​អេឡិ​ច ​ចិត្រា​ បោះបង់​ ទឹម រដ្ឋា ​ស្រវ៉ាចាប់ ​ឆៃ ​លីដាឡែនឬ​?​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំ​ពេញៈ ​តារាប្រុសរូបសង្ហារសម្បុរស ដែលល្បីថាជាតារាប្រុសដែល ផ្លាស់ប្តូរដៃគូរសម្តែង ដូច​ដូរ​ខោអាវ លោក អេឡិច ចិត្រា បានធ្វើឲ្យទស្សនិកជននិងអ្នកគាំទ្រលោក មានការភ្ញាក់ផ្អើលដោយ​សារ​​តែការផ្លាស់ប្តូរដៃគូចម្រៀង​មិនចេះឈប់ មិនចេះឈរ។

ថ្មីៗនេះដែរ តារាចម្រៀងប្រុសស្រីល្បីឈ្មោះមួយគូរគឺ លោក អេឡិច ចិត្រា បានដឹកដៃ កញ្ញា ឆៃ លីដា ឡែន ឡើង​បង្ហាញ​វត្ត​មាន​ចាប់​ដៃ​គ្នាបកស្រាយចម្រៀង និង​បង្ហាញ​ពី​ការ​វិល​មកចាប់ផ្តើម ចាប់​ដៃ​គ្នាសារជាថ្មីម្តង​ទៀតក្នុង​កម្ម​វិធី​​ “រាត្រីកម្សាន្ត” របស់​ស្ថានី​យ​​ទូរទស្សន៍ ស៊ី ធី អ៊ីន បាន ធ្វើឲ្យទស្ស​និក​ជន ដែលតាមដាន ទស្សនាដោយផ្ទាល់ និងនៅតាមគេហដ្ឋាន មាន​ការ​ងឿងឆ្ងល់​ថា កន្លងមកធ្លាប់​បាន​ផ្ទុះព័ត៌មានថា តារាប្រុសស្រីមួយគូនេះ ធ្លាប់មាន​បញ្ហា​មិនចុះសម្រុងគ្នា រហូត​ដល់​ត្រូវ​ចែក​ផ្លូវគ្នា ដើរនៅលើវិថីសិល្បៈ ហើយពេលនេះហេតុអី បានជានៅសុខៗ ស្រាប់​​តែពួកគេវិលមកចាប់ដៃគ្នា បង្ហាញ​​មនោ​សញ្ចេត​នាផ្អែមល្ហែម ដូចជាទឹកនិងត្រី បែបនេះទៅវិញ ។

អេឡិចចិត្រា ឆ្លើយប្រាប់នៅក្នុងកម្មវិធី “រាត្រីកម្សាន្ត”ថា ការវិលមកចាប់ដៃគូចាស់នេះ គឺមកពី​មាន​​ការសំណូមពរពី​ទស្ស​និក​ជនចង់ឲ្យលោក ចាប់ដៃគូជាមួយ ដាឡែន “ព្រោះថាខ្ញុំនិង ដាឡែន សម្តែងជាមួយគ្នាបញ្ចូល មនោ​សញ្ចេត​​​​នា​ល្អ​ស៊ី​ចង្វាក់​គ្នា ដូច្នេះដើម្បីតម្រូវចិត្តទស្សនិកពួកខ្ញុំ ក៏វិល​មកចាប់ដៃគ្នាសារ ជាថ្មីម្តងទៀតតែម្តងទៅ ” ។

ជាមួយគ្នាស្រីស្អាតថ្ពាល់ខួច កញ្ញា ឆៃ លីដាឡែន ក៏បានប្រាប់ឲ្យដឹងស្រដៀងគ្នាដែរថា “ពួកខ្ញុំ នឹង​វិល​មក​ចាប់​ដៃ​គូ​គ្នា​ច្រៀង​វិញ ហើយសម្រាប់ឆ្នាំ២០១៤នេះ ពួកខ្ញុំខំប្រឹងរិះរកអ្វីដែលថ្មីៗ ប្លែក​​ទុក​សម្រាប់បម្រើ អារម្មណ៍ទស្សនិក​ជន សម្រាប់ កញ្ញា ទឹម រដ្ឋា គាត់ក៏មានការរវល់ជាមួយការងារច្រើន ដូច្នេះសម្រាប់អ្នកសិល្បៈ គឺតែងតែមានការ​ផ្លាស់​ប្តូរជារឿង ធម្មតា​គ្មាន​បញ្ហា​​អ្វីឡើយ” ៕​ ដោយ៖ ភីន រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

​អ៊ីតាលី ជួប​អេស្ប៉ាញ វេលា​ម៉ោង​៥ល្ងាច

ប្រេស៊ីល​ កូឡុំប៊ី អ៊ីតាលី ឬ​អេស្ប៉ាញ ឡើង​វគ...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [433]


សាកសព​ជន​អន្តោរ​ប្រ​​វេសន៍​ ៨៧​នាក់​ត្រូវ​បាន​រក​ឃើញ​នៅ​វាល​ខ្សាច់​សាហារ៉ា​

ប្រទេសនីសសេរីយ៉ា៖ កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍នេះក្រ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [464]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 146 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 428 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230527​ នាក់