ស៊ូដង់ខាងត្បូង៖ យោងតាមអង្គការសហប្រជាជាតិបានអោយដឹងថា ការទង្គិចរយះពេល ២ថ្ងៃចុងក្រោយ
នេះនៅក្នុងប្រទេសស៊ូដង់ខាងត្បូង រវាងក្រុមប្រឆាំងទាំង ២ពោលគឺក្រុម Dinkaនិងក្រុម Nuer គឺបានបណ្តាល អោយមនុស្សប្រហែលជា ៤០០ ទៅ៥០០ នាក់បានស្លាប់ក្នុងការប៉ះទង្គិចនោះ។ គួរបញ្ជាក់ផងដែរថា ប្រទេស ស៊ូដង់ខាងត្បូងនេះគឺបានប៉ះទង្គិចគ្នាអស់រយះពេល ២ថ្ងៃមកហើយក្នុងគោលបំណង ទំលាក់លោកប្រធានា
ធិបតី Salva Kiir។ កាលពីពេលថ្មីៗនេះ អ្នកនយោបាយចំនួន ១០គឺត្រួវបានចាប់ខ្លួន ចំណែកឯលោក Macharគឺបានត់គេចខ្លួនបាត់ទៅហើយ។
អគ្គរាជទូតរបស់អង្គការសហប្រជាជាតិម្នាក់បានអោយដឹងថា ប្រជាជនជាង ២០០០០នាក់គឺត្រួវបានជម្លៀស ចេញពីកន្លែងកើតហេតុនោះ។ បន្ទាប់ពីការប៉ះទង្គិចបានកើតឡើង សហរដ្ឋអាមេរិកបានបញ្ជាអោយបុគ្គលិក
ស្ថានទូតរបស់ខ្លួនដែលមានទីតាំងក្នុងប្រទេសស៊ូដង់ចាកចេញពីប្រទេសនោះភ្លាមៗ។ ដោយ៖ តុលា