កម្ពុជា និងសហភាពអ៊ឺរុប បានរួមគ្នាប្រឆាំងការជួញដូរសម្ភារៈ នុយក្លេរអ៊ែរខុសច្បាប់ និងវិទ្យុសកម្ម
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ សហភាព​អឺរ៉ុប និង​កម្ពុជា បានរួម​គ្នា​ប្រយុទ្ធប្រឆាំងទៅ​នឹង​ការជួញដូរ​ខុសច្បាប់ និង​ការប្រើ​ប្រាស់​នូវ​សម្ភារៈ​​នុយក្លេអ៊ែ​រ និង​វិទ្យុសកម្ម​ នៅ​ចំណុច​ឆ្លងកាត់​ព្រំដែនដែល​សំខាន់​ៗ​នៅក្នុង​ប្រទេស​កម្ពុជា។ជាមួយនិងកិច្ច​ព្រម​​ព្រៀងដែលបានធ្វើឡើង កាលពីថ្ងៃទី​៦ ខែ​វិច្ឆិកា ដោយ​ឯ/ឧ ឱម យ៉ិនទៀង លេខាធិការ​ដ្ឋាន នៃ​គណៈកម្មា​ធិការ​​​ជាតិ​ប្រឆាំង​នឹង​ភេរវកម្ម និងតំណាង​​ឯ/ឧ Jean François Cautain ​ឯកអគ្គរដ្ឋទូត នៃ​សហភាព​អឺរ៉ុបប្រចាំ​កម្ពុជាបានឲ្យដឹងថា សហភាព​អឺរ៉ុប នឹង​ផ្តល់​ដល់​កម្ពុជា នូវ​គ្រឿង​បរិក្ខា​ស្រាវជ្រាវ​វិទ្យុ​សកម្ម និង​ប្រព័ន្ធ​ទំនាក់ទំនង​ប្រកាស​អាសន្ន ដែល​នឹង​ត្រូវ​បាន​ដាក់​តំឡើង នៅ​ចំណុច​ឆ្លងកាត់​ព្រំដែន ដែល​សំខាន់​ខ្លាំងគឺ​ផែ​ទន្លេ​ថ្មី នៅ​រាជធានី​ភ្នំពេញ និង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​សៀមរាប​។

ការផ្តល់​នេះ​ និងរួមគ្នាប្រយុទ្ធ​ប្រឆាំង​នឹង​ការជួញដូរ​ខុសច្បាប់ និង​ការប្រើប្រាស់​ដ៏​ឧក្រិដ្ឋ​នូវ​សម្ភារៈ​នុយក្លេអ៊ែ​រ និង​វិទ្យុសកម្ម​​ផងដែរ។ ​​  ឯ/ឧ Jean François Cautain ឯកអគ្គរដ្ឋទូតនៃ​សហភាព​អឺរ៉ុបប្រចាំ​កម្ពុជា បាន​មាន​ប្រសា​សន៏ថា  សហភាព​អឺរ៉ុប ប្តេជ្ញា​យ៉ាង​ម៉ឺងម៉ាត់​ឲ្យមាន​ពិភពលោក​មួយ ប្រកបដោយ​សុវត្ថិភាព មាន​សន្តិ​សុខ និង​ស្ថិរភាព​។

លោកបន្តថា ក្នុង​ការគាំ​ទ្រ​ដល់​ការអនុវត្ត​សេចក្តីសម្រេច​លេខ ១៥៤០ របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជា ជាតិ លើការ​រីកសាយ​អាវុធ​នុយក្លេអ៊ែរ គីមី​សាស្ត្រ វិទ្យុ​សកម្ម និង​ជីវសាស្ត្រ និង​មធ្យោ​បាយ​​​បញ្ចេញ​អាវុធ​ទាំងនេះ ដែលជា​ការគំរាម​កំហែង​ដល់​សន្តិភាព ​អន្តរជាតិ ។

សហភាព​អឺរ៉ុប បាន​ភ្ជាប់​កិច្ច​សហប្រតិបត្តិកា​ររ​បស់​ខ្លួន និង​គាំទ្រ​ដល់​ប្រទេស ដែល​​ត្រូវការ​ជំនួយ​សម្រាប់​ការស្រាវ ជ្រាវ​ សម្ភារៈ​នុយក្លេអ៊ែរ និង​វិទ្យុសកម្ម និង​ការឆ្លើយតប​ទៅនឹង​ករណី​នៃ​ការ​ជួញដូរ​ខុសច្បាប់​នូវ​សម្ភារៈ​បែបនេះ​។​ ឯ/ឧបានបញ្ជាក់ថា គ្រឿង​បរិក្ខា​នេះ នឹង​ត្រូវ​បាន​ប្រើប្រាស់ ដើម្បី​ស្រា​វ​ជ្រាវ​​សម្ភារៈ​នុយក្លេអ៊ែរ និង​វិទ្យុសកម្ម សំដៅ​ប្រយុទ្ធប្រឆាំង​នឹង​ការជួញដូរ​ខុសច្បាប់ និង​ការប្រើប្រាស់​ដ៏​ឧក្រិដ្ឋ​នូវ​សារ​ធាតុ​បែប​នេះ​។​

 

​ឯ/ឧ ឱម យ៉ិនទៀង បានមានប្រសាសន៏ថា ក្រោយពីពិធីចុះហត្ថលេខានេះ សហភាពអ៊ឺរ៉ុប និង​ជួយ​​បំពាក់​ឧបករណ៍​ទំនើបៗ និងបើក វគ្គបណ្តុះបណ្តាលដល់គ្រូបង្គោលកម្ពុជា និងការបណ្តុះបណ្តាល ជំនាញ​ផ្សេងៗ​ទៀតនិងមាន​ដំ ណើរការដោយរលូន។ ឯ/ឧ ឱម យ៉ិនទៀង បានស្នើរឲ្យសហភាព​​អ៊ឺរ៉ុប​បន្តជួយ​ដល់មន្រ្តីកម្ពុជាទាំងសំភារៈ និង​វគ្គ បណ្តុះបណ្តាលដើម្បីឲ្យមានសមត្ថភា​ព​ឆ្លើយតបចំពោះ​ការ​ប្រើប្រាស់សាធារធាតុវិទ្យុសកម្មនោះ។
ដោយ៖ អភិរក្ស

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

គ្រោង​ឆ្អឹង​បុរាណ​អាយុ​ជាង​ ១០០០​ឆ្នាំ​ត្រូវ​បាន​រក​ឃើញ​នៅ​ជាយ​ក្រុង​ Lima​

ប្រទេសប៉េរូ៖ ក្រុមអ្នកបុរាណវិទ្យាមួយក្រុមនៅក្នុងប្...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [314]


អង្គការសេដាក គ្រោងផលិតស្រូវ សរីរាង្គឲ្យបាន​៦.៥០០តោន នៅឆ្នាំ២០១៣-២០១៤

ភ្នំពេញ៖ក្រុមអ្នកផលិតស្រូវសរីរាង្គ គ្រោងនឹងស...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [511]


​​មន្រ្តី​​បរិស្ថាន​​កម្ពុជា​ ​និង​​កូរ៉េ ​​រួម​គ្នា​​ជ​ជែក​​ពី​​បញ្ហា​​ប៉ះ​​ពាល់​​បរិស្ថាន​​

ភ្នំពេញ ៖ មន្ត្រី​កម្ពុជា​និង​កូរ៉េ​រួមគ្នា​រៀប​ចំ...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [446]


ត្រីមឹកយក្សមាន១៦០​ជើង ​បង្កការភ្ញាក់ផ្អើល ​ដល់មនុស្សរាប់​សែននាក់​ ក្នុងហ្វេកប៊ុក ​

នៅពេលថ្មីៗនេះ​ មានគេបង្ហោះរូបភាព​ នៃសត្វមឹកដែល​មាន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [421]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 143 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 377 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864054​ នាក់