​សម្តេច​តេជោ ​ហ៊ុន សែន ​៖ ការទាមទារឡើង​ប្រាក់ខែកម្មករ ​ដល់ ​១៦០ ​ដុល្លារ ​គឺមិនអាចទៅរួច​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ ថ្លែង​ក្នុង​ពិធីបើកការដ្ឋាន​គម្រោង​សាងសង់​ស្ពាន​ជ្រៃ​ធំ​-​ឡុង​ប៊ិញ ក្នុង​ស្រុក​កោះធំ ខេត្ត​កណ្តាល​ ជាប់​ព្រំ​ដែន​កម្ពុជា​-​វៀតណាម កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០១៤ សម្តេច​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាសថា ការទាមទារ​ឡើង​ប្រាក់ខែ​កម្មករ​រោងចក្រ​កាត់ដេរ រហូតដល់ ១៦០ ដុល្លារ នៅពេលនេះ គឺ​មិន​អាច​ទៅរួច​ទេ​។

សម្តេចតេជោ​ ហ៊ុន សែន ​បន្តថា ការ​តម្លើង​ប្រាក់ខែ​កម្មករ ត្រូវធ្វើ​ទៅតាម​លទ្ធភាព ហើយ​កម្ពុជា បើ​ធៀប​នឹង​ឥណ្ឌា និង​បង់​ក្លា​ដេស គឺ​ប្រាក់ខែ​កម្មករ​កម្ពុជា ឡើង​ខ្ពស់​ជាង​ ដោយ​លោក​ ហ៊ុន​ សែន បាន​ប្រៀបធៀប​​​កម្មករ​រោងចក្រ នៅវៀតណាម មាន​ប្រាក់ខែ​ជា​មធ្យម​តែ​ជាង ២ លាន​ដុង ដែល​ស្មើ​ប្រមាណ ១០០ ដុល្លារ​អាមេរិក​ ចំណែក​ប្រាក់ខែ​កម្មករ​កម្ពុជា​យើង​សព្វថ្ងៃ ទទួលបាន ១០០ ដុល្លារ គឺ​ច្រើន​ជាង​ឥណ្ឌា និង​បង់​ក្លា​ដេស​។​

សម្តេច​ ហ៊ុន​ សែន​ បាន​បញ្ជាក់ថា យើង​នឹង​ឡើង​ប្រាក់ខែ​កម្មករ​រោងចក្រ តទៅទៀត តែ​មិនមែន​ឡើង​គំហុក តាម​ការ​ទាម​ទារ ដល់ ១៦០ ដុល្លារ​នោះ​ទេ​។ ការឡើង​ប្រាក់ខែ​កម្មករ​ដូច្នេះ មិន​អាច​ទៅរួច​ទេ​។ ការ​តម្លើង​ប្រាក់ខែ​កម្មករ គឺ​អាស្រ័យ​តាម​លទ្ធភាព​។

ទន្ទឹមនឹងនោះដែរ សម្តេចតេជោ ក៏បាន​លើកឡើង​ពី​សម្រែក​របស់​ក្រុម​បក្សប្រឆាំង ដែល​ទាមទារ​ឲ្យ​សម្តេចចុះចេញ​ពី​តំណែង ក្នុង​រយៈពេល​ប៉ុន្មាន​ខែ ​ចុងក្រោយ​នេះ​ ។ ប៉ុន្តែ​ជា​ថ្មី​ម្តង​ទៀត សម្តេច​បាន​គូសបញ្ជាក់ថា សម្តេច​មិន​អាច​ចុះចេញ​ពី​តំណែង​នាយករដ្ឋមន្ត្រី ដូច​ការទាមទារ​របស់​បក្ស​ប្រឆាំង​បាន​ទេ​ ។ សម្តេច​ជា​នាយករដ្ឋមន្ត្រី ស្របច្បាប់​ ។ សម្តេច​ឡើង​តាម​រដ្ឋធម្មនុញ្ញ ហើយ​បើ​ចុះ ក៏​ចុះ​តាម​រដ្ឋធម្មនុញ្ញ​ ។ ដូច្នេះ​ ការទាមទារ​ឲ្យ​សម្តេច​ចុះ​ចេញ​ពី​តំណែង​នោះ មិន​អាច​ទៅរួច​ទេ​ ។​ ​

គួរបញ្ជាក់ថា​ ស្ពានជ្រៃធំដែល​ត្រូវសាងសង់នេះ មានប្រវែង​៤២៨ម៉ែត្រ ​ចំណាយថវិកាសាងសង់​ សរុប​៣៨,៣៩​លាន​ដុល្លារ​ក្នុងនោះ ថវិកាចំនួន២០,៥៩លានដុល្លារ ​បានមកពី​កម្ចីសម្បទាន​ពីសាធារ​ណរដ្ឋ​សង្គមនិយម​វៀត​ណាម ​ថវិកា ១៧,៨៣លានដុល្លារ​របស់រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ​និងថវិកា ១,៨៣លាន​ដុល្លារ ​ជាថវិកាបដិភាគរបស់​រាជរដ្ឋាភិបាល​​កម្ពុជា ៕ ដោយ៖ ភីន រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ផលនេសាទនាំចេញទៅក្រៅប្រទេសនៅដើមឆ្នាំ២០១៤ កើនឡើងប្រមាណ២០០តោន

ភ្នំពេញៈ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និង​នេ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [345]


អាជ្ញាធរអេដស៍​កម្ពុជាចែក​រំលែកបទពិ​សោធន៍​ការទប់​ស្កាត់ការ​ឆ្លងមេរោគ​អេដស៍​ដល់អន្តរ​ជាតិ​

ភ្នំពេញ៖ ប្រធានអាជ្ញាធរអេដស៍អះអាងថា ប្រទេសកម្ពុជាន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [348]


ការប៉ះ​ទង្គិច​គ្នា​នៅទីក្រុង​ Caracas​ ឆក់​យក​ជីវិត​មនុស្ស​ចំនួន​ ២នាក់​

ប្រទេស Venezuela ៖ ការប៉ៈទង្គិចគ្នាកាលពីថ្ងៃពុធម្ស...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [311]


កង​យោ​ធា​របស់​ប្រទេសអ៊ីស​សាអែល​ធ្វើការវាយ​ប្រហារ​លើប្រទេស​ស៊េរី​

សហរដ្ឋអាមេរិក៖ មន្រ្តីយោធាមួយរូបរបស់សហរដ្ឋអាមេរិកប...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [316]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 551 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 828 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864505​ នាក់