អង្គការសេដាក គ្រោងផលិតស្រូវ សរីរាង្គឲ្យបាន​៦.៥០០តោន នៅឆ្នាំ២០១៣-២០១៤
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ ក្រុមអ្នកផលិតស្រូវសរីរាង្គ គ្រោងនឹងសំរេចឲ្យបាននូវការផលិតស្រូវសរីរាង្គចំនួន៥.០០០ តោន សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ ក្នុងស្រុក និង ១.៥០០តោនសម្រាប់ទីផ្សារ នាំចេញទៅកាន់ផ្សារក្រៅប្រទេស សម្រាប់ឆ្នាំ ២០១៣-២០១៤។

លោកបណ្ឌិត យ៉ង សំាងកុមារ ប្រធានមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា (អង្គការសេដាក) បាន​ប្រាប់​​ក្រុម​អ្នក​សារព័ត៌មាននៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៣ នាការិយាល័យអង្គការសេដាក​ក្នុងរាជធានី​ភ្នំពេញថា ដើម្បីពង្រឹងនូវការគាំទ្រ ដល់គ្រួសារកសិករដែលជាអ្នកផលិត​ស្រូវសរីរាង្គ​លក់មកកាន់ទីផ្សារ ជាពិសេស​ការ​នាំចេញទៅទីផ្សារអន្តរជាតិ នៅរដូវប្រមូលផលស្រូវឆ្នាំ ២០១៣-២០១៤នេះ អង្គការសេដាកបាន​គាំទ្រដល់សហគមន៍អ្នកផលិតស្រូវសរីរាង្គ (ស្រូវមិនប្រើជីគីមី)ប្រមូលទិញស្រូវបាន​ប្រមាណ១.១៥០តោន ពីប្រជាកសិករចំនួន៦១០គ្រួសារមកពីខេត្តតាកែវ កំពង់ស្ពឺ និងកំពង់ឆ្នាំង កំពត ដោយប្រើប្រាស់ទុន​កម្ចីពី​ធនាគារ​អភិវឌ្ឍន៍ជនបទ និងទុនរបស់សហគមន៍។
លោកប្រធានអង្គការសេដាក បន្តថា ដើម្បីធ្វើផែនការពង្រឹង ការផលិតស្រូវសរីរាង្គប្រកបដោយគុណភាព ពិសេសឲ្យត្រូវតាមស្តង់ដារនាំចេញសម្រាប់ឆ្នាំ២០១៣-២០១៤ប្រជាកសិករងាកមក ចាប់យកការ​ផលិតស្រូវ​សរីរាង្គនេះ មានចំនួនកាន់តែច្រើនឡើងៗប៉ុន្តែខ្ញុំមិនទាន់ដឹងពីចំនួនកសិរករទាំងនោះ​ច្បាស់លាស់នៅ​ឡើយទេ ។ ប៉ុន្តែសម្រាប់កសិករដែលបានចុះនៅក្នុងបញ្ជីហើយទទួលវិញ្ញាបនបត្រ សម្រាប់ការនាំចេញនេះ នៅឆ្នាំ២០១២-២០១៣មានចំនួនតែជាង២០០គ្រួសារទេ ហើយនៅឆ្នាំ២០១៣-២០១៤ នេះមានការកើនឡើង​រហូតដល់ចំនួន៧០០គ្រួសារ ហើយចំនួននេះនឹងកើនឡើងជាបន្តបន្ទាប់​នៅឆ្នាំខាងមុខៗ​ទៀតអាចកើនឡើង​ដល់​១ពាន់គ្រួសារ។
លោកបណ្ឌិតបន្តទៀតថា សម្រាប់ការផលិតស្រូវ នៅតាមសហគមន៍ ឆ្នាំ២០១២-២០១៣ បានជាង​២.០០០តោន ចំណែកសមត្ថភាពប្រមូលទិញមកទុក គឺបានជាង១.០០០តោននៅឆ្នាំ២០១៣-២០១៤ យើង​សង្ឃឹម​ថាការ​ផលិត​អង្ករសរីរាង្គគឺឲ្យបាន៥.០០០តោន សម្រាប់ទីផ្សារក្នុងស្រុក និង ក្រៅស្រុកឲ្យបាន​១.៥០០តោន​​ហើយនៅឆ្នាំបន្ទាប់ខាងមុខរំពឹងថា នឹងផលិតអង្ករនេះឲ្យបាន១ម៉ឺនតោន​សម្រាប់បំរើ​សេចក្តី​ត្រូវការទីផ្សារ។ ហើយចំនួននេះក៏មិនទាន់ឆ្លើយតបនឹងតម្រូវការទីផ្សារនៅឡើយ​ទេ កម្ពុជាមានទីផ្សារ​អង្ករ​សិរីរាង្គធំជាងគេគឺសហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប អាឡឺម៉ង់ និង ចិន។
កសិករ ហួត ធឿន មានវ័យ៤៣ឆ្នាំ មកពីឃុំព្រៃក្មេងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មុនពេល​ផលិតសូ្រវសរីរាង្គនោះ លោកគឺជាកសិករធម្មតាម្នាក់ដែលធ្វើស្រែតាមទម្លាប់ដូចគេឯងជាទូ​ទៅ​មួយឆ្នាំលោក​បានប្រមូលផលស្រូវលក់ ជាមធ្យមបានត្រឹមតែ៥លានទៅ៦លានរៀល តែប៉ុណ្ណោះ។ ក្រោយពេលលោក​បានផលិតស្រូវសរីរាង្គ មកឲ្យអង្គការសេដាក លោកអាចប្រមូលផលលក់ចាប់ពី ១២ ទៅ ១៣លានរៀល ក្នុងមួយរដូវ បើប្រៀបធៀបទៅគឺវាមានលក្ខណៈខុសគ្នាពាក់កណ្តាល ឯណោះ ។
លោក ហួត ធឿន បានបញ្ជាក់ថា ខ្ញុំបានចូលជាសមាជិក អង្គការសេដាក តាំងពីឆ្នាំ២០០៧មកម្ល៉េះ ប្បច្ចុប្បន្ន​ជាកសិករគំរូផ្នែកផលិតស្រូវសរីរាង្គ ខ្ញុំមានជីវភាពធូរធាច្រើនជាងមុន អាចរកប្រាក់បានរហូតដល់១២​ទៅ១៣​លានរៀល​ក្នុងមួយរដូវៗពីផលស្រូវ។ ការធ្វើស្រូវសរីរាង្គច្រើនគឺអាចចំណេញប្រាក់រាប់លានរៀលមួយគ្រួសារក្នុងមួយឆ្នាំៗ និងអាចធ្វើការប្រកួត​ប្រជែងក្នុង​ទីផ្សារ​ក្នុងស្រុក និងក្រៅស្រុក ពោលគឺងាយនឹងរកទីផ្សារហើយតម្លៃក៏មានកំរិតខ្ពស់ជាងគេដែរ។
ដោយឡែក បងស្រី ហ៊ឹម សុធា ជាកសិករនៅភូមិបន្ទាយច្រែង ឃុំ គ្រាំល្វារ ស្រុក សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំ បានឲ្យដឹងថា ការធ្វើស្រែសិរីរាង្គ បានទទួលផលច្រើនជាងការធ្វើស្រូវធម្មតា ដោយយើងប្រើប្រាស់ពូជន៍តិច បានផលច្រើន និងលក់នៅលើទីផ្សារមានតម្លៃខ្ពស់ និងធានាសុខភាពអ្នកបបរិភោគ។​
ស្រ្តីកសិកររូបនោះបន្តថា ក្រោយពេលសហការណ៍ជាមួយសេដាក សម្រាប់គ្រួសារខ្ញុំផ្ទាល់គឺ​ផលិតស្រូវ​សិរីរាង្គលើផ្ទៃដីចំនួន៣ហិកតា ដែលទទួលផលបានជាង៩តោនក្នុងមួយឆ្នាំ និងបានធ្វើឲ្យជីវ​ភាព​​គ្រួសារធូធាជាងមុន អាចសន្សំប្រាក់ទិញដីបន្ថែម និងឲ្យកូនចៅបានរៀនសូត្រប្រសើរជាមុន។ កសិករទាំងនោះ បាននាំគ្នាអំពាវនាវដល់កសិករដទៃទៀត ឲ្យងាកមកធ្វើកសិកម្មបែប​សិរីរាង្គវិញ​ព្រោះវាចំណេញច្រើន ទាំងទិន្នផល ទីផ្សារ តម្លៃ និងសុខភាពខ្លួនយើង និងអ្នកបរិភោគ ។
គួរបញ្ជាក់ផងដែរថា អង្គការសេដាក ជាសហគមតែមួយគត់ ក្នុងប្រទេសកម្ពុជាដែលនាំចេញអង្ករសរីរាង្គ ទៅក្រៅប្រទេស ហើយទីផ្សារធំនៃអង្ករសរីរាង្គរបស់សេដាក គឺនៅសហរដ្ឋអាម៉េរិក អាល្លឺម៉ង់ សហគមន៍អឺរ៉ុប និង ទីក្រុងភ្នំពេញតែម្តង៕

ដោយ៖ សុវណ្ណរ័ត្ន

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

កម្ពុជានឹងធ្វើខ្លួនឲ្យទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [818]

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៥នេះ បានសម្តែងនូវមហិច្ឆិតាក្នុងការដឹកនាំប្រទេស​ក្លាយពីប្រទេស​​ដែល​មានចំណូលទាប​ ទៅជាប្រទេស​មាន​ចំណូល​មធ្យម កម្រិតទាប ក្នុង រយៈពេលខ្លីខាងមុខនេះ ... អានបន្ត


​អូស្ត្រាលី​ផ្តល់​​ហិរញ្ញប្បទា​ន​​ប្រមាណ​៨៥,៣​​លាន​ដុល្លារ​លើ​កិច្ច​សហការអភិវឌ្ឍ​​កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [699]

ភ្នំពេញៈ រដ្ឋាភិបាល​អូស្ត្រាលី​គ្រោង​ផ្តល់​ហិរញ្ញប្បទាន​កិច្ចសហប្រតិបត្តិការ​ស​ ម្រា​ប់​ឆ្នាំ​២០១៣-២០១៤ ប្រមាណ​៨៥,៣ លាន​​ដុល្លារ​អាម៉េរិក ដើម្បី​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ដោយ​ផ្តោតជាសំខាន់​លើ គម្រោង​ក្នុង​វិស័យ​សុខាភិបាល​អប់រំ និង​បណ្តុះ​បណ្តាល កសិកម្ម អភិបាលកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និង​បោសសម្អាត​មីន​ផងដែរ​។​... អានបន្ត


​ក្រុមហ៊ុនធានារ៉ាប់រង​រដ្ឋកាមិនកូ​ កើនទុន​ដល់៤២លាន​ដុល្លារក្នុង​ឆ្នាំ​២០១៣​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [787]

ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងរដ្ឋកាមិនកូ បានកើនទុនហៅថា បុព្វលាភរ៉ាប់រងដល់ទៅ៤២លាន​ដុល្លារក្នុងឆ្នាំ២០១៣ បើគិត ជាភាគរយស្មើនឹង១៥ភាគរយ។បុព្វលាភនេះ គិតចាប់ពីឆ្នាំ​២០០​២​ដែលមានទុនតែ៤លានដុល្លារអាមេរិកតែប៉ុណ្ណោះ​របាយ​... អានបន្ត


​អូស្ត្រាលីបានផ្ដ​ល់​ជំនួយ៦០០ ​លានដុល្លារដល់កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [619]

ភ្នំពេញៈ ​អូស្ត្រាលី​បានផ្ដល់​ជំនួយ​ជិត ៦០០ លាន​ដុល្លារ​អាមេរិក​មក​ឲ្យ​ប្រទេស​កម្ពុជា សម្រាប់​ការ​កាត់បន្ថយ​ភាពក្រីក្រ តាម រយៈ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព ហើយ​ជំនួយ​អូស្ត្រាលី​គឺ​ផ្ដោតទៅលើ​វិស័យ​សុខាភិបាល និង អប់រំ និង​ទៅលើ​ការលើកកម្ពស់​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ការ​ដឹកជញ្ជូន​ផលិតផល​កសិកម្ម​មក​កាន់​ទីផ្សារ​ផងដែរ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ក្រុមតោ​​ខៀវ ​Chelsea ​យក​ឈ្នះ​លើ​ក្រុម​ Galatasaray ​ដោយ​លទ្ធផល​ ២-០​

បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះ ក្រុមតោខៀវ Chelsea ...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [271]


សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រល...អានបន្ត

ពាណិជ្ជកម្ម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [315]


កំពង់ធំនៅមិនទាន់អនុវត្តគោលនយោបាយទប់ ស្កាត់ការប្រើប្រាស់កំលាំងពលកម្មកុមារ

កំពង់ធំ ៖ កុមារគឺជាទំពាំងស្នងឬស្សី ជាអ្នកបន្...អានបន្ត

ដំណឹងអាហារូបរករណ៍ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [685]


ប៉ា​ខ្ញុំ​មែន​ទេ​ ធ្វើ​ឲ្យ​យើង​ត្រូវ​បែក​គ្នា?

ប្រេស៊ីល​ កូឡុំប៊ី អ៊ីតាលី ឬ​អេស្ប៉ាញ ឡើង​វគ្គ​ផ្ដ...អានបន្ត

វិទ្យាសាស្ត្រ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [826]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 354 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 986 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864663​ នាក់