វិទ្យាស្ថានសកល​អភិវឌ្ឍន៍បៃតង ​សន្យាស្វែង​រកមូលធន​ជួ​យដល់​កិច្ចអភិវឌ្ឍន៍​បៃតងនៅ​កម្ពុជា ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

 

ភ្នំពេញ៖ លោក Howard’s Bamsey អគ្គនាយកវិទ្យាស្ថានសកលអភិវឌ្ឍន៍បៃតងហៅកាត់ថា Global Green Growth Institut (GGGI )បានសន្យាបន្តសហប្រតិបត្តិការល្អជា​មួយ​រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចសភាជាតិកម្ពុជាគាំទ្រ​ការ​​អនុវត្ត​ន​​​​​​​យោបាយយុទ្ធ​​សាស្រ្តអភិ​វឌ្ឍន៍​បៃតងជាតិ ដោយវិទ្យាស្ថានជួយស្វែងរកមូលធនផ្តល់ជូនការកសាង សមត្ថភាព បច្ចេក​​វិទ្យា​​បៃតង រួមជាមួយដៃគូអភិវឌ្ឍន៍ឯ​ទៀត ព្រមទាំងជួយចលនាប្រភពទុន ទ្វេភាគី ពហុភាគី រួមអភិវឌ្ឍន៍​បៃតង តាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍បៃតងជាតិ។

          លោក Howard’s Bamsey បានមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសដែលលោក ដឹកនាំគណៈ​ប្រតិភូ​ចូល​ជួប​ជាមួយ​លោកបណ្ឌិត ម៉ុក ម៉ារ៉េត ប្រធានគណៈ​កម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធន​ធាន​ទឹក នៃរដ្ឋសភា នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ ដើម្បី​សម្តែង​ការ​​គួរសម និងពិភាក្សា​ការ​ងារ​​ក្នុង​​ពេល​​​​ដែលលោក បណ្ឌិតបានផ្ទេរភារកិច្ចពីក្រសួងបរិ​ស្ថា​ន មកទទួលជាប្រធាន​គណៈ​កម្មការ​ទី៣​ នៃ​រដ្ឋសភា។

          ជាមួយនោះ លោកបណ្ឌិត ម៉ុក ម៉ារ៉េត បានជម្រាបជូនគណៈប្រតិភូពីរចនាសម្ព័ន្ធរដ្ឋសភា និងតួនាទីភារ​កិច្ច​របស់​​​គណៈ​កម្ម​ការផែនការ វិនិយោគ កសិកម្ម  អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ព្រមទាំង​​បង្ហាញ​ពី​ការ​​គាំទ្រ​របស់សភាជាតិទាំងមូល ដោយអនុម័ត​ផ្តល់​សច្ចាប័ណ្ណ​ដល់​​​​រាជរដ្ឋាភិបាល​ទទួល​ស្គាល់​វិទ្យាស្ថាន​សកលអភិ​វឌ្ឍ​ន៍បែតង ដែលពិតជាការឆ្លើយតបទៅ​នឹងសំណូម​ពរ​​​នៃការអភិវឌ្ឍន៍​ប្រទេស​ជាតិ ប្រកប​ដោយ​ចីរភាព  កាត់​បន្ថយ​បានភាពក្រីក្រជាជំហានៗជូន​ប្រជាជនកម្ពុជា ព្រមទាំង​ការ​ការពារ​បរិស្ថាន វប្បធម៌ និងសង្គម កាន់តែ​មាន​ស្ថេរ​ភាពជៀសផុតបានភាពវឹកវរ​​​ក្នុងសង្គម។លោកបណ្ឌិត​​បន្តថា រាជរដ្ឋាភិបាលដែលមាន​សម្តេចអគ្គមហា​សេនា​បតីតេជោ ​ហ៊ុន សែន ជាប្រមុខ កំពុង​ចាត់តាំងអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍បៃតង ដែលបានអនុម័តរួ​ច​ក្នុងដើមឆ្នាំ២០១៣មកនេះ។          លោកបណ្ឌិតបានសម្តែងអំណរគុណ លោក Howard’s Bamsey ចំពោះឆន្ទះ​នយោ​បាយ និងបំណងល្អចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍បៃតងនៅកម្ពុជាក៏ដូច​ជាក្នុង​ក្រប​ខ័ណ្ឌ​សកល​​លោក៕

ដោយ៖ ស.ស្អាត 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

កែសម្រួលយុទ្ធសាស្រ្ត និងកសាងផែនការសកម្មភាពជាតិជីវចម្រុះ

កែសម្រួលយុទ្ធសាស្រ្ត និងកសាងផែនការសកម្មភាពជា...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [537]


សម្តេចអរុណរស្មីបន្តយុទ្ធនាការ​ឃោសនា​នៅរាជធា​នីភ្នំពេញ

ភ្នំពេញ៖ដោយសំឡឹងឃើញលទ្ធភាពថាអាចស្រូបយកសន្លឹក...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [449]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 470 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 810 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230909​ នាក់