IDP ទទួលនិស្សិតកម្ពុជា៤០០នាក់​ទៅ​រៀន​នៅ​អូ​ស្រ្តា​លី​ក្នុង​១ឆ្នាំ
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ អូស្រ្តាលីបានក្លាយប្រទេសពេញនិយមមួយសម្រាប់សិស្សនិស្សិតកម្ពុជា​ទៅបន្តការសិក្សា​លើគ្រប់​
កំរិតចាប់ពីថ្នាក់មធ្យមសិក្សាដល់ថ្នាក់បណ្ឌិតរួមទាំងថ្នាក់សិក្សាកម្រិតបណ្តុះបណ្តាលវិជ្ជា​ជីវៈ​និងជំនាញៗ​
ផ្សេងៗទៀតជាច្រើន។

រយៈកាលជាង២០ឆ្នាំមកហើយដែលរដ្ឋាភិបាលអូស្រ្តាលីបានបើកទ្វារចំហរទទួលសិស្សនិស្សិត​កម្ពុជាជា​
ច្រើន​ពាន់នាក់បានទៅបន្តការសិក្សានៅប្រទេសនេះតាមរយៈសាកលវិទ្យាល័យនិងស្ថាប័ន​អប់រំជាង​៤០​
របស់ប្រទេសអូស្រ្តាលីទាំងការផ្តល់ជាអាហារូបករណ៍និងការសិក្សាបង់ប្រាក់។ ជាក់​ស្តែងនៅព្រឹកថ្ងៃទី​
២៣ខែកក្កដា ឆ្នាំ២០១៣នេះ សាកលវិទ្យាល័យនិងស្ថាប័នទាំងនោះបានចាត់​បញ្ជូន​អ្នកតំណាងរបស់ខ្លួន​
មកប្រទេសកម្ពុជា(រាជធានីភ្នំពេញ) ដើម្បីបើកពិព័រណ៍អំពីការសិក្សានៅប្រទេសអូស្រ្តាលីរបស់ស្ថាប័នIDP
Education នៅសណ្ឋាគារអាំងទែកុងទីណង់តាល់។

លោកស្រីAlison Burrows ឯកអគ្គរដ្ឋទូតប្រទេសអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជាបានលើក​ឡើងនៅ​ក្នុង​
កម្មវិធីពិព័រណ៍នោះថាដើម្បីលើកកម្ពស់សមត្ថភាពការអប់រំសមត្ថភាពភាសារអង់គ្លេសនិងវគ្គបណ្តុះបណ្តាល
ផ្សេងៗនោះជារៀងរាល់ឆ្នាំរដ្ឋាភិបាលអូស្រ្តាលីបានផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតកម្ពុជាចំនួន៤០០
នាក់។ ដោយឡែកIDP Education ក៏បានផ្តល់អាហារូបករណ៍ដល់​សិស្សនិស្សិតកម្ពុជាចំនួន៥០នាក់ក្នុងមួយឆ្នាំ​
បាន​ទៅបន្តកាតសិក្សានៅទីនោះតាមរយៈអាហា​រូបករណ៍​ថ្នាក់ក្រោមឧត្តម។

លោកស្រីឯកអគ្គរដ្ឋទូតបានចាត់ទុកថាតាមរយៈពិព័រណ៍អំពីការសិក្សានៅប្រទេសអូស្រ្តាលីនេះគឺជាវេទិការដ៏
ប្រសើរមួយសម្រាប់សិស្សានុសិស្សនិងអាណាព្យាបាលបានជួបដោយផ្ទាល់ជាមួយ​អ្នក​តំណាងមកសាកល​
វិទ្យាល័យនិងអ្នកផ្តល់សេវាកម្មផ្នែកអប់រំដែលមានកិត្យានុភាពនៅ​ប្រទេស​អូស្រ្តាលីពិសេសព័ត៌មានលំអិតនិង​
ជម្រើសសម្រាប់ការសិក្សារបស់កូនៗ។លោកស្រីបន្តថាហេតុផល​ដែលប្រជាជនកម្ពុជាបញ្ជូនកូនចៅទៅ​រៀន​
នៅប្រទេសអូស្រ្តាលីច្រើនទៅៗក្នុងមួយឆ្នាំ២នោះគឺ​ការសិក្សាមានស្តង់ដា​កម្រិតអន្តរជាតិជាមួយគ្នា​នោះរដ្ឋា​
ភិបាលបានគិតគូរពីថ្លៃសាលានិងការ​ស្នាក់នៅមានតម្លៃ​ថោកជាងបើប្រៀបធៀបទៅនឹង​ប្រទេសផ្សេងៗម្យ៉ាង​
ទៀតអ្នកទៅរៀននៅទីនោះទទួលបាននូវភាពឯករាជ្យម្ចាស់ការលើខ្លួនឯងដោយចេះបង្កើតថ្មីឆ្នៃប្រឌិតជា
លក្ខណៈជំនាញបច្ចេក​ទេសតែម្តងនិងមានសិស្សនិស្សិតមកពីបណ្តាប្រទេសជាច្រើនបានមកសិក្សានីទីនោះ។

លោកម៉ៅស្រេងនាយកIDP ប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថានេះជាឱកាសពិសេសមួយដែលសិស្ស​និស្សិត​
កម្ពុជា​កំពុងតែពិចារណាអមពីការសិក្សានៅក្រៅប្រទេស។មួយវិញទៀតស្របពេល​ដែលប្រទេសយើង​ធ្វើ​
សមាហរណកម្មសេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៥ជិតចូលមកដល់នោះការទទួល​បាន​ការអប់រំកម្រិត​ស្តង់ដា​អន្តរ​
ជាតិគឺជាអត្ថប្រយោជន៍មួយដែលមានអនុភាពដល់សិស្សនិស្សិត​កម្ពុជា​ក្នុងការប្រកួតប្រជែងទីផ្សារការងារ​
និងធានានូវសមត្ថភាពប្រកួតប្រជែងសម្រាប់អាជីពរបស់​ពួកគាត់នាពេលអនាគត។លោកបានបន្តថានៅIDP
Educationនាឆ្នាំកន្លងទៅ(២០១២)មានសិស្សនិស្សិតកម្ពុជាប្រមាណជាង៤០០នាក់បានទៅសិក្សានៅIDP
ហើយក្នុងនោះក៏មានសិស្សនិស្សិតអាហារូបករណ៍ប្រមាណជា៤០ភាគរយផងដែរ​។

លោកស្រីខ្វីនត្រាន(Mrs Quinn TRAN នាយកផ្នែកអន្តោប្រវេសន៍និងសញ្ជាតិរបស់ស្ថានទូត​អូស្រ្តាលី​ប្រចាំ​
ប្រទេស​កម្ពុជាមានប្រសាសន៍ថាស្របពេលដែលមានការរៀបចំរួចជាស្រេចនូវការ​ផ្តល់​ទិដ្ឋាការ​ជាមួយនឹង​
សាកល​វិទ្យាល័យនានានៅប្រទេសអូស្រ្តាលី  យើងបានសង្កេតឃើញថាមានសិស្ស​និស្សិតកម្ពុជាធ្វើការ​
សម្រេចចិត្តទៅសិក្សាកើនឡើងគួឲ្តកត់សម្គាល់។លោកស្រីបន្តថាស្ថានទូតអូស្រ្តាលីមានការ​រីករាយក្នុង​ការ​
ចូករួមជាមួយIDP ដើម្បីផ្តល់ព័ត៌មានជូនសិស្សនិស្សិត និងអាណាព្យាបាល​ឲ្យលោកបានយល់កាន់តែច្បាស់​
អំពីអត្ថប្រយោជន៍នៃការបន្តកាសិក្សានៅប្រទេសអូស្រ្តាលីនេះ។

សូមបញ្ជាក់ថានៅក្នុងពិព័រណ៍អំពីការសិក្សានោះដែរគេឃើញមានសិស្សនិស្សិតកម្ពុជានិងអាណាព្យាបាលជា
ច្រើននាក់បានចូលរួមសួនាំលំអិតអំពីព័ត៌មានសំខាន់ៗគ្រប់យ៉ាងពីការទៅ​សិក្សា​បន្តនៅប្រទេស​អូស្រ្តាលី​
នោះ។ IDP Education មានការិយាល័យជាង៨០នៅជាង៣០ប្រទេស​ជុំវិញ​ពិភពលោកដែលត្រូវបានបង្កើត​
ឡើង​ដោយ​សាកលវិទ្យាល័យនានានៅក្នុងប្រទេសនេះហើយបានជួយដល់សិស្សនិស្សិតកម្ពុជាឲ្យទៅសិក្សា​
តាំងពីឆ្នាំ១៩៩៥មកម៉្លេះ។សព្វថ្ងៃIDP ក៏មានផ្តល់​សេវា​ប្រឹក្សានិងដាក់ពាក់សិក្សានៅសហរដ្ឋអាមេរិក ណូវែល
ហ្សេឡង់ អង់គ្លេស និងកាណាដាដោយឥតគិតថ្លៃថែមទៀតផង៕

ដោយ៖ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​សៀវភៅបំណិតជីវិត​៣០​ប្រធានបទ​ត្រូវបានដាក់​ឲ្យប្រើប្រាស់​ជាផ្លូវការ​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [912]

ភ្នំពេញ៖ គម្រោងកែលម្អរកា​រអប់រំកម្រិតមូលដ្ឋាននៅកម្ពុជា ហៅកាត់ថា ​(IBEC) ក្នុងក្រប​ខណ្ឌនៃកិច្ចសហប្រតិបត្ត​ការជាមួយក្រសួងអប់រំយុវជន និងកីឡា នៅព្រឹកថ្ងៃអង្គារទី២៩ មករា​ នេះ បានដាក់សម្ពោធ ឲ្យប្រើប្រាស់ជាផ្លូវ​ការ នូវសៀវភៅ បំណិតជីវិតចំនួន​៣០ប្រធាន​បទ ដែលជាស្នាដៃនិពន្ធរបស់ IBEC និង ក្រសួងអប់រំ យុវជន និងកីឡា។... អានបន្ត


​ក្រសួងអប់រំ ​កែទម្រង់ផ្លាស់ប្តូរក​ម្មវិធី​ប្រលងពី​ការថត​ចំលង​វិញ្ញាសារ​មកជា​ការ​សសេរ​លើក្តារ​ខៀនវិញ​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1819]

ភ្នំពេញ៖ដើម្បីពង្រឹងសមត្ថភាពការសិក្សាក្នុងវិស័យអប់រំ និងទបស្កាត់ប​ញ្ហា​ចោ​ទ​ជា​​រឿយៗ​កន្លង​មក​​​​​ពីការ​បែក​ធ្លាយ​​វិញ្ញាសារនៅពេលប្រលង​ក្រសូងអប់រំយុវជន និង​​កី​ឡា​បា​​ន​​ធ្វើការកែ​ប្រព័ន្ធប្រឡង​ពី​ការ​​​​​ថតចំលង​វិញ្ញា​​សារ​ចែកជួន​សិស្សមកជាកា​រ​ស​សេ​រ​​វិ​ញ្ញា​សា​រ​នៅ​លើក្តាខៀនវិញ។ ... អានបន្ត


​កម្ពុជាចាប់​ផ្តើមពង្រឹង​គុណភាព​អប់រំ​ដើម្បី​ត្រៀម​ប្រកួត​ប្រជែង​នៅក្នុង​តំបន់​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 11 កន្លងទៅ • បើកមើល : [870]

ភ្នំពេញ៖ស្របពេលដែលប្រទេសកម្ពុជាត្រៀមខ្លួនធ្វើសមាហរណកម្មទៅក្នុង​សហគម​អាស៊ាននៅឆ្នាំ២០១៥ខាង មុខនេះទាំងស្ថាប័នរដ្ឋនិងឯកជនបានខិតខំពង្រឹងសមត្ថភាព​របស់​ដើម្បីត្រៀមធ្វើការប្រកួតប្រជែង និងដណ្តើមទី ផ្សារការងារ ជាមួយបណ្តាប្រទេសជាសមាជិក​ក្នុងតំបន់។ ... អានបន្ត


សាលាកម្ពុជា-អូស្រ្តាលី​ ​ពង្រឹងគុណភាពអប់រំបន្ថែម​ ​ខណៈការប្រកួត​ប្រជែង​លើវិស័យ​នេះកាន់តែខ្លាំង​​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 11 កន្លងទៅ • បើកមើល : [786]

ភ្នំពេញ៖ លោក ផាន់​ សិទ្ធី នាយកសាលាកម្ពុជា-​អូស្រ្តាលី ដែលជាសាលាឈាន​មុខ​គេ​មួយលើផ្នែក​បណ្តុះ​បណ្តាល ​និងអប់រំធនធានមនុស្សបានលើក​ឡើងថា​ សាលារបស់លោក​នឹងពង្រឹង​គុណភាព​នៃការអប់រំ​ដល់សិស្សា​នុសិស្ស​ឲ្យមានសមត្ថភាពកាន់​តែខ្លាំងក្លាជាងមុន​... អានបន្ត


កម្ពុជានៅមិនទាន់​មានពេទ្យគ្រប់​គ្រាន់ផ្នែកព្យា​បាលដោយចលនា​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 11 កន្លងទៅ • បើកមើល : [632]

សមាគមផ្នែកព្យា​បាលដោយ​ចលនានៅកម្ពុជា ​បានស្នើឲ្យក្រសួង​សុខាភិបាលបង្កើន​ការជ្រើសរើស​​គ្រូពេទ្យ​ព្យាបាលដោយ​ចលនា​ឲ្យបម្រើការក្នុង​មន្ទីរ​ពេទ្យ​​បង្អែក ដើម្បីចូលរួមលើកកម្ពស់​សុខភាព តាមរយៈ​ការព្យាបាលដោយ​ចលនាដែលប្រកដ​ទៅដោយប្រសិទ្ធ​ភាពខ្ពស់។ ​... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ស្លាប់៧នាក់ របួស១៧នាក់ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់ចរាចរណ៍ដ៏រន្ធត់

យ៉ាងហោចណាស់មនុស្ស៧នាក់ត្រូវបានស្លាប់នៅកន្លែងកើតហេត...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [395]


​លោក ប៉ា​ សុជាតិវង្ស​ ព្រមាន​ដកតំណែង​ប្រធាន​ផ្សារធំៗ​ក្នុងរាជធានីភ្នំពេញ​

ភ្នំពេញៈ អភិបាល​រាជធានី​ភ្នំពេញ បាន​ព្រមាន​យ៉ាងខ្ល...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [369]


ក្រុមហ៊ុន​ Neath​ port​ Talbot​ ត្រូវ​បាន​ផាក​ពិន័យ​ជាទឹកប្រាក់​ ៩​ម៉ឺន​ផោន​

ប្រទេស Wales៖ ក្រុមហ៊ុនកែឆ្នៃ Neath port Talbot ត្...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [299]


បី​នាក់​​ជ្រុះ​ចេញ​ពី​បញ្ជី​ជម្រើស​ជាតិ​​គឺ…

បញ្ជី​ឈ្មោះ​ចុង​ក្រោយ​បង្អស់​នៃ​ក្រុម ជម្រើស...អានបន្ត

កីឡាបាល់ទាត់ជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [651]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 181 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2243 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 865920​ នាក់