​ការ​ឆ្លង​វី​រុស​ផ្តា​សាយ​បក្សី​H5N1​មួយ​ករ​ណី​​ទៀត​រក​ឃើញ​លើ​កុ​មា​​រី​ម្នាក់​នៅ​ខេត្ត​កំ​ពង់​ធំ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ ការឆ្លងវីរុសផ្តាសាយបក្សី H5N1 មួយករណីទៀតរកឃើញលើកុមារីម្នាក់នៅខេត្តកំពង់ធំ។ នេះជាករណីថ្មី​មួយទៀត​​ ​ដែល​ជម្ងឺ​ប្រភេទ​​នេះបានកើតមានក្នុងប្រទេសកម្ពុជាដែលមន្ត្រីសុខាភិបាលចាត់ទុកថា ជាការកើនឡើងច្រើន ទៅកាន់ខេត្តថ្មី​ៗ​ ​មួយចំនួនទៀតនៃប្រទេសកម្ពុជា​ឈានដល់កម្រិតមួយគួរអោយព្រួយបារម្ភ។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង​​ ​សុខាភិបាលបានអោយដឹងថា គិតត្រឹ​​ម​​​ខែតុលា​ក្នុង​​ ឆ្នាំ២០១៣នេះកម្ពុជាមានករណីឆ្លងជម្ងឺផ្តាសាយបក្សីH​5​N1ដល់ទៅ២១​ ​ករណី​ហើយ។ករណីឆ្លងរបស់កុ​មា​រីក្នុងខេត្តកំពង់ធំនេះជាមនុស្សទី៤២ដែល​​កើត​ជំងឺ​នេះ នៅក្នុង​ប្រទេស​កម្ពុជា ដែល​ក្នុងនោះ​​​​មាន​​៣១នាក់​ជា​កុមារ​មាន​អាយុ​ក្រោម ១៤ឆ្នាំ និង ២៥ នាក់​ជា​ស្ត្រី ។​ ​

ហើយ​មានតែ១០​​ នាក់​ក្នុងចំណោម មនុស្ស​ចំនួន ២១ដែល​នៅ​រស់រានមានជីវិត នៅក្នុង​ឆ្នាំនេះ​ផងដែរ។លោកវេជ្ជបណ្ឌិត លី​ ​សុវ៉ាន់ ​អនុប្រធាននាយក​ដ្ឋានប្រយុទ្ធ​​ នឹងជម្ងឺ​ឆ្លង​នៃក្រសួងសុខាភិបាលបានប្រាប់អ្នកសារព័ត៌មានថា ការឆ្លងរីករាលនៃ​ជម្ងឺផ្តា​​​សាយបក្សី​ឆ្នាំនេះមានការ​កើនឡើង​ខ្លាំងប្រើប្រៀប​ធៀប​​​ ឆ្នាំ​កន្លងទៅ ។​ ​​

លោក វេជ្ជបណ្ឌិតបានសម្តែងការព្រួ​យ​បារម្ភចំពោះការឆ្លងនេះ ពីព្រោះជម្ងឺនេះបានរីករាលដាលជាបន្តបន្ទាប់តាំងពីខេត្តកំព​ត​​ ​តាកែវ ព្រៃវែង  កំពង់ចាម និងបា​ត់​​ដំបងហើយថ្មីៗនេះបានលាតសន្ធឹងដល់ខេត្តកំពង់ធំទៀត។ករណីថ្មីនៃជម្ងឺគ្រុន​ផ្តាសាយ​​​បក្សីរបស់កុមារីខេត្តកំពង់ធំនោះ  ត្រូវបានបញ្ជាក់ដោយវិ​ទ្យា​ស្ថានបាស្ទ័រកម្ពុជា កាលពីថ្ងៃទី១៧ខែតុលាឆ្នាំ២០១៣។បច្ចុប្បន្ន​​​កុមារីនោះស្ថិតក្នុងស្ថានភាពធម្មតានោះទេ។កុមារី​ នេះចាប់ផ្តើមធ្លាក់ខ្លួនឈឺកាលពីថ្ងៃទី៨ខែតុលាហើយឳ​ពុ​កម្តាយរបស់​នាង​​​បានយកនាងទៅ​ព្យាបាលគ្លីនិកក្នុងភូមិមួយ​កន្លែង។ដោយ​សារស្ថាន​ ភាព​ជម្ងឺរបស់នាង​ចេះតែវិវត្តន៍​ទៅមុខមិនមាន​ការធូរ​​​ស្រាល​​​​នោះដោ​យ​នៅតែក្តៅខ្លួន ក្អក និងក្អួតចង្អោរទៀតនោះឳពុកម្តាយនាងបាន​នាំនាង​ ទៅ​ព្យាបាលនៅមន្ទីរ​ពេទ្យស្រុក​និង​​​បន្តទៅខេត្តទៀតតែនៅតែមិនបានធូរស្រាល ទើបបន្តបញ្ជូនទៅមន្ទីរពេ​ទ្យជ័យវរ្ម័នទី៧​ក្នុងទីរួមខេត្ត​សៀម​ រាប​ ។​​

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលមានប្រសាសន៍ថា ជម្ងឺផ្តាសាយបក្សីបង្កឡើងពីវីរុស H5N1នៅតែបន្តគំរាម​​​កំហែង​ដល់​សុខ​ភាព​​ប្រជាជនកម្ពុជា ជាពិសេសកុមារដែលហាក់ដូចជាងាយទទួលរង​គ្រោះ​ដោយសារវីរុសប្រភេទ​នេះ​ខ្លាំង​​​ជាងគេនិ​ង​​មានហានិភ័យ​ខ្ពស់ទៀតផង។​ដើម្បីចៀសវាងពីជម្ងឺដែលបង្កឡើងដោយវិរុសH5N1​នេះគឺត្រូវលាង​ដៃនឹងសាប៊ូ​អោយ​​បានញឹកញាប់មុននឹងបរិភោគ និងក្រោយពេល​ចាប់កាន់​​បក្សីអោយកុមារនៅឆ្ងាយ​ពីបក្សីហើយទុកបក្សី​ទាំងនោះ​នៅ​​ឆ្ងាយ​ពី​
ក​ន្លែង​រស់នៅមិនត្រូវបរិភោគបក្សីដែលស្លាប់ និងរាល់ពេលហូបសាច់បក្សី ត្រូវតែចំអិនអោយបានឆ្អិនល្អជាមុនសិន​ ​​
៕​ ដោយ៖ រតនា ​

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

គ្រោះថ្នាក់ធ្ងន់​ធ្ងរពីជំងឺ​អុតស្វាយគឺ​បង្ករឡើងដោយ​សារតែខ្វះអនាម័យ ​
សុខភាព-អនាម័យ • កាលពី​ : 11 កន្លងទៅ • បើកមើល : [1110]

ភ្នំពេញ៖ អ្នកកើត​ជំងឺអុតស្វាយ អាចប្រឈមនឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដល់​សុខភាព នៅពេលណា​អ្នក​ជំងឺ ខ្វះ​អនាម័យ និង​ការថែទាំ​ខ្លួន ឲ្យបាន​ត្រឹមត្រូវទៅតាម​វិជ្ជបញ្ជារបស់គ្រូពេទ្យទេនោះ​។​... អានបន្ត


អាគារវះកាត់មាត់ឆែប ឆែបក្រអូមនិងពិការមុខមាត់បានបើកឲ្យប្រើប្រាស់ជាផ្លូវការហើយនៅ មន្ទីរពេទ្យខ្មែរ-សូវៀត
សុខភាព-អនាម័យ • កាលពី​ : 11 កន្លងទៅ • បើកមើល : [800]

ភ្នំពេញ៖ ដោយមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា រវាងក្រសួងសុខាភិបាល និងអង្គការ Operation Smile កម្ពុជា ក្នុងការព្យាបាលផ្នែក ឆែបមាត់ ឆែប​ក្រអូម និងពិការមុខមាត់ ជូន កុមារកម្ពុជានោះ នៅព្រឹកថ្ងៃទី៣១មីនា ឆ្នាំ​២០១៤​... អានបន្ត


ជំងឺទាចទឹកកើតឡើងបណ្តាលមកពីមូលហេតុអ្វី ?
សុខភាព-អនាម័យ • កាលពី​ : 11 កន្លងទៅ • បើកមើល : [985]

ភ្នំពេញ៖ ​ ប្រហែល​៨៥%​នៃ​ករណី​នៃ​ជំងឺ​ទាច​ទឹក​ត្រូវបាន​គេ​គិតថា​ បង្កឡើង​ដោយ​ជំងឺ ក្រិន​ថ្លើម ឬ ជំងឺថ្លើម ។ ទោះបីជា​ច​លនាការពិត​នៃ​ជំងឺ​ទាច​ទឹក​មិន​ត្រូវបាន​គេ​ដឹង​ច្បាស់​ក៏ពិតមែន​, ប៉ុន្តែ​ភាគការសិក្សាច្រើន​បង្ហាញថា ​... អានបន្ត


នៅឆ្នាំ២០២០ ​កម្ពុជាប្ដេជ្ញាចិត្ត​ប្រឆាំងអត្រា​ប្រេវ៉ាឡង់ ​និងអត្រាស្លាប់​នៃជំងឺរបេង​
សុខភាព-អនាម័យ • កាលពី​ : 11 កន្លងទៅ • បើកមើល : [760]

ភ្នំពេញៈ បើតាមមន្រ្ដីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអះអាងថា បច្ចុប្បន្ននេះអត្រាមានជំងឺ និងអត្រាស្លាប់ នៃ ជំងឺរបេងនៅក្នុងប្រទេសកម្ពុជាមានការថយចុះ​ជា​បន្ដ​​​​​​​​​​​​​បន្ទាប់គួរឲ្យកត់សម្គាល់ ដែលនាំឲ្យ កម្ពុជាប្ដេជ្ញចិត្តថា ... អានបន្ត


ជំងឺ​​មហារីក​សួត​លើ​ស្រ្តី​នៅក្នុង​ចក្រភព​អង់គ្លេស​កើន​ឡើងដល់​ ៧៣ ភាគរយ​
សុខភាព-អនាម័យ • កាលពី​ : 11 កន្លងទៅ • បើកមើល : [767]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ អត្រាជំងឺមហារីកសួតលើស្រ្តីនៅក្នុងចក្រភពអង់គ្លេសបានកើនឡើងដល់ ៧៣ ភាគរយ បើគិតចាប់ពីឆ្នាំ ១៩៧៥មក ស្របពេលជំងឺមហារីកសួតលើបុរសគឺបានធ្លាក់ចុះដល់ ៤៧ ភាគរយ។ ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

អា​ជ្ញា​ធរ​រាជ​ធា​នី​ភ្នំ​ពេញ​នឹង​ផ្ដល់​បណ្ណ័​កម្ម​សិទ្ធិ​ជូន​អ្នក​ភូមិ​បឹ​ង​កក់​

ភ្នំពេញ៖ ជំងឺដ៏រ៉ាំរ៉ៃរបស់អ្នកភូមិបឹងកក់ត្រូវបានអា...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [365]


​កម្ពុ​ជា ​​​បញ្ជូន​​កងទ័ព​​​២០២​នាក់​ ​​ចុះ​បេស​កម្ម​​​ដោះមីន​​​​នៅ​ម៉ាលី​​

ភ្នំពេញៈ កម្ពុជាបាន​​បញ្ជូន​​កងទ័ព​មួក​​ខៀវចំនួន​​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [332]


ក្រុមអ្នកវិនិយោគដំណាំកៅស៊ូវៀតណាមនឹងបញ្ចប់ការដាំដុះ លើផ្ទៃដី១០ម៉ឺនហិកតា

ភ្នំពេញ៖ ក្រុមអ្នកវិនិយោគផ្នែកដាំដុះដំណាំកៅស...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [357]


បញ្ហា​ជំលោះ​នៅស៊ូដង់​ខាងត្បូង​បង្ខំឲ​ប្រជាជនរាប់លាន​នាក់​ចាកចេញ​ពីទីលំនៅ​របស់​ពួកគេ​

ស៊ូដង់ខាងត្បូង៖ កាលពីពេលថ្មីៗនេះ បញ្ហាជំលោះនៅក្នុង...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [580]


សង្គមស៊ីវិលសាទរចំពោះការប្រឆាំងអំពើពុករលួយ និងជំរុញឱ្យមានការពង្រីកសកម្មភាពបន្ថែម

ភ្នំពេញ ​៖​​​ សម្ព័ន្ធ​​គណ​នេយ្យ​ភាព​ សង្គម​​អាស៊ី...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [327]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 210 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 516 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 963416​ នាក់