ពោធិ៍សាត់ ៖ ជាថ្មីម្ដងទៀតលោករដ្ឋមន្ដ្រី លឹម គានហោ បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារ និងថ្លែង អំណរ
គុណដល់រដ្ឋាភិបាលជប៉ុន ដែលបានផ្ដល់ជំនួយឥតសំណង ចំពោះការកសាងប្រព័ន្ធធារាសាស្ដ្រមួយនេះដើម្បី
ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ ក៏ដូចជាបង្កើនជីវភាពរស់នៅរបស់ ប្រជាកសិករ
មានន័យថា បើដីស្រែរបស់ពួកគាត់ទទួលបានការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ ទាំងរដូវវស្សានិងរដូវប្រាំង នោះចំនួន
ទិន្ឋផលរបស់ពួកគាត់នឹងមានការកើនឡើងជាបន្ដផងដែរ។
ក្ដីសង្ឃឹមរបស់ប្រជាកសិករនៅក្នុងស្រុកក្រគរ ខេត្ដពោធិ៍សាត់ សម្រាប់ទាញយក ទឹកមកផ្គត់ផ្គង់ដីស្រែ របស់
ពួកគាត់ និងលេចចេញជារូបរាងយ៉ាងពិតប្រាកដនៅពេល ដែលប្រព័ន្ធធារាសាស្ដ្រធ្លាម្អម ត្រូវបានកសាង រួច
ជាស្ថាពរ និងដាក់ឱ្យប្រើប្រាស់ផ្គត់ផ្គង់ទឹក នៅខែតុលា ឆ្នាំ២០១៣ខាងមុខនេះ ដែលតាមលទ្ធភាព ប្រព័ន្ធ ធា
រាសាស្ដ្រ ក្រោមជំនួយរបស់ប្រទេសជប៉ុន ខាងលើនេះអាចផ្គត់ផ្គង់ទឹកលើដីកសិកម្មជិត៤០០០ហិកតា ក្នុង
នោះ ផ្ទៃដីរដូវវស្សា ៣៥០០ហិកតា និងផ្ទៃដីរដូវប្រាំង ៣០០ហិកតា ។
ពីមុននិងរហូតមកដល់ ពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋនៅស្រុក ក្រគរ បានជួបការលំបាក ក្នុងការទាញយក
ទឹកមកផ្គត់ផ្គង់ស្រូវវស្សា និងស្រូវប្រាំង របស់ខ្លួន ដោយសារតែពុំមានប្រភពទឹកគ្រប់ គ្រាន់ ដោយពឹងផ្អែក
លើទឹកភ្លៀង ហើយ ម្យ៉ាងវិញទៀត នៅតំបន់នោះ ជាតំបន់ដី ខ្សាច់ ហេតុដូច្នោះហើយ នៅពេលមាន ភ្លៀងធ្លាក់
ម្ដងៗ គឺរយៈពេលខ្លីមួយ ទឹក ភ្លៀងនឹងជ្រាបចូលទៅក្នុងដីអស់ ។
នាយកខុទ្ទកាល័យក្រសួងធនធានទឹក និងឧតុនិយម លោកចាន់ យុត្ថា បានឱ្យដឹងថា នៅព្រឹកថ្ងៃម្សិលមិញនេះ
រដ្ឋមន្ដ្រីក្រសួងធនធានទឹក លោក លឹម គានហោ បានធ្វើដំណើរទៅកាន់ តំបន់នោះ ក្នុងគោលបំណងសំខាន់
ពីរ ទី១ ចុះពិនិត្យ មើលការបង្កបង្កើនផលស្រូវរដូវវស្សារបស់ប្រជាកសិករ ដែលបាននឹងកំពុង ដំណើរការ និង
ទី២ ដើម្បីពិនិត្យមើលដំណើរ ការនៃការកសាងប្រព័ន្ធធារាសាស្ដ្រធ្លាម្អម ។
លោក ចាន់ យុត្ថា បានបញ្ជាក់ថា ដោយសារតែតំបន់នេះ ជាតំបន់ខ្សាច់ធ្វើឱ្យប្រជាពលរដ្ឋ មានការលំបាក យក
ទឹកមកស្រោចស្រព ផលដំណាំស្រូវ របស់ខ្លួន ពោលមានតែពឹងផ្អែកលើធម្មជាតិ គឺ ទឹកភ្លៀងនោះរាជរដ្ឋាភិ
បាលកម្ពុជា តាមរយៈក្រសួងធនធានទឹកបានស្នើទៅដៃគូរបស់ប្រទេសជប៉ុន រហូតដល់មានការផ្ដល់ជំនួយឥត
សំណងបូករួមជាមួយប្រាក់បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយឈានទៅដល់ការកសាង ប្រព័ន្ធធារាសា
ស្ដ្រមួយកន្លែងនេះបំរើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ។
លោក ចាន់ យុត្ថា បានបន្ដថា ដំណើរការ នៃការកសាងប្រព័ន្ធធារាសាស្ដ្រធ្លាម្អម បានធ្វើឡើងជាពីរជំហាន
ដែលជំហានទី១បានបញ្ចប់ទៅ ។ រីឯជំហានទី២ បានចាប់ផ្ដើមបន្ដតាំងពីខែមេសា ឆ្នាំ២០១៣ រហូតមកដល់
បច្ចុប្បន្ន និងគ្រោងបញ្ចប់ទាំងស្រុងនៅខែតុលាឆ្នាំ២០១៣ខាងមុខនេះ ហើយនៅពេលនោះ ប្រព័ន្ធធារាសាស្ដ្រ
មួយកន្លែងនេះនឹងត្រូវបានបើកដំណើរស្រោចស្រពទឹកទៅលើផ្ទៃដីកសិកម្មរបស់ប្រជាកសិករ នៅតំបន់ នោះ
រាប់សិបហិកតាតែម្ដង ។
សូមបញ្ជាក់ថា ចំពោះការដ្ឋានប្រព័ន្ធធារាសាស្ដ្រ ធ្លាម្អម នេះគឺមានកសាងសំណង់ស្ទាក់ទឹក និងកសាងប្រឡា
យមេប្រវែង៦គីឡូម៉ែត្រ និងប្រឡាយរង ចំនួន៦ខ្សែចម្ងាយ១៧គីឡូម៉ែត្រ ព្រមទាំងកសាងសំណង់ស្ទាក់ទឹក
នៅ លើប្រឡាយមេទៀត ដើម្បីស្តុកទឹកសម្រាប់បំពេញសេចក្តីត្រូវការរបស់បងប្អូនប្រជាកសិករក្នុងតំបន់នោះ ៕
ដោយ៖ សុវណ្ណរ័ត្ន