សម្តេចតេជោ៖​ រដ្ឋាភិបាលមិន​មានគោល​ការណ៍តម្លើង​ពន្ធទេ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រាប់ក្រុមអ្នកវិនិយោគវិស័យ​ឯក​ជន​ថា រា​ជ​រដ្ឋាភិបាល​គ្មានគោល​ការណ៍តម្លើងពន្ធដូចការចោទប្រកាន់នៅតាមទីផ្សារថា រដ្ឋកំ​ពុងតម្លើ​ង​ព​ន្ធ​​នាំចូលនោះ​ឡើយ ផ្ទុយទៅវិញ​​សម្តេចបាន បញ្ជាក់ថា រដ្ឋកំពុងអនុវត្តច្បាប់​​ដើម្បី​ប្រមូល​ពន្ធ​ឱ្យ​អ​ស់តែប៉ុណ្ណោះ។ថ្លែងក្នុងវេទិកា​​​​​​​​​រាជរដ្ឋាភិបាលនិង​​​វិស័យ​ឯកជន នៅព្រឹកថ្ងៃអង្គារនេះ សម្តេចអគ្គ​មហា​សេ​នាប​តីតេជោ ហ៊ុន សែន  បានបញ្ជាក់ថា រដ្ឋាភិបាល​គ្មាន​គោល​ការណ៍តម្លើ​ងពន្ធលើកា​រនាំចូល​ទេ​លើកលែងតែទំនិញមួយចំនួនប៉ុណ្ណោះ ដែលពាក់ព័ន្ធនិងសុខមាលភាព​ ដូចជា បារី​និងស្រា ជាដើម  ព្រោះ​​​ទំនិញទាំងនេះវាមិនប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋធម្មតានោះទេ  ប៉ុន្តែអ្វី​ដែលរដ្ឋាភិបា​ល​យ​ក​ចិត្ត​ទុកដាក់នោះ គឹប្រមូលពន្ធឱ្យអស់។ ​

សម្តេចក៏បានអំពាវនាវឱ្យ រោងចក្រ សហគ្រាសវិស័យទាំងអស់ ត្រូវសម្តែងការស្មោះត្រង់ទាំង​អ​ស់​គ្នា​​ក្នុ​ងការបង់ពន្ធ រដ្ឋនឹងចាត់វិធានការម៉ឺងម៉ាត់ កែលំអផ្នែកអភិបាលកិច្ច ផ្នែកគយ និងផ្នែកព​ន្ធ​​​ដារ។ជាមួយគ្នានេះ រដ្ឋាភិបាលនឹង​​​​កែ​សម្រួល​និតិវិធីច្បាប់ បទបញ្ញត្តិ  ដើម្បីបង្ក​បរិស្ថានវិនិ​យោ​គឱ្យកាន់តែល្អប្រសើរផងដែរ៕

ដោយ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1328]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1109]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1409]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1424]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1337]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ទំ​នាក់ទំនង ​កម្ពុជា-ចិន ​ឈានដល់ ​កិច្ចសហប្រតិបត្តិការ ​គ្រប់ជ្រុងជ្រោយ​

ភ្នំពេញ៖លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ព...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [392]


អ.វ.ត.ក​ ​ទទួលវិភាគ​​ទានចំនួន​ ​២ម៉ឺនដុល្លារ​​ពីប្រទេសកាតា​​

ភ្នំពេញៈ យោងតាមបណ្ថាញសារព័ត៌មាននៅក្នុងស្រុក...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [436]


បុរស​ម្នាក់​រត់ចេញ​ពីហាង​លក់សំលៀក​បំពាក់​ទាំង​ភ្លើង​ឆេះពេញ​អាវ​

អៀកឡង់ខាងជើង៖ កាលពីយប់ថ្ងៃច័ន្ទម្សិលមិញ ព្រឹត្តិកា...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [379]


យន្តហោះ MH 370 ធ្លាក់នៅមហាសមុទ្រឥណ្ឌា

ព័ត៌មានអន្តរជាតិ៖ យោងតាមប្រភព័ពត៌មានច្បាស់ការមួយបា...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [468]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 95 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 669 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 4511 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1039936​ នាក់