​​ជំងឺហង់​សិន​ ឬឃ្លង់​នឹង​ចាប់​អនុវត្ត​លុបបំបាត់​ដំបូង​គេបង្អស់​នៅខេត្ត​កណ្តាលនា​ឆ្នាំ ​២០១៤​នេះ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ លោក ​ ម៉ៅ តាន់អ៊ាង នា​យ​កម​ជ្ឈ​ម​ណ្ឌលជាតិកំចាត់រោករបេង និងហង់សិន​បានថ្លៃង​នៅ​ក្នុង​សិក្ខា​សា​​លាស្តីពី «​ការ​លើកកម្ពស់ផែន​ការកម្ម​វិធី​លុប​បំបាត់​ជំងឺហង់សិន ឬឃ្លង់» ដើម្បីឆ្ពោះ​ទៅ​​គោ​ល​​ដៅ​គ្មា​ន​ជំងឺហង់សិននៅក្នុ​ង​ប្រទេស​កម្ពុជា​ កាល​ពី​ថ្ងៃទី ១១ ធ្នូ ២០១៣ ថា ផែនការយុទ្ធ​​​​​សាស្ត្រ​នៃការលុបបំបាត់ជំងឺហង់សិន ឬឃ្លង់ នៅ​កម្ពុ​ជានឹងចាប់ផ្តើម​អនុវត្តលុប​បំបាត់​ដំបូង​គេបង្អស់​គឺនៅ​ដើមឆ្នាំ​២០១៤ នេះ​ ដោយបានយក​ខេត្ត​កណ្តាល ជាខេត្តគោលដៅទី១។នេះបើតាមការអះអាងរបស់លោក​នា​យ​កម​ជ្ឈ​ម​ណ្ឌលជាតិកំចាត់រោករបេង និងហង់សិន​ថ្លែង​នៅ​សណ្ឋាគារ សាន់វ៉េ បន្ទាប់ពីសិក្ខាសាលាអស់រយៈពេល៥ ថ្ងៃ​ខាងលើនេះ បាន​ស​ម្រេ​ច​ចាប់​ផ្តើរៀបចំ​អនុវត្ត​កម្មវិធីលុបបំបាត់ជំងឺហង់សិនឬឃ្លង់ឲ្យ​កា​ន់តែមានប្រសិទ្ធិភា​ព​ក្នុ​ងប្រ​ទេសកម្ពុជា។

លោកនាយកមជ្ឍមណ្ឌលជាតិកំចាត់ជំងឺរបេង និងហង់សិន ​បានសង្កត់ធ្ងន់ថា ដើម្បីលុបបំបាត់ ​ជំ​ងឺ​ហង់សិន ឬឃ្លង់ទំាងនោះ បានគឺអាស្រ័យដោយមានសហការពីអាជ្ញាធរក្រសួងសុខាភិបាល និង​មជ្ឍ​ម​ណ្ឌ​ល​ជាតិកំចាត់ជំងឺរបេង និងហង់សិនបាន ព្រម​ស្ថាប័នអង្គការនានាពាក់ព័ន្ធរួមចំណែក​លុប​បំបាត់ឱ្យអស់ទាំងស្រុងនាអនាគត។លោក ម៉ៅ តាន់អ៊ាង បន្តថា ខេត្តកណ្តាល ជាខេត្តគំរូនេះដើម្បីពិនិត្យមើលថា តើ​ការងារ​វា​ដំណើរ​ការ​យ៉ាងណា  ប៉ុន្តែឆ្លងតាមការពិភាក្សាគ្នាយ៉ាងលំម្អិយរវាងអ្នកកាន់កម្មវិធី ស្តីពីការលុប​បំបាត់​ជំងឺ​របេង និងភ្នាក់ងាជាដៃគូរ ភ្នាក់ងារប្រតិបត្តិករនៅថ្នាក់ខេត្ត ថ្នា​​ក់​ស្រុក  រួមទាំងអ្នកកើត​ជំងឺឃ្លង់​ផង​នោះ​។​ មជ្ឈមណ្ឌលជាតិកំចាត់ជំងឺរបេ​ង​មា​នជំ​​នឿ​យ៉ាង​​មុ​​តមំា​ថាផែនការលុបបំបាត់ជំងឺហង់សិន​ ឬ​ឃ្លង់​​នឹងសម្រេចបានជោគជ័យ។

លោក តាន់អ៊ាង បានបញ្ជាក់ថា ដើម្បីលុបបំបាត់ជំងឺរបេងនេះឲ្យបានជោគជ័យនោះ ម​ជ្ឈ​​មណ្ឌល​នឹង​តាម​ដាន​រាល់​សកម្ម​ភាព​របស់​​អ្នកជំងឺ និងវាយតម្លៃពីស្ថានភាពនៃការកើត​ជំងឺ។ ក្រោយពីបានធ្វើ​ការ​វាយ​តម្លៃរួចយើងនឹង​ឃើញ​ស្ថាន​​ភាពជំងឺ​ហង់​សិន ឬឃ្លង់ ទទួលបានជោគជ័យហើយ​មជ្ឈមណ្ឌល​នឹង​ពង្រីកកម្មវិធី​លុប​បំបាត់​ជំងឺ​ហង់​សិន ឬឃ្លង់នេះតាមបណ្តាលនានាក្នុង ប្រទេសកម្ពុជារហូត​ដល់​លុប​បំបាត់​ទំាងស្រុក កុំឲ្យមាន​ការ​​កើតជំងឺរបេងនេះទៀត។ ហើយការ​ដែល​យើង​ជ្រើសរើ​ស​យក​ខេត្ត​កណ្តាល​មកធ្វើជាគំរូ​សាកល្បងនោះ ដោយសារតែនៅខេត្តកណ្តាលមានសកក្តានុពល​ខ្លំាង ​ស​ម្រា​​ប់​​ការ​អ​នុវត្តគម្រោង។

ជាក់ស្តែងនោះខេត្តនេះជាខេត្តដែលមានអ្នកជំងឺឃ្លង់គួរសមជាង ខេត្តនានា​ ម្យ៉ាងយ៉ាងទៀត​ខេត្ត​កណ្តាល​ជាខេត្តដែលនៅជិត​រាជ​ធានី​ភ្នំពេញ និងជា​​ខេ​ត្ត​​ដែលមានធនធាន​មនុស្ស​គ្រប់​គ្រាន់​ក្នុង​ការ​អនុវត្ត​គម្រោង។ ដូច្នេះដើម្បីឆ្លងតាម​ក​ក្តា​ជា​ច្រើ​នដែល​សមា​ជិក​​​ការអង្គ​​សិក្ខាសាលា​បាន​លើក​ឡើង​រួច​ទៅ​ហើយ​ក្នុងសិក្ខាសាលានៅ​វិធាន​ការ ដែលអាចលុបបំបាត់ជំងឺហង់សិន ឬឃ្លង់​ទំា​ង​ស្រុងនោះ។

ទោះ​បីបែបនេះក្តីកម្ពុជា​បានលុប​បំបាត់​ការ​កើត​ជំងឺ​ឃ្លង់​ក្នុងអំឡុងឆ្នាំ១៩៩៨ មកពិតមែន​តែថ្មីៗកន្លងទៅនេះ កម្ពុជាក៏កើតមាន​ជំងឺឃ្លង់ប្រភេទថ្មី ដែល​ក្នុង​មួយ​ៗ​ឆ្នាំជំងឺនេះ​បានកើត​ឡើ​ង​ពី​៣​៥០​ទៅ៤​០​០​ក​រ​ណី។ ពាក់ព័ន្ធជាមួយនឹងបញ្ហាទំាងនេះដែរ បាន​បង្កឲ្យកើតឡើង​ជាបញ្ហា​សេដ្ឋកិច្ច​កើត​មាន​ឡើងលើគ្រួសារអ្នកជំងឺ និងសហគមរបស់អ្នកជំងឺ។ អ្វីដែរវាសំខាន់​ណាស់​ចំពោះ​ការ​ប៉ះ​ពាល់​​ដ​ល់​ផ្នែ​ក​សេដ្ឋកិច្ចព្រោះថាបើសិនប៉ះពាល់សេដ្ឋកិច្ចហើយវាបានធ្វើឲ្យអ្នកជំងឺក្រក្រីទាំងខ្លួន​ផ្ទា​ល់ និងគ្រួសា​រ​

បញ្ហាក្រីក្រនេះបានជម្រុញឲ្យអ្នកជំងឺមិនអាចចូលក្នុងសង្គម ដែ​លថ្លែថ្នូរ ដូចមនុស្សធម្មតានោះទេ​។នៅពេលដែលអ្នកជំងឺ​ត្រូវបាន​គេរើស​អើង ត្រូវ​កើ​ត​ជា​បញ្ហា​មួយ​គឺវិសមភាពក្នុងសង្គម។សូមបញ្ជាក់ដែរថា បច្ចុប្បន្ននេះ ការរើសអើងអ្នកកើតជំងឺរបេង ក៏ដូចជា​ជំងឺផ្សេងៗ​នោះមិន​ទាន់​អាច​លុបបំបាត់ទេសម្រាប់ប្រជាជនក្នុងប្រទេសកម្ពុជា។​ ​បញ្ហារើសអើងនេះក៏ចំណោទមួ​យដែលធ្វើ​ឲ្យ​អ្ន​​ក​​​​​​​​​ជំងឺ​រស់នៅឯកកោតែម្នាក់ឯង មិនហ៊ានចូលរួមពិគ្រោះយោលបល់ជាមួយគ្រូពេទ្យ មិត្តភត្តិ។  បញ្ហា​នេះក៏ចំណោទ ជាច្រើនចំពោះ​អ្នកកើតជំងឺ ឬអ្នកផ្ទុកជំងឺ​ ក្នុ​ង​នោះ​មា​ន​កា​របណ្តេ ញអ្នកជំងឺចេញពីផ្ទះការបណ្តេញចេញពីភូមិការមិនទិញ ឬលក់​ផ​លិត​ផ​ល​ផ្សេ​ងៗ ចំពោះអ្នកដែ​ល​ពាក់ព័​ន្ធ​និង​គ្រួសារ​អ្នក​ជំងឺ​ ក៏ដូចជាអ្នកជំងឺក៏មាន៕ ដោយ ៖ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

គ្រោះថ្នាក់ធ្ងន់​ធ្ងរពីជំងឺ​អុតស្វាយគឺ​បង្ករឡើងដោយ​សារតែខ្វះអនាម័យ ​
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [984]

ភ្នំពេញ៖ អ្នកកើត​ជំងឺអុតស្វាយ អាចប្រឈមនឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដល់​សុខភាព នៅពេលណា​អ្នក​ជំងឺ ខ្វះ​អនាម័យ និង​ការថែទាំ​ខ្លួន ឲ្យបាន​ត្រឹមត្រូវទៅតាម​វិជ្ជបញ្ជារបស់គ្រូពេទ្យទេនោះ​។​... អានបន្ត


អាគារវះកាត់មាត់ឆែប ឆែបក្រអូមនិងពិការមុខមាត់បានបើកឲ្យប្រើប្រាស់ជាផ្លូវការហើយនៅ មន្ទីរពេទ្យខ្មែរ-សូវៀត
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [726]

ភ្នំពេញ៖ ដោយមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា រវាងក្រសួងសុខាភិបាល និងអង្គការ Operation Smile កម្ពុជា ក្នុងការព្យាបាលផ្នែក ឆែបមាត់ ឆែប​ក្រអូម និងពិការមុខមាត់ ជូន កុមារកម្ពុជានោះ នៅព្រឹកថ្ងៃទី៣១មីនា ឆ្នាំ​២០១៤​... អានបន្ត


ជំងឺទាចទឹកកើតឡើងបណ្តាលមកពីមូលហេតុអ្វី ?
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [876]

ភ្នំពេញ៖ ​ ប្រហែល​៨៥%​នៃ​ករណី​នៃ​ជំងឺ​ទាច​ទឹក​ត្រូវបាន​គេ​គិតថា​ បង្កឡើង​ដោយ​ជំងឺ ក្រិន​ថ្លើម ឬ ជំងឺថ្លើម ។ ទោះបីជា​ច​លនាការពិត​នៃ​ជំងឺ​ទាច​ទឹក​មិន​ត្រូវបាន​គេ​ដឹង​ច្បាស់​ក៏ពិតមែន​, ប៉ុន្តែ​ភាគការសិក្សាច្រើន​បង្ហាញថា ​... អានបន្ត


នៅឆ្នាំ២០២០ ​កម្ពុជាប្ដេជ្ញាចិត្ត​ប្រឆាំងអត្រា​ប្រេវ៉ាឡង់ ​និងអត្រាស្លាប់​នៃជំងឺរបេង​
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [688]

ភ្នំពេញៈ បើតាមមន្រ្ដីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអះអាងថា បច្ចុប្បន្ននេះអត្រាមានជំងឺ និងអត្រាស្លាប់ នៃ ជំងឺរបេងនៅក្នុងប្រទេសកម្ពុជាមានការថយចុះ​ជា​បន្ដ​​​​​​​​​​​​​បន្ទាប់គួរឲ្យកត់សម្គាល់ ដែលនាំឲ្យ កម្ពុជាប្ដេជ្ញចិត្តថា ... អានបន្ត


ជំងឺ​​មហារីក​សួត​លើ​ស្រ្តី​នៅក្នុង​ចក្រភព​អង់គ្លេស​កើន​ឡើងដល់​ ៧៣ ភាគរយ​
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [700]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ អត្រាជំងឺមហារីកសួតលើស្រ្តីនៅក្នុងចក្រភពអង់គ្លេសបានកើនឡើងដល់ ៧៣ ភាគរយ បើគិតចាប់ពីឆ្នាំ ១៩៧៥មក ស្របពេលជំងឺមហារីកសួតលើបុរសគឺបានធ្លាក់ចុះដល់ ៤៧ ភាគរយ។ ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ពួកឧ​ទាម​សាសនា​ម៉ៅ​បាញ់​សំលាប់​ប៉ូលីស​ឥណ្ឌា​ ១៦នាក់​

ប្រទេសឥណ្ឌា៖ កាលពីថ្ងៃអង្គារនេះ ពួកឧទាមសាសនាម៉ៅមួយ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [362]


ក្រុម​ Liverpool​ លុត​ក្រុម​កាំភ្លើងធំ​ ​Arsenal ​ដោយ​លទ្ធផល​ ៥-១​

អង់គ្លេស៖ កាលពីវេលាម៉ោង ៧នឹង៤៥នាទីក្នុងរាត្រីថ្ងៃស...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [472]


ទីផ្សា​​រអច​លន​ទ្រព្យ​នៅកម្ពុជា​ នឹ​ងល្អ​ប្រសើរ​នៅឆ្នាំ​២០១៤ នេះ​

ភ្នំពេញ​៖​ ប្រធាន​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន VT...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [332]


គ្រោះ​ថ្នាក់​ចរាចរណ៍នៅ​ក្នុង​ខេត្ត​ Armagh​ បណ្តាល​អោយបុរស​ម្នាក់​បាត់បង់ជីវិត​​ភ្លាមៗ​

អៀកឡង់ខាងជើង៖ គ្រោះថ្នាក់ដ៏គួរអោយរន្ធត់មួយរវាងឡានដ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [354]


រលកកំដៅរបស់មហាជនចំពោះ សំដីកឹម សុខា នឹងពុះនៅថ្ងៃទី០៣មិថុនានេះ

រលកកំដៅរបស់មហាជនចំពោះសំដីកឹម សុខា នឹងពុះនៅថ្...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [358]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 413 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1305 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864982​ នាក់