សៀមរាប : វិទ្យាស្ថានជំនាញ គណនេយ្យ ជាគ្រឹស្ថានសិក្សាឯកជន បានប្រគល់លិខិតសរសើរ ជូនដល់សិស្ស
-និស្សិតឆ្នើម ចំនួន ៨០រូប និង ប្រគល់ផ្តល់ វិញ្ញាបនបត្រ ដល់សិស្ស-និស្សិតចំនួន ១២០ រូប ដែលបានបញ្ចាប់
ការសិក្សាផផ្នែកគណនេយ្យនៅក្នុងវិទ្យាស្ថានរបស់ខ្លួន នារសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៣ ។
លោក ហួត សូនី ប្រធានគណគ្រប់គ្រង និងជានាយកវិទ្យាស្ថានជំនាញ គណនេយ្យ បានបង្ហាញឲ្យដឹងថាវិទ្យា
ស្ថានជំនាញគណនេយ្យ បានបង្កើតឡើងនាដើមឆ្នាំ២០១២ នៅ ក្រុងសៀមរាបបានទទួលសិស្សចុះឈ្មោះចូល
រៀនសរុប ៣,១៩៤ នាក់ ក្នុងនេះមាននារីចំនួន ១,៦៦១នាក់ នៅក្នុងចំនួននេះ សិស្ស និស្សិត ដែលបានបញ្ចប់
ការសិក្សា មានចំនួន ១,៦៤២នាក់ ក្នុងនេះមាននារីចំនួន ១,១៥៥នាក់ ។ បច្ចុប្បន្ននេះ មានសិស្សនិស្សិតដែល
កំពុងទទួល យកការសិក្សាពីវិទ្យាស្ថានជំនាញ គណនេយ្យមានចំនួន៩៦០នាក់ ។
លោកនាយក បានបញ្ជាក់ឲ្យដឹងដែរថា ឆ្នាំសិក្សា ២០១៣-២០១៤នេះ បានពង្រីកការបណ្តុះបណ្តាល របស់ខ្លួន
បានដល់កម្រិត បរិញ្ញាបត្រ បរិញ្ញាបត្ររង និងជំនាញឯកទេសជាន់ខ្ពស់ជាច្រើនទៀត ដូចជាជំនាញ គ្រប់ គ្រង
ពាណិជ្ជកម្ម វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាព័ត៌មាន អក្សរសាស្រ្តអង់គ្លេស ទេសចរណ៍ និងបដិសណ្ឋារកិច្ច ។
ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាបលោក អ៊ុង សិរីឌី បានលើកឡើងថា កម្ពុជាពិតជាមាន វាសនា
ខ្ពង់ខ្ពស់ខ្លាំងណាស់ ដោយមានឱកាសបានធ្វើដំណើរចាកចេញពីឆ្នាំសូន្យ ។ដោយសារតែមាន៧មករា ១៩៧៩
គឺជាថ្ងៃដែល គណបក្សប្រជាជនកម្ពុជានាំមកនូវជីវិតថ្មី ជូនមាតុភូមិ និងប្រជាជាតិកម្ពុជា ។ ដោយឡែកការ
ធ្វើដំណើរ នៃវិស័យ អប់រំសិក្សាធិការជាតិ ត្រូវបានចាប់ផ្តើម ចេញពីសកម្មភាពអ្នកចេះច្រើនបង្រៀនអ្នកចេះ
តិចអ្នកចេះតិចបង្រៀនអ្នកមិនចេះ ហើយសកម្មភាពទាំងនេះត្រូវបានធ្វើឡើង នៅក្រោមម្លប់ឈើ និងឈាន
រហូតដល់កម្ពុជាមានការងារអភិវឌ្ឍន៍វិស័យអប់រំគួរឲ្យមោទនៈនិងធ្វើដំណើរលើគោលការណ៍សាលាស្វែងរកសិស្ស មិនមែនសិស្សដើររកសាលារៀននោះទេ៕
ដោយ៖សុវណ្ណរ័ត្ន