ថ្នាក់ដឹកនាំនិងគណបក្សកុំម្មុយនិស្ត‌ចិន បន្តគាំទ្រចំពោះគណបក្សរាជានិយម
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ នៅព្រឹកថ្ងៃច័ន្ចទី១៨ម្សិលមិញនេះលោក Ma San Gang សមាជិកអចិន្រ្តៃយ៍ និងជាប្រធានរណៈ សិរ្សបង្រួបបង្រួមនៃគណៈកម្មាធិការបក្សកុំម្មុយនិស្តចិនតំបន់ស្វ័តនីងសា (Ning Xia) ប្រទេសចិនបានដឹកនាំ គណៈប្រតិភូ​មួយក្រុមចូលជួប​សម្តែងការគួរសម និងពិភាក្សាការ​ងារជាមួយ សម្តេច​ព្រះអនុជ នរោត្តម អរុណរស្មី ប្រធានគណបក្សរាជានិយម​ហ៊្វុនស៊ិន​ប៉ិច ​និងថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សជាច្រើនរូបទៀត នៅគេហដ្ឋានព្រះអង្គក្បែរវិមានឯករាជ្យ។

លោក កែវ ពុទ្ធរស្មី ប្រធានឧត្តមក្រុមប្រឹក្សាគណបក្សហ៊្វុនស៊ិនប៉ិច​បានប្រាប់​អ្នកសារព័ត៌មាននៅក្រោយជំនួប នោះថា គោលបំណងដ៏សំខាន់របស់គណប្រតិភូគណ​បក្ស​កុំម្មុយនិស្តចិននៃតំបន់ស្វយ័ត Ning Xia នាពេល នេះគឺនាំនូវសារដ៏ពិសេសពីថ្នាក់ដឹក​​នាំ​ប្រទេសចិនលោក ស៊ីវ ជិនពីង អគ្គលេខាធិការបក្សកុំម្មុយនិស្តចិន និងជាប្រធានរដ្ឋនៃ​សាធា​រណ​រដ្ឋប្រជាមានិតចិន នៅតែបន្តការគាំទ្រយ៉ាងពេញទំហឹង នឹងឥតងាករេចំពោះ គណបក្ស​ហ៊្វុនស៊ិនប៉ិច ហើយបន្តពង្រឹងនិងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការទ្វេរ ឡើងថែមទៀតរវាងគណបក្សកុំម្មុយនិស្តចិន និងគណបក្សហ៊្វុនស៊ិនប៉ិច ពិសេសប្រជាជននៃប្រទេសទាំង ពីរ។

លោក កែវ ពុទ្ធរស្មី បន្តឲ្យដឹងថា លោក Ma San Gang បានបញ្ជាក់ពីជំហររបស់មេដឹកនាំ​នៃប្រទេសចិនថា មិនថាលទ្ធផលនៃការ​បោះ​ឆ្នោតគណបក្សហ៊្វុនស៊ិនប៉ិចទទួលបាន​យ៉ាង​ណា​នោះទេ ថ្នាក់ដឹកនាំនៃប្រទេស ចិននៅតែបន្តរក្សាទំនាក់ទំនងដ៏យូលុងនិងមិនអាចផ្តាច់​បាន​រវាងគណ​បក្ស​កុំម្មុយ​និស្តចិន និងគណបក្ស ហ៊្វុនស៊ិនប៉ិច ដើម្បីប្រយោជន៍បក្ស និង​ប្រជា​ជន​​នៃ​ប្រទេសទាំងពីរ។

លោក កែវ ពុទ្ធរស្មី បន្តទៀថា ជាមួយគ្នានោះដែរ លោកប្រធានគណប្រតិភូបានរំលឹកឡើង​វិញនូវ​ទំនាក់ទំនង ប្រទេសទាំងពីកម្ពុជា-ចិន ដែលបានកើតឡើងក្រោមព្រះរាជតម្រិះរបស់ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាមួយនឹងលោកប្រធានរដ្ឋ ម៉ៅ សេទុង និងថ្នាក់ដឹកនាំរដ្ឋគ្រប់ជំនាន់នៃ ប្រទេសចិន ហើយទំនាក់ទំនងនេះនឹងបន្តឲ្យកាន់តែស៊ីជម្រៅ ជិតស្និតថែមទៀត។

  

លោក កែវ ពុទ្ធរស្មី បញ្ជាក់ថា នៅក្នុងជំនួបនោះ សម្តេច ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ក៏បានជម្រាបជូនអំពី លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនិតិការទី៥នេះ ហ៊្វុនស៊ិនប៉ិច​មិន​ពេញចិត្តទាល់តែសោះ ព្រោះឆ្លង តាមយុទ្ធនាការឃោសនា និងសមិទ្ធផលជាច្រើនកន្លង​មកឃើញថាមានប្រជាពលរដ្ឋដ៏ច្រើនសន្ធឹកសន្ធាប់ បានគាំទ្រ និងពេញចិត្តពិសេសគណបក្សនេះជាស្នាព្រះហស្ថដ៏ថ្លៃថ្លារបស់សម្តេចឪ សម្តេចតា ដែលលោក បានបន្សល់ទុកឲ្យកូនខ្មែរជំនាន់ក្រោយបន្តថែរក្សានិងមានអ្នកស្រលាញ់ពេញចិត្តរាប់សែនលាននាក់ ។ សម្តេចបានបន្ត​ថាហ៊្វុនស៊ិនប៉ិច មិនគិតទេថាខ្លួននឹងក្លាយទៅជានាយករដ្ឋមន្រ្តី ឬជាអ្នកកាន់អំណាចដឹក​នាំ​ ប្រទេសម្តងទៀតនោះទេ តែយ៉ាងហោចណាស់ក៏មានអ្នកគាំទ្រពិសេសខេត្តអាទិភាពទាំង១២ នោះដែរមិនគួរ ថាពុំមានអាសនៈនៅក្នុងសភាសោះនោះទេ។

    

យ៉ាងនេះក៏ដោយគណបក្សហ៊្វុនស៊ិនប៉ិចបានអះអាងថា បើទោះជាខ្លួនមិនពេញចិត្តនិងលទ្ធ​ផល​បណ្តោះ អាសន្ន និងភាពមិនប្រក្រតីដ៏ច្រើន​បែបនេះក្តី ក៏គណបក្ស​ហ៊្វុនស៊ិនប៉ិចមិនធ្វើ​សកម្ម​ភាពអ្វីឲ្យប្រាស់ចាក​ពី គោលនយោបាយ​បង្រួប​បង្រួបជាតិ ផ្សះផ្សារជាតិ និង ឯកភាព​ជាតិ របស់សម្តេចឪ សម្តេចតានោះទេ គឺថែរក្សានូវសន្តិភាព និងសេចក្តីសុខរបស់ប្រជាពល​រដ្ឋទើបជារឿងសំខាន់ ហើយបន្តធ្វើការងារជាមួយ ប្រជាពលរដ្ឋដោយទៀងត្រង់ត្រឹមត្រូវ យុត្តិធម៌តទៅទៀតដើម្បីឲ្យប្រជាពលរដ្ឋបានយល់និងជឿជាក់មកលើ គណបក្សហ៊្វុនស៊ិនប៉ិច​ឡើងវិញ៕

      

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [660]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [685]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [706]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [610]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [566]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

មនុស្ស ​​​​​​៤នាក់​បានស្លាប់​ដោយកា​រ​បាញ់ប្រ​ហារ​នៅក្នុង​ព្រះ​វិហារ​ហ្គែន​យ៉ា​​​

ប្រទេសហ្គែនយ៉ា៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ខ្មាន់កាំ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [250]


បាតុកម្មថ្ងៃនៅថ្ងៃ​ច័ន្ទនេះគណបក្ស​សង្រ្គោះជាតិ ​ចាប់ផ្ដើមហែរក្បួន​នៅម៉ោង៣កន្លះ ​

ភ្នំពេញ៖ បន្ទាប់ពីប្រធានគណបក្សសង្រ្គោះជាតិលោក សម រ...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [294]


នាយករដ្ឋមន្ត្រី​កម្ពុជា គ្រោង​នឹងបំពេញ​ទស្សនកិច្ច​នៅប្រទេសបេឡារូស ​

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [296]


លោក ញ៉ឹក ប៊ុនឆៃ រំពឹងថា អាសនៈចំនួន១​របស់​លោក​នៅ​ខេត្ត​បន្ទាយមានជ័យ​នៅរក្សាបាន

ភ្នំពេញ៖ បើ​​ទោះជា​មានសម្ពាធ​ដ៏​ធំ​ព...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [264]


ទម្លាប់​ធ្វើ​អនាម័យ​លាង​ដៃនឹង​សាប៊ូ​ នៅតាម​សាលារៀ​ន​អាច​ជួយ​កាត់​បន្ថយ​អត្រាម​រណៈ​ភាព​របស់​កុមារ​

ស្ថិតនៅក្រោមជំនួយគាំទ្រ​របស់​អង្គការ​យូ​នី​សេហ្វ (...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [365]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 25 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 106 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 268 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 748927​ នាក់