Llanishen ៖ កាលពីរាត្រីយប់មិញនេះ វេលាម៉ោង ១៨និង១៥នាទី ឡានក្រុងមួយគ្រឿងបានបើកបុករនាំង
ការិយាល័យពន្ធដារមួយកន្លែងនៅក្នុងស្រុក Llanishen បណ្តាលអោយអ្នកបើកបរម្នាក់ទទួលរងរបួសជាទំ
ងន់ ហើយត្រួវបានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ។ មន្រ្តីប៉ូលីសបានមានប្រសាសន៍ថា ឧបទ្ទវហេតុខាងលើ
នេះគឺបានកើតឡើងនៅតាមបណ្តោយផ្លួវ Ty Glas។ រហូតមកទល់ពេលនេះ ក្រុមមន្រ្តីប៉ូលីសជាច្រើននាក់
គឺកំពុងតែស្រាវជ្រាវអំពីមូលហេតុនៃឧបទ្ទវេហតុខាងលើនេះ។ សូមបញ្ជាក់ផងដែរថា នៅពេលកើតហេតុ គឺមានត្រឹមតែអ្នកបើកបរម្នាក់ប៉ុណ្ណោះនៅក្នុងឡានក្រុងមួយគ្រឿងខាងលើនេះ៕ ដោយ៖ តុលា