ថ្ងៃទី៣​នៃយុទ្ធ​នា​ការ​ស្វែងរក​សម្លេងគាំទ្រនៅ​ខេត្ត​សៀមរាប​ប្រធានហ៊្វុន​ស៊ិន​ប៉ិច​​មាន​ជំនឿចិត្តថានឹង​ទទួលបាន​ជ័យជំនះដូចឆ្នាំ១៩៩៣
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  


សៀមរាប៖ នៅក្នុងយុទ្ធនាការស្វែងរកសម្លេងគាំទ្រនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២៩ខែមិថុនានេះ សម្តេច​រាជ​​​​បុត្រី ព្រះអនុជ នរោត្តម អរុណរស្មី មានជំនឿចិត្ត និងសុទិដ្ឋិនិយមថា គណបក្ស ហ៊្វុនស៊ិនប៉ិច នឹងទទួល​បាន​​នូវជ័យជំនះត្រចះត្រចង់ ដូចដែលធ្លាប់បានទទួលរួចម្តងមកហើយនៅឆ្នាំ ១៩៩៣​។

មានសុវនីយ៍ទៅកាន់ហ្វូងអ្នកគាំទ្រព្រះអង្គថា ខ្ញុំមានសេចក្តីរំភើបជាអតិបរមា ប្រកបដោយកិត្តិយសខ្ពង់ខ្ពស់ ដែលបានមកចូលរួមជាមួយសមាជិកដ៏ឧត្តុងឧត្តមនៃគណបក្សហ៊្វុនស៊ិនប៉ិចខេត្តសៀមរាប ដ៏ច្រើនកុះករ ក្នុង​ព្យុះហយាត្រាយុទ្ធនាការឃោសនានៅលើទឹកដីអង្គរបវរនៃខេត្តសៀមរាប  ដែលជាសាក្ខីភាព​បង្ហាញនូវ​ឆន្ទៈ​ដ៏មោះមុតបំផុតក្នុងការគាំទ្រពេញទំហឹងចំពោះគណបក្ស ហ៊្វុនស៊ិនប៉ិច ។ ខ្ញុំមានមោទនភាពខ្លាំង​ណាស់ដែល​ជាថ្មីម្តងទៀត បងប្អូនជនរួមជាតិ នៅក្នុងខេត្តសៀមរាបដ៏ច្រើនឥតគណនាបានបន្តគាំទ្រដែលមាន​បេក្ខភាព​ជា​ស្រ្តីឈឈ្មោះជានាយករដ្ឋមន្រ្តី ហើយក(មិនដែលមានដែរនៅក្នុងប្រទេសកម្ពុជាយើងពីមុនមក។

ទន្ទឹមនឹងនោះសម្តេចប្រធានក៏បានសម្តែងជូននូវសេចក្តីអំណរគុណ ចំពោះថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច ក្នុងមូលដ្ឋានខេត្តសៀមរាបគ្រប់លំដាប់ថ្នាក់ ព្រមទាំងសកម្មជនទាំងអស់ ដែលបានមកចូលរួម​ក្នុងពិធីដង្ហែ​ក្បួនព្យុះហយាត្រានាពេលយុទ្ធនាការឃោសនានៅពេលនេះ ។ ជាពិសេស សូមកោតសរសើរយ៉ាងស្មោះស្ម័គ្រ​ជូន ចំពោះបងប្អូនជនរួមជាតិ និងសាធារណជន ក្នុងក្រុងសៀមរាប ក៏ដូចជាទូទាំងប្រទេសដែលបានស្វាគមន៍​ដ៏កក់ក្តៅ និងគាំទ្រចំពោះគណបក្សហ៊្វុនស៊ិនប៉ិច ដែលជាគណបក្សរាជានិយម ប្រកាន់លិទ្ធិសីហនុនិយម តាម​មាគ៌ានយោបាយរបស់ព្រះរាជបិតាស្ថាបនិកហ៊្វុនស៊ិនប៉ិច គឺការបង្រួប បង្រួមផ្សះផ្សាជាតិ ដើម្បី សន្តិភាព ស្ថិរ​ភាព​ និងអភិវឌ្ឍន៍ជាតិតាមបែបសង្គមរាស្ត្រនិយម។
សម្តេចបានបង្ហាញនូវយុទ្ធសាស្រ្តដែលហ៊្វុនស៊ិនប៉ិចមានគឺមានសន្តិភាព ព្រោះថាគណបក្សហ៊្វុនស៊ិនប៉ិច ជា​គណ​បក្សដែលបាននាំមកនូវសន្តិភាពជូនជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ  ជាភាគី១ ក្នុងចំណោមភាគី ពាក់​ព័ន្ធ​​ទាំង ១៨  ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនាឆ្នាំ១៩៩១ ដើម្បីរកដំណោះស្រាយ​រួម​បញ្ចប់សង្គ្រាមអូសបន្លាយនៅកម្ពុជា ។ បើគ្មានសន្តិភាពទេ បងប្អូន រស់នៅទាំងក្តីបារម្ភ ភ័យខ្លាច និងប្រឈម​ទុក្ខវេទនាគ្រប់បែបយ៉ាង និងគ្រប់ពេលវេលា ពី ព្រោះសង្គ្រាមនាំមកនូវវិនាសកម្ម ការបំផ្លិចបំផ្លាញទាំងទ្រព្យ​សម្បត្តិ និងអាយុជីវិត ។ បុព្វហេតុចំបងតែមួយគត់របស់ គណបក្សហ៊្វុនស៊ិនប៉ិច ដែលក្រោកឈរនិងបន្តប្រឹង​ប្រែងពលីកម្មគ្រប់បែបយ៉ាងនៅគ្រប់ កាលៈទេសៈ គឺ ការថែរក្សាសន្តិភាព ស្ថិរភាព ជូនជាតិមាតុភូមិ និងប្រជា​រាស្ត្រ​ខ្មែរ តាមព្រះរាជតម្រិះប្រកបដោយគតិបណ្ឌិត និងព្រហ្មវិហារធម៌នៃព្រះរាជបិតាស្ថាបនិក ជាទីសក្ការៈនៃ​យើង។
ហេតុនេះ សូមបងប្អូនជនរួមជាតិ ជឿជាក់និងទុកចិត្តចុះថា គណបក្សហ៊្វុនស៊ិនប៉ិច ដែលជាអ្នកនាំមកនូវ​សន្តិភាព នឹងបន្តថែរក្សាសន្តិភាពជានិច្ច មិនមានពេលណាមួយបំផ្លិចបំផ្លាញជាដាច់ខាត នូវសមិទ្ធផលជាស្នា​ដៃ​របស់ខ្លួនឡើយ សូមបងប្អូនមេត្តាបោះឆ្នោតឱ្យ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សរាជានិយម ដែលមានលេខ​រៀង​ទី២នៅក្នុងសន្លឹកឆ្នោត។
សម្តេចបានបញ្ចាក់ថា គណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច បានកំណត់នូវគោលនយោបាយ ១៨ ចំណុច ជា​អាទិភាព សម្រាប់គ្រប់គ្រងដឹកនាំប្រទេសជាតិ បន្ទាប់ពីទទួលជ័យជំនះថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៣ ខាង​មុខនេះ ដែលមានសេចក្តីរាយលំអិតពីកម្មវិធីនិមួយៗ យ៉ាងពិស្តារជាបន្តបន្ទាប់ ជាពិសេស គឺមានសេចក្តី​សង្ខេប​នៅក្នុងផ្ទាំងក្រដាស ដែលមានរូបខ្ញុំនៅម្ខាង និងខាងខ្នងគឺជាជាគោលនយោបាយ ។
សូមបញ្ជាក់ថា បន្ទាប់ពីទទួលទានអាហារថ្ងៃត្រង់ហើយ នឹងបន្តហែរក្បួនវិលត្រឡប់ទៅតាម មូលដ្ឋានរបស់ខ្លួន​រៀងៗ​​ខ្លួនដោយសុវត្ថិភាព ហើយសម្តេចរាជបុត្រីបានសន្យានិងប្តេជ្ញាចិត្តថានឹង​ដង្ហែដើរតាមខ្ជាប់ខ្ជួន​មាគ៌ា​របស់​ព្រះរាជបិតាស្ថាបនិក និងលិទ្ធិសីហនុនិយម ដែលបង្រួបបង្រួមផ្សះផ្សាជាតិ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដូចសម័យសង្គមរាស្ត្រនិយម ៕

 

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [734]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [756]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [800]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [695]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [654]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

រាជរដ្ឋាភិបាលពង្រឹងយន្តការគ្រប់គ្រងពលករទេសន្តប្រវេសន៍ដល់ទីភ្នាក់ងារឯកជន

ភ្នំពេញ៖ តាមការបង្ហាញរបស់សង្គមស៊ីវិល និង អង្គការផ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [366]


​ឥណ្ឌា​ជួយ​ជំរុញ​ការ​ប្រើប្រាស់​ប្រពន្ធ័​ICT​នៅកម្ពុជា​

ភ្នំពេញ៖ វិទ្យាស្ថានបើកទូលាយបានសហកាជាមួយមូលនិធិផ្ត...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [418]


សមាគមរោងចក្រកាត់ដេរនៅកម្ពុជាប្រកាសបិទទ្វាររោងចក្រកាត់ដេរ រហូតដល់ថ្ងៃចន្ទ ទី៣០ធ្នូ

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC បានចេញសេចក្តីជូន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [272]


បំផ្ទុះ​​​​​គ្រាប់បែក​​នៅនីហ្សេ៊រីយ៉ាឆក់​យក​ជីវិត​មនុស្ស​ ២១នាក់​

ប្រទេសនីហ្សេ៊រីយ៉ា៖ កាលពីពេលថ្មីៗនេះ ការបំផ្ទុះគ្រ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [637]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 76 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2259 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 865936​ នាក់