ខេត្តកំពង់ធំ៖ ខណៈដែលបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ជិតឈានចូលមកដល់ ក្នុងពេលខាងមុខ និងដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ស្ថេរភាពក្នុងអំឡុងប្រារព្វពិធីបុណ្យជាតិ ក៏ដូចជាក្រោយទទួលបាន នូវផែនការនិងការណែនាំ ពីក្រសួងមហាផ្ទៃ និងអគ្គ ស្នង ការនគរបាលជាតិ នៅរសៀលថ្ងៃ ទី៥ ខែមេសា ឆ្នាំ២០១៤ ស្នងការរដ្ឋាននគរបាល ខេត្តកំពង់ធំ បានធ្វើការផ្សព្វផ្សាយ នូវក្លឹមសារ និងបាន ដាក់ ចេញនូវគោលការមួយចំនួនបន្ថែមដល់ការិយាល័យអធិការក្រុង/ស្រុកនិងប៉ុស្តិ៏នគរបាលរដ្ឋបាលសំរាប់អនុវត្ត។
ថ្លែងក្នុងឳកាសនោះ លោកឧត្តមសេនីយ៏ត្រី ផាន់ សុផេង ស្នងការនគរបាល ខេត្តបានបញ្ជាក់ថា រាល់អធិការនិងប៉ុស្តិ៏រដ្ឋបាលទាំងអស់ត្រូវ បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងគ្រប់គ្រងលើមុខសញ្ញា ចាស់និងថ្មីឲ្យជាប់ ព្រោះថាក្នុងឳកាសនេះមុខសញ្ញាអាចនិងធ្វើសកម្មភាពផ្សេងៗរួមទាំងក្រុមជនឆ្លៀតឳកាសផងអាចនិងបង្ករភាពអសន្តិសុខ រំខានដល់ប្រជាពលរដ្ឋដែលកំពុងសប្បាយរីករាយក្នុងឳកាសប្រារព្វពិធីបុណ្យចូលឆ្នាំ ។
ជាងនេះទៅទៀង សមត្ថកិច្ចទាំងអស់មិនថាកំលាំងប្រចាំបញ្ជារឬអន្តរាមន៏ត្រូវត្រៀមគ្រប់ពេលវេលាធ្វើយ៉ាងណាបង្ករលក្ខណៈឲ្យ ប្រជាពលរដ្ឋ លេងល្បែងប្រជាប្រិយ រាំកំសាន្តតាមប្រណៃណីជាតិខ្មែរ និងហាមដាច់ខាតនូវការលេងប៉ាតម្សៅជះទឹកនិងការប្រើប្រាស់គ្រឿងបំផ្ទុះ ណាមួយដែលធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សង្គម។
ដោយឡែកពាក់ព័ន្ធ និងសកភាពការណ៏នយោបាយ លោកឧត្តមសេនីយ៏ត្រី បានលើកឡើងថា វីត្បិតតែខេត្តកំពង់ធំ មិនធ្លាប់មានសកម្មភាព នៃចលនាប្រឆាំងណាមួយគួរកត់សម្គាល់ក្ដី ប៉ុន្តែភាពប្រុងប្រយ័ត្នក្នុង ស្មារតីទទួលខុសត្រូវ ជាសមត្ថកិច្ចដែនដី ត្រូវក្ដាប់ឲ្យជាប់ក្នុងដៃនូវរាល់ស្ថានការណ៏បត់បែន ៕ ដោយ៖ អភិរក្ស