First Cambodia ជួបជុំអ្នកធុរកិច្ច ដែលប្រើប្រាស់សេវារបស់ខ្លួន
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖  ក្រុមហ៊ុន ហ្វឺសខេមបូឌា (First Cambodia) ដែលជាក្រុមហ៊ុនផ្តល់ដំណោះ ស្រាយ ផ្នែកបច្ចេកវិទ្យា
ព័ត៌មានធំជាងគេលំដាប់ពិភពលោកនៅកម្ពុជា នៅល្ងាចថ្ងៃសុក្រ ទី៣១ ខែ ឧសភា ឆ្នាំ​២០១៣  បានរៀប
ចំពិធីជួបជុំអ្នកធុរកិច្ចដែលប្រើប្រាស់សេវាកម្មរបស់ ហ្វឺសខេម បូឌា នៅ​សណ្ឋាគារឡឺរ៉ូយ៉ាល់ ក្នុងរាជធា
នីភ្នំពេញ។

ប្រធានប្រតិបត្តិក្រុមហ៊ុន First Group (Holdings) លោក ហួន ហេងឥរិយា  បានលើកឡើងថា ក្រុមហ៊ុន ហ្វឺស
ខេមបូឌា (First Cambodia)បានចាប់ផ្តើមវិនិយោគដោយដើមទុនចំនួន ៥.០០០​ដុល្លារ​អាមេរិកក្នុងឆ្នាំ២០០២។ ក្រុមហ៊ុន  ហ្វឺសខេមបូឌា   ជាក្រុមហ៊ុនដែលនាំមុខគេ​នៅក្នុង​ប្រទេស​កម្ពុជា​ផ្នែកបច្ចេកវិទ្យាព័ត៌មានធំជាង
គេនៅក្នុងប្រទេសកម្ពុជា​ ហើយទស្សនៈវិស័យ​របស់​​​ក្រុម​​ហ៊ុន គឺចង់ក្លាយជាក្រុមហ៊ុននាំមុខគេនៅអាស៊ាន
លើផ្នែកព័ត៌មានវិទ្យានេះ។

លោក ហួន ហេងឥរិយា  បានបន្តថា អ្វីដែលក្រុមហ៊ុនមានការរីកចំរើនរហូតមក​ដល់ពេល​បច្ចុប្បន្ននេះគឺដោយ
សារតែក្រុមហ៊ុនបានទទួលនូវការគាំទ្រជាច្រើនពីអតិថិជន ដែលទទួល​បានសេវាកម្មដ៏ល្អពី First Cambodia។

សំរាប់ឆ្នាំ២០១៣នេះ ក្រុមហ៊ុន ហ្វឺសខេមបូឌា បានរឹតចំណងសហប្រតិបត្តិការកាន់តែខ្លាំង​ជាមួយដៃគូពាណិ
ជ្ជកម្មធំៗជាច្រើន  ដើម្បីផ្តល់ជូនអតិថិជនរបស់ខ្លួននូវបច្ចេកវិទ្យាចុង​ក្រោយ​ថ្មីៗ ​បំផុតមកកាន់ទីផ្សារកម្ពុជា
​ដើម្បី ឆ្លើយតបនឹងតម្រូវការនៃការប្រើប្រាស់បច្ចេកវិទ្យាដ៏ទាន់  សម័យ   និងទំនើបរបស់ប្រជាជនកម្ពុជា ។

ជាមួយគ្នានោះដែរ លោកស្រី  ហូរ   សុខគុណ  ដែលជាប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន  First  Group (Holdings)
បាន​ប្រាប់ក្រុមអ្នកសារព័ត៌មានថា  គោលបំណងធំរបស់ខ្ញុំតាំង​ពីដំបូង​មក​ដែល​បើកក្រុមហ៊ុន  ហ្វឺសខេមបូឌា
នេះឡើង គឺដើម្បីផ្តល់ឱកាសការងារដល់និស្សិតកម្ពុជា​ដែល​បាន​​រៀន​​ចប់ផ្នែកព័ត៌មានវិទ្យាពីសាកលវិទ្យាល័យ
ឲ្យមានការងារធ្វើល្អប្រសើរ ក្រោយពី​ពួក​គេ​បាន​បញ្ចប់ការសិក្សារបស់ខ្លួន។

លោកស្រីបានបង្ហាញនូវជំនឿចិត្តយ៉ាងមុតមាំថា ក្រុមហ៊ុន  First Cambodia  នឹង​មានការរីក​ចំរើនជឿនលឿន
ទៅមុខលើផ្នែកបច្ចេកវិទ្យាព័ត៌មាននៅក្នុងប្រទេសនេះ  ក៏ដូចជានៅ​ក្នុងតំបន់ ដោយសារមានការជឿជាក់លើ
សមត្ថភាពរបស់​មនុស្សជំនាន់ក្រោយ(កូនខ្មែរ)របស់​យើងដែល​​ពោរពេញទៅដោយសមត្ថភាពបរិបូរណ៍ខ្លាំង
ណាស់ទាក់ទងនូវវិស័យព័ត៌មានវិទ្យានេះ   ទើប​ក្រុម​ហ៊ុនលោកស្រីពង្រីកវិសាលភាពរបស់ខ្លួនឲ្យកាន់តែ
គ្របដណ្តប់នៅកម្ពុជា និងក្នុងតំបន់​បន្ថែមទៀត ។  

ក្រុមហ៊ុន ហ្វឺសខេមបូឌា ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០២ គ្រាន់តែរយៈពេល៦ឆ្នាំប៉ុណ្ណោះ ក្រុមហ៊ុននេះ បាន
ក្លាយទៅជាអ្នកផ្តល់ដំណោះស្រាយផ្នែកបច្ចេកវិទ្យាព័ត៌មាន​ធំជាងគេ​លំ​ដាប់​​ពិភព​លោកនៅកម្ពុជាហើយទទួ
លបាន  ISO9001:2008  មិនតែប៉ុណ្ណោះមានក្រុមហ៊ុន​បច្ចេកវិទ្យាធំៗលើពិភពលោកចំនួន៣០បានក្លាយទៅ
ជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួននាពេល បច្ចុប្បន្ន       ។
អ្វីដែលជាគោលដៅសំខាន់របស់ក្រុមហ៊ុន គឺផ្តល់ដំណោះស្រាយផ្នែកបច្ចេកវិទ្យា​ព័ត៌មានដល់​ក្រុមហ៊ុនក្នុង
ស្រុកក្នុងតំបន់អាស៊ាន លើវិស័យសេវាកម្មសាធារណៈរបស់រដ្ឋាភិ​បាលវិស័យ​​ហិរញ្ញវត្ថុនិងធនាគារនិងផ្តល់
នូវដំណោះស្រាយឈានមុខ​គេផ្នែកបច្ចេកវិទ្យា​ព័ត៌មាននៅអាស៊ាន។

ជាទូទៅក្រុមហ៊ុនបានផ្តោតទៅលើដំណោះស្រាយ​ជាជាង​បញ្ហានៅពេលមានបញ្ហា​ប្រឈម​​​​​វា​គឺជាឱកាស
របស់យើងក្នុងការរៀនសូត្រនូវអ្វីដែលថ្មី។ ធនធាន​​​ដ៏សំខាន់របស់​ក្រុមហ៊ុន គឺបុគ្គ​លិក​ប្រកបដោយសមត្ថ
ភាពនិងក្រម​សីលធម៌ រួមទាំង​អ្នកផ្គត់ផ្គង់របស់​ក្រុម​ហ៊ុន​​​ផងដែរ។

ដោយ៖ សុវណ្ណរ័ត្ន

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

កម្ពុជា​បង្កើន​ការ​នាំ​ចេញ​ផលិត​ផល ទៅ​កាន់​ទីផ្សារ​​ប្រទេស​ជប៉ុន
ពាណិជ្ជកម្ម • កាលពី​ : 11 កន្លងទៅ • បើកមើល : [988]

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា សហការជាមួយនាយកដ្ឋានពាណិជ្ជកម្ម និងវិនិយោគ​នៃមជ្ឈមណ្ឌល​អាស៊ាន-ជប៉ុន ផ្តល់ការយល់ដឹងពី និតិវិធីនៃការនាំចេញផលិតផលកម្ពុជា ដល់​វិស័យ​ឯកជន ជា​ប្រយោជន៍​... អានបន្ត


​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា ​និង​ម៉ាឡេស៊ី ​កើន​ដល់​ជាង​ ៤០០ ​លាន​ដុល្លារ​​នាឆ្នាំមុន​
ពាណិជ្ជកម្ម • កាលពី​ : 11 កន្លងទៅ • បើកមើល : [782]

ភ្នំពេញ៖ ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ម៉ាឡេស៊ី ក្នុង ឆ្នាំ​២០១៣ បាន​កើន​​ដល់​ចំនួន ៤២៨.៨៣ លាន​ដុល្លារ​អាម៉េរិក កើន​លើស​ឆ្នាំ ២០០៩ ចំនួន​ដល់ ១៥៤ ភាគរយ ដែល​កាលពី​ឆ្នាំ ២០០៩ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មាន​ចំនួន​ត្រឹមតែ ១៦៨.៧២ លាន​ដុល្លារ អាម៉េរិក​ប៉ុណ្ណោះ​។​... អានបន្ត


​ឆ្នាំ២០២០ ​កម្ពុជា​គ្រោង​នាំកៅស៊ួចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ឲ្យបាន​២០​ម៉ឺនតោន ​
ពាណិជ្ជកម្ម • កាលពី​ : 11 កន្លងទៅ • បើកមើល : [804]

ភ្នំពេញៈ ​ថ្លែងនៅក្នុងសែន ពិធី​ប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្ម​កម្ពុ​ជា ​សម្រាប់ឆ្នាំ២០១៤ ដល់ ឆ្នាំ​២០១៨ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន ​បាន​រំពឹង​ទុកជាមុន​ថា ការនាំចេញ​កៅស៊ូរបស់ប្រទេស​...... អានបន្ត


​ឆ្នាំ២០១៣ ​ទុននាំ​ចូលសម្ភារៈ​សំណង់​មានការ​កើនឡើង​ប្រមាណជា​១៤​ភាគរយ ​
ពាណិជ្ជកម្ម • កាលពី​ : 11 កន្លងទៅ • បើកមើល : [790]

ភ្នំពេញៈ​ ខណៈពេលដែល​វិស័យ​សំណង់​មាន​សកម្មភាព​សាងសង់​ច្រើន​កម្ពុជា​ តម្លៃ​ទុន​នាំ​ចូល​សម្ភារៈ​​សំណង់​កាលពី​ឆ្នាំ​២០១៣​កន្លង​ទៅ​ ការវិនិយោគសំណង់អគារ ផ្លូវថ្នល់ រោងចក្រ សណ្ឋាគារ ជាដើមនោះ បានកើនឡើង​១៤ភាគរយ​ បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១២​។... អានបន្ត


​ផលិតក​ររោង​ម៉ាស៊ីនកិនស្រូវ​នៅតែជួប​បញ្ហាលំបាក​ក្នុង​ការ​នាំ​អង្ករចេញ​
ពាណិជ្ជកម្ម • កាលពី​ : 11 កន្លងទៅ • បើកមើល : [810]

ភ្នំពេញ៖ ផលិតកររោងម៉ាស៊ីនកិនស្រូវនៅតែជួបបញ្ហាលំបាកក្នុងការនាំអង្ករចេញទៅលក់​ក្រៅ​ប្រទេសបើ ទោះ​បី​ជា​មានការជួយអន្តរាគមន៍ពីរាជរដ្ឋាភិបាលក៏ដោយ។វិសយ័ឯកជនជាពិសេសផលិតកររោង​ម៉ាស៊ីនកិនស្រូវមានការ​ត្អូញ​ត្អែរអំពីបញ្ហាមួយចំ​នួនពាក់ពន្ធ័ នឹងតំលៃអគ្គិសនីសេវាដឹកជញ្ជូនអង្ករទៅកាន់កំពង់ផែ​នឹងបញ្ហាផ្សេងៗមួយ​ចំនួន​​ទៀតដែលនាំអោយរាំង ស្ទះការនាំចេញស្រូវអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

គប់គ្រាប់បែកចូលផ្ទះប្រធានផ្សារ អន្លង់វែង សង្ស័យថារឿងគំនុំ

គប់​គ្រាប់បែក​ចូល​ផ្ទះ​ប្រធាន​ផ្សារ​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [466]


បំផ្ទុះ​គ្រាប់​បែកនៅ​ក្នុងទី​ក្រុង​បាដាតឆ​ក់​យក​ជីវិត​មនុស្សចំ​នួន ​៣៣នាក់​

អ៊ីរ៉ាក់៖ កាលពីថ្ងៃពុធម្សិលមិញ ការបំផ្ទុះគ្រាប់បែក...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [393]


រតនៈ​ ពិសី​ នៅមិនទាន់ល្បី​ តែត្រៀមខ្លួន​ទៅច្រៀង​នៅអូស្ត្រាលី​

ភ្នំពេញ​៖ តារាចម្រៀង​ស្រី រាង​តូច​ល្អិត សាច់​សខ្ចី...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [364]


កងជីវពល​​ប្រឆាំង​ធ្វើ​ការ​បាញ់បោះ​ជាមួយ​នឹង​កង​សន្តិសុខ​របស់​រដ្ឋាភិបាល​លីប៊ី​

ប្រទេសលីប៊ី៖ កាលពីយប់ម្សិលមិញនៅក្នុងស្រុក Suq al J...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [415]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 394 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 163 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 2173 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1132850​ នាក់