ភ្នំពេញ៖ អនុប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា កាលពីថ្ងៃល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា បានជួបពិភាក្សាជាមួយលោក Richard S. Williamson អតីតអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ និងបច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានសាធារណៈរដ្ឋអន្តរជាតិ(IRI)។នៅក្នុងជំនួបនោះលោក កឹម សុខា និងលោក Richard S. Williamsonបានពិភាក្សាអំពីផែនការសកម្មភាព ដែលត្រូវអនុវត្តនាពេលអនាគត ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
សូមបញ្ជាក់ ថា នៅថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០១៣នេះថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិនឹងជួបពិភាក្សាគ្នានៅទីស្នាក់ការកណ្ដាលគណបក្សដើម្បីរៀបចំផែនការសកម្មភាពរបស់គណបក្សបន្ដទៅមុខទៀត។នេះបើតាម ការឲ្យដឹងពីលោក យ៉ែម បុញ្ញាឬទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃម្សិលមិញ។ការជួបពិភាក្សាគ្នា ពីសំណាក់ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិនេះ គឺខណៈដែលមិនទាន់មានព័ត៌មាន នៃការជួបពិភាក្សា ដោះស្រាយបញ្ហាជាប់គាំងនយោបាយជាថ្មីជាមួយ គណបក្សប្រជាជនកម្ពុជា។
កាលពីពេលកន្លងទៅលោកសមរង្ស៊ីនិងលោកកឹមសុខាប្រធាននិងអនុប្រធានគណបក្សសង្រ្គោះជាតិបានប្រកាសទុកពេលវេលាចរចាត្រឹមចុងឆ្នាំ២០១៣នេះជាមួយគណបក្សប្រជាជនកម្ពុជាដើម្បីស្វែងរកយុត្តធម៌ឆាប់ៗជូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោតហើយប្រសិនបើដំណោះស្រាយនៅតែមិនមាននៅចុងឆ្នាំ២០១៣នេះទេមហាបាតុអហិង្សានិងកើតមានជាទ្រង់ទ្រាយធំជាថ្មីម្ដងទៀត៕ ដោយ៖ រតនា