ភ្នំពេញ៖ នាពេលបច្ចយប្បន្ននេះ វិស័យបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានវិទ្យា បាននឹងកំពុងរីកចំរើនឥត
ឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ឋប្រឆាំងអំពើហិង្សាផ្សេងៗលើ
ស្ត្រី និងកុមារ ក្នុងនោះក៏មានអង្គការ សង្គមស៊ីវិលជាច្រើន បានប្រើប្រាស់បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន
វិទ្យា (ITC)នេះធ្វើជាមធ្យោបាយសម្រាប់បំរើការងារ ពិសេសលើផ្នែកទំនាក់ទំនងយេនឌ័រនៅកម្ពុជា ។
លោកស្រី ជឹម ម៉ាណាវី នាយិកាប្រតិបត្តិអង្គការវិទ្យាស្ថានបើកទូលាយ បានមានប្រសាសន៍ នៅក្នុងវេទិកាពិ
ភាក្សា ស្តីពី ប្រព័ន្ឋផ្សព្វផ្សាយ និងប្រព័ន្ឋផ្សព្វផ្សាយសង្គមចូលរួមបញ្ឈប់អំពើហិង្សាទាក់ទងនិងយេនឌ័រនា
ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៣ នៅសណ្ឋាគារកាំបូឌីយ៉ាណា ថា បច្ចេកវិទ្យា សារគមនាគមន៍ និងព័ត៌
មានវិទ្យាក្នុងអត្ថន័យដ៏ទូលំទូលាយចង់សំដៅទៅលើកុំព្យូទ័រ ទូរស័ព្ទដៃ វិទ្យុ និងទូរទស្សន៍ ស៊ីឌី ឌីជីថល កាមេរ៉ា ជាដើម។
លោកស្រីបន្តថា មានអង្គការស្ត្រីជាច្រើនបានប្រើប្រាស់ បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានវិទ្យា ក៏ដូចជា
ប្រើប្រាស់ប្រព័ន្ឋផ្សាព្វផ្សាយសង្គម អ៊ីនធឺណិត ទូរទស្សន៍ វិទ្យុ ក្នុងការផ្សព្វផ្សាយអំពីអំពើហិង្សាទាក់ទងនិង
យេនឌ័រ រួមមានដូចជាការរាយការណ៍អំពីករណីចាប់រំលោភ ការផ្សាយអំពីជនរងគ្រោះដើម្បីស្វែងរកសេវា
ជួយអន្តរាគមន៍ ឬអំពីការយាយីរំខានផ្សេងៗ។
ជាមួយគ្នានេះប្រព័ន្ឋផ្សព្វផ្សាយសង្គម សំដៅទៅលើមធ្យោបាយនៃការផ្លាស់ប្តូរគ្នាក្នុងចំណោមមនុស្សទូទៅ
នូវការបង្កើត ចែករំលែក ផ្លាស់ប្តូរព័ត៌មាន និងមតិយោបល់តាមរយៈបណ្តាញរបស់គេ ទៅសាធារណៈជន
មិត្តភ័ក្ត និងពិភពលោកទាំងមូល។
លោកស្រីបញ្ជាក់ថា អ៊ីនធឺណិត អាចជាឧបករណ៍ដ៏មានប្រយោជន៍មួយ ក្នុងការទទួលព័ត៌មានអំពីអំពើហិង្សា
ទាក់ទងនិងយេនឌ័រ ដ៏ដូចជាការបំផុសការយល់ដឹងជុំវិញបញ្ហានេះជាសាធារណៈ និងតាមសហគមន៍ ។ ក្រៅពីនោះ ទូរស័ព្ទដៃ ក៏បានផ្តល់ឱកាសដល់ស្ត្រីក្នុងការជៀសវាងអំពើជិះជាន់ ការរំលោភបំពានកេងប្រវ័ញ្ច
តាមរយៈការបើកការទំនាក់ទំនងជាមួយខាងក្រៅ សម្រាប់ការងារធុរៈកិច្ច ចូលរួមក្នុងបណ្តាញសង្គម ព្រមទាំង
អាចរាយការណ៍ឬអាចទទួលបានជំនួយអន្តរាគមន៍ នៅពេលមានអំពើរំលោភបំពានផ្សេងៗ កើតឡើងចំពោះ
ស្រ្តី និងកុមារ ។
ទាក់ទិននឹងបញ្ហាខាងលើនេះ លោកស្រី សុក សុគន្ឋា ប្រធានគម្រោងអំពើហិង្សាទាក់ទងនិងយេនឌ័រ បានថ្លែង
ថា អ៊ីនធីណិត និងអ៊ីមែល ថែមទាំងអាចជាឧបករណ៍គៀងគរធនធានសម្រាប់ការងារតស៊ូមតិប្រឆាំងការរំលោភបំពានសិទ្ឋិឯកជនឬរបស់
ក្រុមណាមួយ ហើយជាឧបករណ៍ដែលគេនិយមប្រើសព្វថ្ងៃនោះរួមមាន Face book, Twitter, Blog និង Online
forum ។ ហើយប្រព័ន្ធផ្សព្វផ្សាយ និង ប្រព័ន្ធផ្សព្វផ្សាយសង្គម បានចូលរួមបញ្ឈប់អំពើហិង្សាទាក់ទងនឹង
យេនឌ័រ។
លោកស្រីបន្តថា ICTបច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា មានសារៈសំខាន់ក្នុងការផ្តល់ភាពអង់អាចក្លាហាន
ដល់ស្រ្តី តាមវិធីវិជ្ជមានហើយវាត្រូវបានប្រើយ៉ាងមានប្រសិទ្ធភាពក្នុងការចែករំលែកព័ត៌មាន និងអាចធ្វើឲ្យ
ស្រ្តីយល់ដឹងបន្ថែមអំពីបញ្ហាដែលទាក់ទងនឹងអំពើហិង្សាយេនឌ័រ រួមទាំងទម្រង់ថ្មីនៃអំពើហិង្សា ។ ស្រ្តីត្រូវនិ
យាយឲ្យបានច្រើនជាងអំពើហិង្សាទាក់ទងនឹងយេនឌ័រ ជាពិសេសក្នុងចំណោមស្រីវ័យក្មេងតាមរយៈប្រព័ន្ធ
ផ្សព្វផ្សាយសង្គម ។
ចំណែកលោកស្រី ស៊ី ដេហ្វីន រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានលើកឡើងថា អំពើហិង្សាទាក់ទងនិង
យេនឌ័រ ទោះក្នុងរូបភាពណាក៏ដោយ ជាអំពើហិង្សាផ្លូវកាយ ផ្លូវចិត្ត ផ្លូវសេដ្ឋកិច្ចក្តី សុទ្ឋសឹងបង្កមហន្តរាយ
ដល់សមភាពយេនឌ័រ និងររាំងដល់ការសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍសហវត្ស គោលដៅបី ស្តីពី ការផ្តល់
ភាពអង់អាចដល់ស្ត្រី និងការជម្រុញសមភាពយេនឌ័រ ពីព្រោះថាអំពើទាំងនេះ បានប៉ះពាល់ដល់ការផលិតដល់
សុខភាពស្ត្រី ហើយពេលខ្លះរហូតដល់ទៅបាត់បង់ជីវិត ពោលគឺ ផលប៉ះពាល់ទាំងនេះជាឧបសគ្គក្នុងការកាត់
បន្ថយភាពក្រីក្រ។
សូមបញ្ជាក់ថា គោលបំណងវេទិកាពិភាក្សាថ្ងៃនេះគឺផ្តល់ឱកាសឲ្យមានការពិភាក្សាពីសំណាក់ប្រព័ន្ឋផ្សព្វផ្សា
យសង្គមព្រមទាំងពីរសំណាក់ស្ថាប័នផ្សេងៗពីការចូលរួមបញ្ឈប់អំពើហិង្សាទាក់ទងនិងយេនឌ័រនិងការពិភា
ក្សាវាយតម្លៃគម្រោងដែលទាក់ទងនឹងអំពើហិង្សាស្រ្តី និង កុមារ ៕
ដោយ៖ សុវណ្ណរ័ត្ន