ភ្នំពេញ៖ ផលិតផលបរិក្ខាសង្ហារឹម ម៉ាក Aussino សម្រាប់បន្ទប់គេងបន្ទប់ទឹកបន្ទប់ទទួលភ្ញៀវ ដ៏ល្បីឈ្មោះ
ក្រុមហ៊ុន Savi Co.,LTD បានដាក់ចរាចរលក់ជាផ្លូវការនៅកម្ពុជាហើយ កាលពីព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ
២០១៣។
ក្នុងឱកាសពិធីបើកសម្ពោធជាផ្លូវការ ហាងលក់សម្ភារៈប្រើប្រាស់សម្រាប់លំអគេហដ្ឋាន ខុនដូរ និងសណ្ឋា
គារ ម៉ាក Aussino បានធ្វើឡើងក្រោមវត្តមានលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីប្រចាំការនិងជារដ្ឋ
មន្រ្តីក្រសួងទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ចព្រមទាំងវត្តមានលោក លោកស្រី លោកឧកញ៉ា
និងភ្ញៀវកិត្តិយសជាច្រើននាក់ទៀត។
អគ្គនាយិការក្រុមហ៊ុននាំចូលផលិតផល Aussino លោកស្រី សុខ ចាន់សូណា បានថ្លែងថា សម្ភារៈប្រើប្រាស់
សម្រាប់លំអគេហដ្ឋានម៉ាក Aussino ដែលមានដូចជា កំរាលពូក ខ្នើយ ភួយ កន្សែង កំរាលបន្ទប់ទឹកជាដើម
នេះ គឺបានរចនាឡើង ពីអ្នករចនាម៉ូដ អន្តរជាតិល្បីៗនៅក្នុងទីក្រុងLondon, New York, Paris, Australia និង Singapore ដើម្បីធានាបាននូវការឈានមុខគេ ក្នុងការច្នៃម៉ូដដ៏ទាន់សម័យ តាមរដូវកាលនីមួយៗ ។ ភាព
សម្បូរបែបនេះ និងបទពិសោធន៍នៃផាសុខភាព របស់ផលិតផល ម៉ាក Aussino ពិតជាអាចឆ្លើយតបទៅនឹង
តម្រូវការរបស់អតិថិជន នៅកម្ពុជាក្នុងពេលបច្ចុប្បន្ននេះ។
លោកស្រីបន្តថា "ការបើកសម្ពោធជាផ្លូវការហាងលក់សម្ភារៈ ម៉ាក Aussino នេះ គឺជាផ្នែកមួយជួយជម្រុញ
លើកស្ទួយនិងពង្រឹងសេដ្ឋកិច្ចកម្ពុជា ឲ្យក្លាយជាដៃគូយ៉ាងសកម្ម ក្នុងកិច្ចដំណើរការនៃសេដ្ឋកិច្ចសមាគមន៍
អាស៊ាននាឆ្នាំ២០១៥ខាមុខនេះ។ ម្យ៉ាងទៀតដោយសារតែប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញ
មានសេដ្ឋកិច្ចរីកលូតលាស់ គួរឲ្យកត់សម្គាល់ទើបធ្វើឲ្យអ្នកវិនិយោគជាតិ និងអន្តរជាតិ មានទំនុកចិត្តយ៉ាង
មុតមាំ ហ៊ានបោះទុនវិនិយោគក្នុងប្រទេសកម្ពុជា។
លោកស្រី ម៉ែន សំអន បានថ្លែងថា នៅក្នុងសម័យសកលភាវូពាណិជកម្ម វិស័យឯកជនមានតួនាទីយ៉ាង
សំខាន់ក្នុងការរួមចំណែកបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ និងរួមចំណែកជាមួយរាជរដ្ឋាភិបាល
ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។
លោកស្រីបន្តថា សមិទ្ធផលថ្មីមួយទៀតរបស់ក្រុមហ៊ុន Savi Co.,LTD ដែលបាននាំចូលមកក្នុងទីផ្សារកម្ពុជា
នេះ និងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើតការងារ លើកស្ទួយសេដ្ឋកិច្ចជាតិ
តាមរយៈការផ្ដល់ចំណូលជាពន្ធដល់រដ្ឋ ដែលអាចរក្សាបាននូវស្ថេភាព និងកំណើនសេដ្ឋកិច្ចជាតិ ឆ្ពោះ
ទៅរកការកាត់បន្ថយភាពក្រីក្រក្នុងប្រទេស៕ ដោយ៖ សំអាត