឆាំង លទ្ធផលបោះឆ្នោត
របស់គណបក្សប្រឆាំងនោះអ្នកដែលបោះឆ្នោតគាំទ្រគណបក្សប្រជាជនដែលគាំទ្រលទ្ធផលបោះឆ្នោតក៏មាន
សិទ្ធិធ្វើបាតុកម្មដែរ ដូច្នេះបាតុកម្មប្រឆាំងបាតុកម្ម ពេលចុងក្រោយទៅនឹងមានរឿងអ្វីកើតឡើង ដូច្នេះសម្ដេច
នាយករដ្ឋមន្ដ្រីអំពាវនាវដល់ប្រជាពលរដ្ឋ អាជីវករ សិស្សសាលា ក៏ដូចជាកម្មកររោងចក្រ ដែលចង់ចូលរួមធ្វើ
បាតុកម្មប្រឆាំង លទ្ធផលបោះឆ្នោតនោះត្រូវគិតពីឆ្នាំងបាយរបស់ខ្លួនថា នឹងមានអ្វីកើតឡើងនៅពេលចុង
ក្រោយ ។
នៅព្រឹកថ្ងៃទី០២ ខែសីហា នេះ សម្តេចតេជោបញ្ជាក់ថាពេលមានបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោតនោះអាច
នឹងមានអ្នកបន្លំចូលលួចទ្រព្យសម្បត្ដិ និងធ្វើអ្វីផ្សេងៗទៀតរហូតធ្វើឱ្យតាមហាង និងតូបលក់ដូរបិទទ្វារ ដូច្នេះ
ប្រជាពលរដ្ឋទាំងអស់ ដែលថានឹងចូលរួមធ្វើបាតុកម្មនោះ ត្រូវគិតចំពោះបញ្ហានេះផង ។
សម្ដេចបានអំពាវនាវឱ្យមានការសាមគ្គីភាពគ្នា ហើយអ្នកដែលបង្ករឿងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។
សម្ដេចបានលើកឡើងថា ក្មេងដែលជិតប្រឡង ហើយតើត្រូវនាំគេទៅចូលរួមបាតុកម្ម ឱ្យខានប្រឡង ហើយ
កម្មកររោងចក្រដែលកំពុងចូលធ្វើការនាំឱ្យពួកគេអត់មានការងារធ្វើឬមួយយ៉ាងណា ។ អ្នកដែលមានសិទ្ធិធ្វើ
បាតុកម្មប្រឆាំងលទ្ធផលបោះ ឆ្នោតនោះម្ខាងទៀតក៏មានសិទ្ធិធ្វើបាតុកម្មទទួលស្គាល់លទ្ធផលបោះឆ្នោតផង
ដែរ ។
សម្ដេចបានរំលឹកថា ការដង្ហែគណបក្សនាពេលឃោសនារកសំឡេងឆ្នោតនោះមានអ្នកបន្លំពាក់មួក និងស្លាក
គណបក្សមួយទៅប្លន់ ប្រជាពលរដ្ឋដែលសមត្ថកិច្ចចាប់បាន ប៉ុន្ដែសម្ដេចមិនបានចាត់ទុកថា បុគ្គលទាំងនោះ
ជាសមាជិករបស់គណបក្សនោះឡើយ៕
ដោយ៖ ស.ស្អាត