ភ្នំពេញ៖ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងសមាជិកសមាជិកាគណបក្សហ៊្វុនស៊ិនប៉ិច
ប្រមាណជាជាង៣០០នាក់មកពីខេត្តកណ្តាលកំពង់ចាមកំពង់ធំ កំពង់ឆ្នាំងកំពង់ស្ពីបាត់ដំបងតាកែវ និង
ព្រៃវែង បានប្រារពពិធីបង្សុកូលរាប់បាតនៅមុខលើបរិវេណព្រះបរមចេតិយព្រះបាទស៊ីសុវត្តិមុនីវង្ស ដែល
ស្ថិតនៅលើកំពូលភ្នំរាជទ្រព្យហៅ(ភ្នំឧដុង្គ) ក្នុងឃុំផ្សារដែកស្រុកពញាឮខេត្តកណ្តាលដែលជាទីតាំងតម្កល់
ព្រះសិរីរកធាតុព្រះពុទ្ធបរមគ្រូនៃយើងនិងជាទីឋានតម្កល់ព្រះធាតុព្រះមហាក្រត្រខ្មែរមានព្រះបាទស៊ីសុវត្តិ
មុនីវង្សព្រះបាទអង្គឌួងនិងព្រះបាទនរោត្តមព្រមទាំងញាតិវង្សានុវង្សជាច្រើនអង្គ។
ពិធីបង្សុកូលរាប់បាតនោះបានប្រព្រឹត្តឡើងនៅព្រឹកថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៣ដែលដឹកនាំដោយសម្តេច
ព្រះអនុជ នរោត្តម អរុណរស្មី ប្រធានគណបក្សនិងស្វាមីព្រមទាំងក្រុមគ្រួសារសមាជិកសមាជិកកាដូន
ជីតាជីដើម្បីឧទ្ទិសនូវមហាកុសលថ្វាយដល់ដួងព្រះវិញ្ញាណក្ខន្ធដល់ព្រះមហាក្សត្រគ្រប់អង្គក៏ដូចញាតិ
វង្សានុវង្សដែលបានចូលទិវង្គត់ទៅពិសេសដួងព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដដែលទើបតែយាងចូល
ទិវង្គត់កាលពីពេលថ្មីៗកន្លងទៅនេះសូមព្រះអង្គបានយាងទៅកាន់ឋានសួគ៌ាពោលគឺឋានព្រះបរមសុខ
និងជួយថែរក្សាព្រះរាជាណាចក្រកម្ពុជាកុំឲ្យមានសត្រូវណាមកយាយីជាដាច់ខាតព្រមទាំងតាមថែរក្សា
កូនចៅចៅទួតព្រះអង្គគ្រប់គ្នាក៏ដូចជាសមាជិកសមាជិកានិងសូមជួយឲ្យគណបក្សហ៊្វុនស៊ិនប៉ិចទទួលបាន
ជ័យជំនះពីការបោះឆ្នោតអាណត្តិទី៥នេះឲ្យបានច្រើនលើសលប់។
មានសុវនីយ៍នៅក្នុងពិធីនោះសម្តេចព្រះអនុជនរោត្តមអរុណរស្មីបានលើកឡើងថាបុណ្យកើតឡើងដោយ
ការលះបង់នូវពេលវេលាដ៏មានតម្លៃដោយចិត្តបរិសុទ្ធនិងមានការចូលរូមពីសប្បុរសជនពុទ្ធបរិស័ទព្រះសង្ឃ
ដើម្បីឧទ្ទិសដល់អ្នកដ៏មានគុណទាំងឡាយដែលបានចូលទិវង្គត់ទៅនិងមួយផ្នែកទៀតដល់វីរជនខ្មែរស្នេហា
ជាតិគ្រប់ជំនាន់បានស្លាប់បាត់បង់ជីវិតដោយបុព្វហេតុប្រទេសជាតិនិងសេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរ
គ្រប់ៗជំនាន់។
សម្តេចព្រះអនុជបន្តថា កុសលដែលកើតឡើងនៅថ្ងៃនេះនឹងបានដល់ព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រខ្មែរមាន
ព្រះបាទស៊ីសុវត្តិមុនីវង្សព្រះបាទអង្គឌួងនិងព្រះបាទនរោត្តមព្រមទាំងញាតិវង្សានុវង្សជាមួយគ្នានោះដែរ
សម្តេចរាជបុត្រីព្រះអនុជក៏សូមឧទ្ទិសមហាកុសលនាថ្ងៃនេះចំពោះជនរួមជាតិខ្មែរស្នេហាជាតិដែលបាន
ពលីកម្ម ដើម្បីជាតិសាសនាព្រះមហាក្សត្រ។សូមទ្រង់យាងទៅកាន់ឋានព្រះបរមសុខនិងតាមថែរក្សាកូន
ចៅចៅទួតរបស់ព្រះអង្គគ្រប់គ្នាពិសេសតាមរក្សាព្រះរាជាណាចក្រកម្ពុជាជាទីស្រលាញ់របស់ព្រះអង្គឲ្យជៀស
ផុតពីភ្លើងសង្រ្គាមចាប់តាំងពីពេលនេះតទៅនិងនាំមកនូវសុខសន្តិភាពការផ្សះផ្សាជាតិតាមរយៈគណបក្ស
រាជានិយមដល់ខ្មែរទាំងអស់ដូចដែលព្រះមហាក្សត្រគ្រប់ព្រះអង្គធ្លាប់បានធ្វើ សម្រាប់កម្ពុជាក្នុងរចកាល
និមួយៗ។
ទន្ទឹមនឹងនោះសម្តេចព្រះអនុជបានបួងសួងសុំឲ្យព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រជួយតំរង់ទិសថ្នាក់ដឹកនាំគ្រប់
និន្នាការនយោបាយឲ្យចេះរួបរួមគ្នាស្រលាញ់គ្នាចេះសាមគ្គីកសាងការពារនិងអភិវឌ្ឍន៍ប្រទេសយើងឲ្យរីក
ចំរើនរុងរឿងដូចប្រទេសជឿនលឿនជាច្រើនទៀតនៅក្នុងតំបន់និងពិភពលោក៕
ដោយ៖ស-ស្អាត