អេហ្ស៊ីប៖ ការបំផ្ទុះគ្រាប់បែកក្នុងឡានមួយគ្រឿងនៅក្នុងទីក្រុងខៃរ៉ូបានឆក់យកជីវិតមនុស្សចំនួន ៤នាក់
និងបានបណ្តាលអោយមនុស្សចំនួន ៥១នាក់ផ្សេងទៀតរងរបួសជាទំងន់។ មន្រ្តីប៉ូលីសបានអះអាងថា
ហេតុការណ៍បំផ្ទុះគ្រាប់បែកខាងលើនេះគឺបានផ្ទុះឡើង មុនពេលពីធីប្រារព្ធខួបលើកទី ៣នៃការបណ្តេញ
លោក Hosni Mubarak ចេញពីដំណែង។ គួរបញ្ជាក់ផងដែរថា បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែករួចមក ស្នូកាំ
ភ្លើងរវាងភាគីទាំងសងខាងក៏បានផ្ទុះឡើង។ មន្រ្តីប៉ូលីសបានមានប្រសាសន៍បន្តទៀតថា ការបំផ្ទុះគ្រាប់ បែកខាងលើនេះគឺបានបំផ្លាញបំផ្លាញសារមន្ទីជាតិរបស់់ពួកអ៊ីស្លាមនិងអាគារធំៗមួយចំនួនទៀតដែលស្ថិ
តនៅក្បែរកន្លែងកើតហេតុនោះ។ អ្នកស្រី Orla Guerin ភ្នាក់ងារសារព័ត៌មានរបស់ BBC ប្រចាំទីក្រុងខៃរ៉ូបា
នមានប្រសាសន៍បន្ថែមថា រដ្ឋាភិបាលប្រទេសអេហ្ស៊ីបគួរតែដាក់កងការពារអោយបានម៉ឺងម៉ាត់បំផុតជុំវិញ
នាយកដ្ឋានប៉ូលីសក្នុងគោលបំណងការពារពីការវាយឆ្មក់របស់ពួកសកម្មប្រយុទ្ធ។ ដោយ៖ តុលា