សមាជិកព្រឹទ្ធសភា៣៩រូប ថ្កោលទោសសំដី លោក កឹម សុខា ថា គុកទួលស្លែងជាកន្លែងសិប្បនិម្មិត
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

   ភ្នំពេញ៖  សមាជិកព្រឹទ្ធសភាចំនួន៣៩រូប នៅថ្ងៃទី២៩ ខែឧសភា នេះ បានធ្វើការថ្កោលទោស យ៉ាងដាច់អហ
ង្ការ ចំពោះការលើកឡើងរបស់លោក កឹម សុខា ថា គុកទួលស្លែង គឺជាកន្លែង សិប្បនិម្មិត ហើយរបបកម្ពុជាប្រ
ជាធិបតេយ្យ គឺជាឆាកលោ្ខន។

យោងតាមញត្តិចុះថ្ងៃទី២៩   ខែឧសភា  ឆ្នាំ២០១៣ ដែលចុះហត្ថលេខាដោយសមាជិក​ព្រឹទ្ធសភា​៣៩​រូប ដែល
មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅរសៀលថ្ងៃទី២៩ ខែ​ឧសភានេះ បានឲ្យដឹងថា យើងខ្ញុំជាសមា
ជិក សមាជិកាព្រឹទ្ធសភា  នៃព្រះរាជាណាចក្រកម្ពុជា  មានការសោកស្តាយយ៉ាងក្រៃលែង  ដោយកាលពីថ្ងៃទី
១៨ ខែឧសភា ឆ្នាំ២០១៣ កន្លងទៅថ្មីៗ​នេះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានថ្លែងជា
សាធារណៈថា​«គុកទួល​ស្លែង(បច្ចុប្បន្នសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង» គឺជាកន្លែងសិប្បនិម្មិត ហើយ
របប​កម្ពុជា​​ប្រជាធិបតេយ្យ គឺជាឆាកល្ខោន។

ញត្តិដដែលបានឲ្យដឹងទៀតថា ការថ្លែងដោយគ្មានស្មារតីទទួលខុសត្រូវ និងដោយបំភ្លៃបែប​នេះ គឺជាការប្រមា
ថមាក់ងាយយ៉ាងធ្ងន់ធ្ងរ ចំពោះវិញ្ញាណក្ខន្ធរបស់ប្រជាជនកម្ពុជា​ស្ងួត​ត្រង់រាប់​​លាននាក់ ដែលបានបាត់បង់ជីវិត
និងរងគ្រោះដោយសាររបបប្រល័យ​ពូជសាសន៍​ប៉ុលពត និងជាការប្រឆាំងនឹងការពិតជាក់ស្តែងនៃប្រវិត្តសាស្រ្ត
ក្នុងសតវត្សរ៍ទី២០   របស់កម្ពុជា   ដែលអន្តរជាតិ   និងប្រជាជនកម្ពុជាទាំងមូលបានទទួលស្គាល់ជាផ្លូវការតាម
រយៈ៖ ១.កិច្ចព្រមព្រៀង​​ទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលមានគោលដៅជាចម្បងទប់​ស្កាត់នូវ
រាល់គ្រោះហន្តរាយពីអតីតកាល ដែលបានកើតឡើងនៅប្រទេសកម្ពុជា។
២. ការ​បង្កើត​​​ឡើងនូវអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដើម្បីកាត់ក្តីមេដឹកនាំជាន់ខ្ពស់នៃ របបកម្ពុជា
ប្រជាធិបតេយ្យ និង៣. ការកំណត់យកថ្ងៃទី៧ ខែមករា ជារៀងរាល់ឆ្នាំជាថ្ងៃបុណ្យ​ជាតិ ដើម្បីអបអរសាទរទិវា
ជ័យជម្នះ និងថ្ងៃទី២០ ខែឧសភា ជាទិវាចងកំហឹងលើរបបប្រល័យ​ពូជ​សាសន៍ប៉ុល ពត។

បើតាមញត្តិដដែល សមាជិកព្រឹទ្ធទាំង៣៩រូប សូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការ​លើកឡើងរបស់
អ្នកនយោបាយអគតិរូបនេះ   ដែលបាននិយាយកាឡៃប្រវត្តិសាស្រ្ត គ្មានការ​ទទួលខុសត្រូវ គ្មានសច្ចធម៌និង
គ្មានយុត្តិធម៌ទាល់តែសោះ ជាការអុជអាលធ្វើឲ្យប៉ះពាល់​ដល់​សុខសន្តិភាព និងភាពសុខដុមរមនាក្នុងសង្គម
កម្ពុជាទាំងមូល។

សមាជិកព្រឹទ្ធទាំង៣៩រូប ក៏បានអំពា​វនាវដល់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន ជាអ្នករងគ្រោះ​យ៉ាង​​ធ្ងន់ធ្ងរ​ពីរបប​
ប្រល័យពូជសាសន៍ប៉ុល ពត មេត្តារួមគ្នាថ្កោលទោសចំពោះអំពើពិសពុល និងពុតត្បុតរបស់ជនអគតិរូបនេះ
ដែលបានគាំទ្រ និងលើកទឹកចិត្ត ដោយងងឹតងងុលដល់ពួក​ឧក្រិដ្ឋជនប្រល័យពូជសាសន៍នៅកម្ពុជា៕

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [734]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [756]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [800]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [695]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [654]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ភ្ជាប់ទំនាក់ទនងជាថ្មីរវាងសហជីព កម្ពុជា-ឡាវ បន្ទាប់ពីដាច់ទំនាក់ទំនងជាច្រើនឆ្នាំ

ភ្នំពេញ៖សហជីពជាតិកម្ពុជាហៅកាត់ថា NACC បានអញ្...អានបន្ត

ពាណិជ្ជកម្ម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [382]


នគរបាលបាល​ក្រុងតាខ្មៅ​បានមកជួប​ជុំគ្នា ​ដើម្បីសរុប​លទ្ធលការ​ងារឆ្នាំ២០១៣​

ខេត្តកណ្តាល៖ នគរបាល​បាលក្រុង​តាខ្មៅនៅព្រឹកថ្ងៃទី២០...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [342]


ភ្លុកដំរីទម្ងន់ជាង៦​តោនត្រូវបានអាជ្ញាធរ​ចិនកម្ទេចជាសាធារណៈ ​

ភ្នំពេញ៖ យោងតាមសារព័ត៌មានស៊ិនហួរបស់ចិនបានរាយការណ៍ឱ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [315]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 183 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2241 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 865918​ នាក់