លោកអភិបាល​រាជធានី ​នឹងបញ្ចប់បញ្ហា​ដីធ្លីផ្ទះសំបែង​នៅក្នុងឆ្នាំ២០១៤នេះ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញៈ លោក ប៉ា សុជាតិវង្ស  អភិបាលរាជធានីភ្នំពេញ បានជួបពិភាក្សាស្វែងរកដំ​ណោះ​​​​​ស្រាយ មួយសម​ស្រប​ជាមួយតំណាងប្រជាពលរដ្ឋ១៥៤ គ្រួសារ នៅបុរីកីឡា ដែល​មាន លោក ពេជ្រ លឹមឃួន និងលោកស្រី ស ស៊ន ជា​តំណាង។

       ក្នុងជំនួប​​ជាមួយតំណាងប្រជាពលរដ្ឋចំនួន ១៥៤ គ្រួសារនៅបុរីកីឡា កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០១៤ លោក​ ប៉ា សុជា​តិវង្ស អភិបាល​រាជធានីភ្នំពេញបានជម្រាបបង ប្អូននៅ បុរីកីឡាថា ត្រូវមាន​ការ​ជឿទុក​ចិត្តគ្នាទៅវិញ​ទៅមក​ទើប​ដោះស្រាយបញ្ហាបាន លឿន គឺដោះ​ស្រាយរវាងសា​លា​រាជធា​នីភ្នំពេញជាមួយបងប្អូននៅបុរីកីឡា ដែលបញ្ហា នេះមិន ពាក់ព័ន្ធនឹងក្រុមហ៊ុននោះទេ ។

       លោកអភិបាល​បានបញ្ជាក់ពីគោលបំណងថា អាជ្ញាធររាជធានីភ្នំពេញ​បានធ្វើ​ការ សាងសង់ សំណង់លំនៅ​ដ្ឋាន​បណ្តោះអាសន្ន ជូនបងប្អូន​បាន​រស់នៅសមរម្យមានបរិ-​ ស្ថានល្អសិនមុននឹងឈានទៅដោះស្រាយបញ្ហាជាច្រើនទៀត ប៉ុន្តែសំខាន់នៅចំពោះមុខ បងប្អូនត្រូវញែកឲ្យច្បាស់ថា មានបងប្អូនប៉ុន្មានគ្រួសារយល់ព្រម​ទទួលយកសំណង​បណ្តោះ​អាសន្ន ដែលសាលារាជធានីភ្នំពេញសង់ឲ្យ ហើយមានប៉ុន្មានគ្រួសារទៀត​ដែល​មិន​យល់ព្រម ដោយសាលា​រាជធានី​ភ្នំពេញមិនបានបង្ខិតបង្ខំនោះឡើយ ។ តែសាលា រាជធានីភ្នំពេញ​បាន​កំណត់​ច្បាស់ហើយថា បងប្អូនយល់ព្រម ២ ឬ ៣ គ្រួសារ គឺសាងសង់ ជូន ២ ឬ ៣គ្រួ​សា​រ ។ បងប្អូនយល់ព្រមច្រើនគ្រួសារយើងធ្វើជូនទៅតាមនោះដែរ ។

       លោកបន្ដថា បង​ប្អូនប្រជាពលរដ្ឋ ដែលមានឯកសារគ្រប់លក្ខណៈសម្បត្តិ គឺត្រូវ តែទទួលបានផ្ទះ ហើយនេះជា​សំដី​មិនមែន​និ​យាយយកពិរោះ​នោះទេ គឺជាសំដីប្រកប ដោយកិត្តិយស ។ សំខាន់គឺបងប្អូនត្រូវតែ​ជឿជាក់​ចំពោះការ​ដោះ​ស្រាយ​ពីសាលារាជធានី ភ្នំពេញ និងមិនត្រូវជឿតាមការ​ញុះញង់​ណាមួយ​ពីខាងក្រៅដែលមិនស្ថិតក្នុងសាច់រឿង នោះទេ ។ លោកបានសន្យានៅចំពោះមុខប្រជាពលរដ្ឋថា  រឿងបងប្អូនរស់នៅបុរីកីឡា  បង​ប្អូនរស់នៅ​បឹង​កក់ អាជ្ញាធររាជធានីភ្នំពេញ នឹងខិតខំធ្វើការដោះស្រាយជួនបងប្អូនឲ្យ ចប់សព្វគ្រប់ នៅក្នុង​ឆ្នំា ២០១៤ នេះដើម្បីបញ្ចប់បញ្ហាដី ធ្លី ផ្ទះសំបែងនេះ៕

ដោយៈ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1569]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1342]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1660]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1699]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1593]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

អ្នកការទូតថ្មីទួរគីចាប់អារម្មណ៍ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនៅកម្ពុជា

អ្នកការទូតប្រទេសទួរគីបានចាប់អារម្មណ៍ ទៅលើវិស...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [527]


ជនអន្តោរ​ប្រវេសន៍​សញ្ជាតិ​ហៃទី ១៧នាក់​ក្រឡាប់​ទូកស្លាប់​នៅសមុទ្រ​ Caribbean​

តំបន់ Caribbean៖ កាលពីថ្ងៃពុធម្សិលមិញ ជនអន្តោរប្រវ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [458]


រថ​យន្ត​ក្រុង​បើក​ជែង​ជ្រុល​បុក​រថ​យន្ត​កុង​តឺ​​ន័រ​ស្លាប់​2​នាក់​របួស​ធ្ងន់​ស្រាល​ច្រើន​នាក់​

ខេត្ត​កំពង់​ស្ពឺ​ ៖ គ្រោះ​ថ្នាក់​ចរាចរណ៍​បាន...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [452]


បើកឡានបុកម៉ូតូនៅប្រទេសស្កុតលែន ស្លាប់ម្នាក់ រងរបួសម្នាក់

ប្រទេសស្កុតលែន៖ កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ គ្រោ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [509]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 441 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 747 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230846​ នាក់