ភ្នំពេញ៖ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីតៈជាលេខាធិការផ្ទាល់របស់ ព្រះករុណាព្រះមហាវីរក្សត្រ
ព្រះវររាជបិតាជាតិខ្មែរ នរោត្តម សីហនុ មុនចូលទិវង្គត ឥឡូវត្រូវបានផ្ទេរនិងតែងតាំងមកជាលេខាធិការផ្ទាល់
សម្តេចព្រះមហាក្សត្រិយ នរោត្តម មុនីនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលមានឋានៈស្មើរដ្ឋមន្ត្រី។
ជាមួយគ្នានោះដែរក៏មានការផ្ទេរនិងតែងតាំង លោក អ៊ុំវិជ្ជា រ៉ាវុធ ពីនាយករងព្រះរាជខុទ្ទកាល័យព្រះករុណាព្រះមហាវីរក្សត្រមកជានាយករង ព្រះរាជខុទ្ទកាល័យ សម្តេច ព្រះមហាក្ស ត្រិយ នរោត្តម មុនីនាថ សីហនុ
មានឋានៈស្មើរដ្ឋមន្ត្រី។
ចំណែក លោក អ៊ុំ ដារ៉ាវុធ ជាទីប្រឹក្សាអមព្រះរាជលេខាធិការដ្ឋាន ព្រះករុណាព្រះមហាវីរក្សត្រមកជាទី
ប្រឹក្សាអមព្រះរាជលេខាធិការដ្ឋានសម្តេចព្រះមហាក្សត្រិយ នរោត្តម មុនីនាថ សីហនុ មានឋានៈស្មើរដ្ឋមន្ត្រី។
ផ្ទេរនិងតែងតាំងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ចិត្តារា ពីទីប្រឹក្សាអមព្រះរាជលេខាធិការដ្ឋានព្រះករុណាព្រះមហាវី
រក្សត្រមកជាទីប្រឹក្សាអមព្រះរាជលេខាធិការដ្ឋានសម្តេចព្រះមហាក្សត្រិយ នរោត្តម មុនីនាថ សីហនុ មាន
ឋានៈស្មើរដ្ឋលេខាធិការ។
ការផ្ទេរនិងតែងតាំងនេះគឺ យោងតាមព្រះរាជក្រឹត្យព្រះមហាក្សត្រ នរោត្តម សីហមុនី បានឡាយព្រះហស្ថ
លេខាកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៣ ៕
ដោយ៖សស្អាត