ភ្នំពេញ៖ សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា បានសហការគ្នាចងក្រងចេញជាសៀវភៅ មគ្គុទេ្ទស៍ថ្មីពីការលើក កម្ពស់សមភាព និងទប់ស្កាត់ការរើសអើងនៅកន្លែងការងារក្នុងគោលបំណងដើម្បីប្រយោជន៍បន្ថែមដល់និយោជកជាសមាជិក ក្នុងការចាត់វិធានការ និងអនុវត្តប្រកបដោយប្រសិទ្ធិភាពក្នុងការផ្សព្វផ្សាយសមភាព និងការមិនរើសអើសនៅកន្លែងការងារ។
ថ្លែងនៅថ្ងៃទី ៣០ តុលា នេះនៅសណ្ឋាគារ កាំបូឌីយ៉ាណា លោក ហ្គារី រ៉េនហាត តំណាងអង្គការពល កម្មអន្តរជាតិ ប្រចាំ កម្ពុជា បានលើកឡើងថា ការលើកកម្ពស់សមភាពយេនឌ័រ និងការមិនរើសអើងនៅកន្លែងការងារ គឺជាកិច្ច ការដ៏ត្រឹមត្រូវមួយ ដែលត្រូវ អនុវត្តនៅក្នុងអាជីវកម្ម។ ជាងនេះទៅទៀតនោះ សមភាពយេនឌ័រ ជាសមាសធាតុសំខាន់មួយ នៃយុទ្ធសាស្រ្តរបស់ អង្គការពល កម្មអន្តរជាតិ នៅក្នុងការផ្តល់ឱកាសសើ្មភាពសម្រាប់ស្ត្រី និងបុរស ដើម្បីទទួលបានការងារសមរម្យ ប្រកបដោយផលិតភាពនៅ ក្នុងលក្ខខណ្ឌសេរីភាព សន្តិសុខ សមធម៌ និងសេចក្តីថ្លៃថ្នូរ របស់មនុស្ស។
លោកបន្តថា ហេតុដូច្នេះហើយ ទើបការិយាល័យសម្រាប់សកម្មភាពនិយោជកនៃ អង្គការពលកម្មអន្តរជាតិបានសហការ ជាមួយ នឹងសហព័ន្ធនិយោជក រៀបរៀងនូវកម្រង អនុវត្តន៍ស្តីពីការលើកកម្ពស់ និងទប់ស្កាត់ការរើសអើសនៅកន្លែងការងារដើម្បីផ្តល់ មតិយោបល់ កិច្ចផ្សព្វផ្សាយក្នុងគោលដៅយល់ដឹងពីវិសមភាព និងការរើសអើងនៅកន្លែង ការងារដល់ភាគីនិយោជកនៅក្នុង ប្រទេសកម្ពុជា។
លោកជំទាវ អ៊ឹង កន្ថាផារី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានថ្លែងឱ្យដឹងនៅចំពោះមុខតំណាងនិយោជក តំណាងសហគ្រាស និង ក្រុមហ៊ុនប្រមាណជា ៨០នាក់ថា សមភាព និងការមិនរើសអើងនៅកន្លែងាការងារ និងវិជ្ជាជីវៈ គឺជាសិទ្ធិមូលដ្ឋាន នៅកន្លែង ការងារ។ ការយល់ដឹង អំពីបញ្ហាសមភាពរវាងគ្នានិងគ្នា និងការមិនរើសអើងនៅកន្លែងការងារគឺ ជាបញ្ហាចម្បងដែល ជាកាតា លិកជំរុញឱ្យសហគ្រាសក៏ដូចជា ប្រទេសកម្ពុជាមានការរីក ចម្រើន។ ហើយទន្ទឹមនេះដែរ ការសម្ពោធសៀវភៅមគ្គុទេ្ទស៍ថ្មីនេះ គឺវាស្របទៅនឹងក្រប ខណ្ឌការងារ ដែលក្រសួងកិច្ចការនារីកំពុងតែអនុវត្ត និងបន្តអនុវត្ត ដើម្បីត្រៀមខ្លួនក្នុង ការប្រកួតប្រជែង ជាមួយបណ្តាប្រទេសក្នុងតំបន់ ជាពិសេស សមាហរណកម្មអាស៊ាន ឆ្នាំ២០១៥ នាពលេខាងមុខនេះលោកស្រី សាន់ដ្រា ដាមីកូ (Sandra D’Amico) ជាអនុប្រធាននៃសហព័ន្ធនិយោជកបានមានប្រសាសន៍ថា វាជាការពិតណាស់ដែលនិយោជកត្រូវមាន កាតព្វកិច្ចទៅតាមផ្លូវច្បាប់ក្នុងការធានាថា ការជ្រើសរើសបុគ្គលិក និងការអនុវត្តការងារ មិនមានការរើសអើង នៅក្នុងស្ថាប័ន របស់ខ្លួន។លោកស្រីបានបន្ថែមថា ដោយឈរលើគោលការណ៍នេះ សហព័ន្ធនិយោជកបាន សហការជាមួយការិយាល័យសម្រាប់សកម្មភាពនិយោជកនៃអង្គការពលកម្មអន្តរជាតិ ហៅកាត់ថា ILO-ACT/EMP ប្រចាំនៅទីក្រុងបាងកករៀបចំចងក្រងនូវក្រុមអនុវត្តអម ដោយសៀវភៅមគ្គុទេ្ទស៍ណែនាំចំនួន៥ក្បាល ដើម្បីជាឧបករណ៍ជំរុញ និងពន្លើនឱ្យមានការទប់ស្កាត់ការរើសអើងនៅកន្លែងការងារឱ្យកាន់តែមានប្រសិទ្ធភាព៕ ដោយ ៖ មករា