កណ្តាល៖ប្រជាពលរដ្ឋនិងអាជ្ញាធក្រុងតាខ្មៅរួមជាមួយមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត បានចុះត្រួតពិនិត្យ
ប្រព័ន្ធគ្រប់គ្រងនៃការសាយភាយខ្លិនថ្នាំជក់របស់ក្រុមហ៊ុនថ្នាំជក់អាមេរិកកាំងកម្ពុជាដែលកន្លងទៅធ្លាប់
មានការប្តឹងផ្តល់ពីសំណាក់ពលរដ្ឋដែលរស់នៅក្បែនោះ។
រោងនេះស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ហើយបច្ចុប្បន្នបានបំពាក់ម៉ាស៊ីនប្រភេទថ្មី
សម្រាប់គ្រប់គ្រងការសាយភាយខ្លិនថ្នាំខណៈដែលរោងចក្រមួយនេះ និងដំណើរការឡើងវិញនៅពេល
ឆាប់ៗខាងមុខ។
ប្រធានកែឆ្នៃសន្លឹកថ្នាំលោកមុំគីរីវឌ្ឍនៈបានឲ្យដឹងថាម៉ាស៊ីនថ្មីនេះក្រុមហ៊ុនបានចំណាយថវិការជាង៥
ម៉ឺនដុល្លារអាមេរិកសម្រាប់ទិញបំណងគ្រប់គ្រងខ្លិន ថ្នាំមិនឲ្យសាយភាយប៉ះពាល់ទៅដល់ការរស់នៅ
របស់ប្រជាពលរដ្ឋជុំវិញរោងចក្រដែលកន្លងមកលោកទទួលស្គាល់ថា មានការឆ្វេសប្រហែសនិងមិន
ទាន់មានម៉ាស៊ីនទំនើបនេះទើបធ្វើឲ្យប្រជាពលរដ្ឋ លោកក្តៅក្រហាយរហូតកើតជារឿងប្តឹងផ្តល់ ។
ក្រោយពីមានការប្តឹងផ្តល់ក្រុមហ៊ុនបានព្យាយាមរកវិធីកែឆ្នៃយ៉ាងណាមិនឲ្យខ្លិនទាំងនោះសាយភាយ
ប៉ះពាល់ទៅដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ ហេតុដូចនេះបានក្រុមហ៊ុនអញ្ជើញប្រជាពលរដ្ឋ
អាជ្ញាធនិងមន្ត្រីជំនាញដែលពាក់ព័ន្ធចូលរួមត្រួតពិនិត្យម៉ាស៊ីនប្រភេទថ្មីនេះ ដើម្បីជ្រាបជាព័ត៌មាន
និងកុំឲ្យមានក្តីបារម្ភបន្តទៀត។
ប្រជាពលរដ្ឋដែលបានចូលរួមពិនិត្យមើលអ្នកស្រីឈិតដានីបាននិយាយថាបើមើលទៅម៉ាស៊ីនថ្មី
នេះនិងការណែនាំអំពីគុណភាពរបស់វាតាមរយៈក្រុមហ៊ុនឃើញថាមានប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រងដែលពីមុនមកមិនធ្លាប់មាន។ប៉ុន្តែបើការដំណើរការវាមានប្រសិទ្ធភាពយ៉ាងណាពិតប្រា
កដនោះមិនទាន់ដឹងនៅឡើយទេហើយប្រជាពលរដ្ឋក៏រង់ចាំមើលក្នុងពេលដំណើរការ៕
ដោយ៖ សំអាត