ភ្នំពេញ៖សាលារាជធានីភ្នំពេញបានជម្រុញឲ្យអាជ្ញាធរមូលដ្ឋានមានភូមិសង្កាត់និងខណ្ឌយកចិត្តទុកដាក់លុប
បំបាត់ឲ្យបានជាដាច់ខាតនូវភាពអានាធិបតេយ្យនៃការសង់រោងការឬរោងបុណ្យនិងធ្វើអាជីវកម្មនៅលើផ្លូវ
សាធាររណៈដែលជាហេតុបង្កឲ្យមានការកកស្ទះចរាចរណ៍នឹងបង្កឲ្យមានគ្រោះថ្នាក់ជាញឹកញាប់នៅក្នុង
រាជធានីភ្នំពេញ។
អភិបាលរងរាជធានីភ្នំពេញ លោក ឃួង ស្រេង បានមានប្រសាសន៍យ៉ាង ដូច្នេះក្នុងឱកាសប្រកាសបង្កើត
ក្រុមហ៊ុនសន្តិសុខសណ្តាប់ធ្នាប់របស់សារាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៣ក្នុងសាលប្រជុំ
រួមថ្មីនៃសាលារាជធានីភ្នំពេញ ។ លោកអភិបាលរងបានលើកឡើងថាខ្ញុំពិតដឹងថាអស់លោកទាំងអស់គ្នា
មិនដាច់ចិត្តចំពោះការស្នើសុំរបស់ប្រជាជនរស់នៅក្នុងមូលដ្ឋានដែលមានភាពចាំបាច់ក្នុងការធ្វើបុណ្យឬ
រៀបចំពិធីការកូនផ្សេងៗ ប៉ុន្តែការមិនដាច់នេះបានបង្កឲ្យមានភាពអានាធិបតេយ្យនៅលើផ្លូវសាធារណៈ
ស្ទះចរាចរណ៍បាត់បង់សណ្តាប់ធ្នាប់និងសោភណ្ឌភាពរាជធានីភ្នំពេញដែលជាបេះដូងតែមួយគតរបស់
កម្ពុជា។
លោកអភិបាលបន្តថាព្រះរាជាណាចក្រកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ពិសេសរាជធានីភ្នំពេញដែលកំពុង
តែមមាញឹកក្នុងការស្ថាបនាកែប្រែមុខមាត់ថ្មីតាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ធមានដូចជាទឹកភ្លើងនិងផ្លូវ
ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាជនដែលរស់ក្នុងទីក្រុងនឹងសមស្របទៅនឹងការកើនឡើង
នៃចំនួនប្រជាពលរដ្ឋដែលបានមករស់នៅក្នុងរាជធានីភ្នំពេញសព្វថ្ងៃមានរហូតដល់ជិតលាននាក់ហើយ
នោះ។
លោក ឃួង ស្រេង បញ្ជាក់ថាទីក្រុងនេះអ្នកសាង់សង់ដើមឡើយគឺតម្រូវតែប្រជាជនប្រមាណជា៣០ម៉ឺននាក់តែប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ននេះមនុស្សបានមករស់នៅយ៉ាងច្រើនកុះកររួមទាំងមានភ្ញៀវទេសចរណ៍ចេញចូល
ទៅមករាប់ពាន់រាប់ម៉ឺននាក់ក្នុងមួយថ្ងៃៗទៀតនោះធ្វើឲ្យប្រព័ន្ធគមនាគមក្នុងរាជធានីនេះមានការកកស្ទះ
ស្ទើតែរៀងរាល់ថ្ងៃហើយអាជ្ញាធរគ្រប់ជាន់ថ្នាក់កំពុងតែរិះរកគ្រប់មធ្យោបាយដើម្បីកាត់បន្ថយបញ្ហាប្រឈម
មួយនេះមានសភាពធូស្រាល។
ដូច្នេះហើយទើបសាលារាជធានីភ្នំពេញស្នើដល់អាជ្ញាធរមូលដ្ឋានគ្រប់ខណ្ឌរឹតបណ្តឹងឡើងវិញដោយគ្មានការ
យោគយល់ចំពោះការសង់រោងការរោងបុណ្យនឹងការធ្វើអាជីវកម្មលើផ្លូវសាធារណៈនេះឡើយធ្វើយ៉ាងនេះបាន
មានន័យថាយើងទាំងអស់បានរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញបាន
មួយកំរិតដែរ។លោកអភិបាលរងបន្ថែមថាបើទោះជាអាជ្ញាធរគ្រប់ជាន់ថ្នាក់ប្រឹងប្រែងយ៉ាងណាក៏ដោយក៏មិន
អាចលុបបំបាត់បានទេនូវភាពអនាធិបតេយ្យទាំងនោះវាទាល់ប្រជាពលរដ្ឋទាំងអស់មានការយល់ដឹងអំពី
ច្បាប់ទន្លាប់មានចិត្តរួមចំណែកក្នុងការទទួលខុសត្រូវចំពោះវាសនាប្រទេសជាតិពិសេសមានការចួលរួមពី
ប្រជាជនទាំងអស់គ្នាទើបប្រទេសយើងមានការរីកចំរើនជឿនលឿនហើយទីក្រុងយើងអាចឈានទៅលុប
បំបាត់បាននូវការកកស្ទះចរាចរណ៍និងភាពអសកម្មទាំងឡាយបាន។
គួរបញ្ជាក់ថានៅក្នុងរាជធានីភ្នំពេញសព្វថ្ងៃនេះមានប្រជាជនរស់នៅប្រមាណជាជិត២លាននាក់ហើយមាន
មធ្យោបាយធ្វើដំណើរម៉ូតូជាង១លានកន្លះរថយន្តជាង៣០ម៉ឺនគ្រឿងនិងមានភ្ញៀវទេសចរណ៍ទៅមកក្នុងមួយ
ថ្ងៃៗប្រមាណជា១លាន២សែននាក់៕
ដោយ៖ ស.ស្អាត