អង្គភាពប្រឆាំង អំពើពុករលួយ ព្រមាន ព្រះអង្គម្ចាស់ ធម្មិកោ រឿងមិនប្រកាសទ្រព្យសម្បត្តិ
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

   ភ្នំពេញ៖ អង្គភាព​ប្រឆាំង​អំពើពុករលួយបានចេញ​លិខិត​ព្រមាន​ជាបន្ទាន់​មួយ​ ចំពោះព្រះអង្គម្ចាស់ ស៊ីសុវត្ថិ
ធម្មិកោ ​លេខាធិការ​ផ្ទាល់​សម្តេចម៉ែ មាន​ឋានៈ​ស្មើរដ្ឋមន្ត្រី​ឲ្យព្រះអង្គ ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុលដោយ​
ទុក​រយៈពេល​តែមួយ​សប្តាហ៍​ប៉ុណ្ណោះ ហើយក្នុងករណី​រឹងរូស​មិន​ព្រមធ្វើ​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល
ត្រូវ​ផ្តន្ទាទោស​តាមច្បាប់​។

អង្គភាពប្រឆាំងអំពើពុករលួយចេញលិខិតមួយដែលចុះហត្ថលេខដោយផ្ទាល់ពីលោកទេសរដ្ឋមន្រ្តី ឱម យ៉ិន
ទៀង ជាប្រធានអង្គភាពនេះកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៣ ព្រមានទៅព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ
ឲ្យព្រះអង្គបំពេញបែបបទប្រកាសព្រះរាជទ្រព្យសម្បត្តិដោយទុកឱសានវាទមួយសប្តាហ៍   បើមិនធ្វើតាមទេ
នោះ អង្គភាពនឹងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការមិនបង្អង់ដៃឡើយ។

នៅក្នុងលិខិតនោះបានឲ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយសូមព្រមានដល់ព្រះអង្គម្ចាស់ធម្មិកោក្នុងការ
រឹងរូសមិនព្រមធ្វើការប្រកាសទ្រព្យ សម្បត្តិ និងបំណុលហើយក្នុងរយៈពេលសប្តាហ៍រាប់ចាប់ពីថ្ងៃចេញលិខិត
ដោយមិនគិតពីថ្ងៃឈប់សម្រាកថ្ងៃបុណ្យបើព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោមិនព្រមយកលិខិតប្រកាសទ្រព្យ
សម្បត្តិ និងបំណុល មកដល់អង្គភាព ប្រឆាំងអំពើពុករលួយទេ អង្គភាពប្រឆាំងអំពើពុករលួយនឹងកសាងបែប
បទបញ្ជូនករណីនេះ ទៅតុលាការដោយ គ្មានបង្អង់ដៃ។

លិខិត​ព្រមានបាន​លើកឡើងថាឆ្នាំ​២០១៣​នេះ  មន្ត្រីរាជការ​ព្រះបរមរាជវាំង​ដែល​ត្រូវ​បានប្រកាស​ទ្រព្យស
ម្បត្តិនិង​បំណុល  មាន​ចំនួន ​១៤៩ ​អង្គ​/​នាក់    ហើយ​មន្ត្រីរាជការ​ព្រះបរមរាជវាំង​ ចំនួន​ ១៤៨​ អង្គ​/​នាក់បាន​
បំពេញកាតព្វកិច្ច​នេះ ប្រកបដោយ​ព្រះ​គំរូ  និង​គំរូ​ដ៏​ខ្ពង់ខ្ពស់ធ្វើ​ឲ្យ​សាធារណមតិកោត​សរសើរ​យ៉ាង​ក្រៃលែង​។
លិខិតបន្តថាដោយឡែកតែ​ព្រះអង្គម្ចាស់  ស៊ីសុវត្ថិ   ធម្មិកោ   មួយអង្គ​គត់ដែល​មិន​ព្រម​ធ្វើ​ការប្រកាស​ទ្រព្យ
សម្បត្តិ និង​បំណុលទោះបី​ក្រុម​ជន​បង្គោល​ប្រឆាំង​អំពើ​ពុករលួយ​របស់​ព្រះបរមរាជវាំងបាន​ថ្វាយ​ដំណឹង​ជា​
លាយលក្ខណ៍អក្សរ​ចំនួន​២​លើកទៅ​ព្រះអង្គ​រួចហើយ​ក្តី​។

លិខិត​ព្រមាន បាន​បញ្ជាក់ថា អង្គភាព​ប្រឆាំង​អំពើពុករលួយសូម​ទូល​រម្លឹក​ព្រះអង្គម្ចាស់ ធម្មិកោ ព្រះមេត្តា​
ជ្រាបថាបទ​មិន​ព្រម​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល និង​ការប្រកាស​ទ្រព្យ​សម​ត្តិនិង​បំណុល មិន​ត្រឹមត្រូវ
ត្រូវ​ផ្តន្ទាទោស​តាម​មាត្រា ៣៨ នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ ដោយ​ត្រូវ​ជាប់ពន្ធនាគារ ពីមួយ​ខែ
ទៅមួយ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពីមួយ​សែន​រៀល ទៅ​ពីរលាន​រៀលហើយ​ត្រូវបាន​បង្ខំ​​ឲ្យ​ធ្វើការ​ប្រកាស​ទ្រព្យ
សម្បតិ្ត និង​បំណុល​ទៀតហើយ​បើ​រឹងរូស​មិន​ព្រម​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុលត្រូវ​ផ្តន្ទាទោស​ទ្វេដង​។


មានបន្ទូលតបទៅនឹងលិខិតអង្គភាពប្រឆាំងអំពើពុករលួយ ព្រះអង្គម្ចាស់ធម្មិកោ បានបញ្ជាក់ ថា មន្ត្រីព្រះ
បរមរាជវាំង បានទទួលលិខិតនេះហើយកាលពីយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៣ តែព្រះអង្គមិនទទួល
នោះទេ។ មិនទទួលព្រោះលិខិតនេះ ខុសបែបបទរដ្ឋបាល ដោយស្រោមសំបុត្រមិនបញ្ជាក់ឲ្យបានត្រឹមត្រូវ
មួយវិញទៀត ដោយសារតែព្រះ អង្គយល់ថា ស្ថាប័នព្រះមហាក្សត្រ ជាស្ថាប័នឯករាជ្យមិនត្រូវដាក់ក្រោម
អង្គភាពប្រឆាំងអំពើពុករលួយនោះទេ។

ព្រះអង្គមានបន្ទូលថា ខ្ញុំមិនធ្វើតាមច្បាប់ហ្នឹងព្រោះខ្ញុំយល់ឃើញថា ច្បាប់ហ្នឹងមិនគោរពស្ថាប័នព្រះមហា
ក្សត្រពេលអ្នកអនុម័តច្បាប់ហ្នឹង មិនព្រមគិតស្ថាប័នព្រះមហាក្សត្រ ជាស្ថាប័នឯករាជ្យស្របតាមការចែង
របស់រដ្ឋធម្មនុញ្ញយើង។

សូមបញ្ជាក់ថា ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បច្ចុប្បន្នមានព្រះជន្ម ៦២ព្រះវស្សាជាទីប្រឹក្សាព្រះមហាក្ស
ត្រិយ៍ មុនីនាថ សីហនុ និងជាទីប្រឹក្សាគណបគ្សសង្រ្គោះជាតិព្រមទាំងឈរឈ្មោះជាបេក្ខភាពតំណាង
រាស្រ្តលេខរៀងទី១ នៅមណ្ឌល ព្រះសីហនុ៕

ដោយ៖សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

កម្ពុជានឹងធ្វើខ្លួនឲ្យទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [818]

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៥នេះ បានសម្តែងនូវមហិច្ឆិតាក្នុងការដឹកនាំប្រទេស​ក្លាយពីប្រទេស​​ដែល​មានចំណូលទាប​ ទៅជាប្រទេស​មាន​ចំណូល​មធ្យម កម្រិតទាប ក្នុង រយៈពេលខ្លីខាងមុខនេះ ... អានបន្ត


​អូស្ត្រាលី​ផ្តល់​​ហិរញ្ញប្បទា​ន​​ប្រមាណ​៨៥,៣​​លាន​ដុល្លារ​លើ​កិច្ច​សហការអភិវឌ្ឍ​​កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [699]

ភ្នំពេញៈ រដ្ឋាភិបាល​អូស្ត្រាលី​គ្រោង​ផ្តល់​ហិរញ្ញប្បទាន​កិច្ចសហប្រតិបត្តិការ​ស​ ម្រា​ប់​ឆ្នាំ​២០១៣-២០១៤ ប្រមាណ​៨៥,៣ លាន​​ដុល្លារ​អាម៉េរិក ដើម្បី​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ដោយ​ផ្តោតជាសំខាន់​លើ គម្រោង​ក្នុង​វិស័យ​សុខាភិបាល​អប់រំ និង​បណ្តុះ​បណ្តាល កសិកម្ម អភិបាលកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និង​បោសសម្អាត​មីន​ផងដែរ​។​... អានបន្ត


​ក្រុមហ៊ុនធានារ៉ាប់រង​រដ្ឋកាមិនកូ​ កើនទុន​ដល់៤២លាន​ដុល្លារក្នុង​ឆ្នាំ​២០១៣​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [787]

ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងរដ្ឋកាមិនកូ បានកើនទុនហៅថា បុព្វលាភរ៉ាប់រងដល់ទៅ៤២លាន​ដុល្លារក្នុងឆ្នាំ២០១៣ បើគិត ជាភាគរយស្មើនឹង១៥ភាគរយ។បុព្វលាភនេះ គិតចាប់ពីឆ្នាំ​២០០​២​ដែលមានទុនតែ៤លានដុល្លារអាមេរិកតែប៉ុណ្ណោះ​របាយ​... អានបន្ត


​អូស្ត្រាលីបានផ្ដ​ល់​ជំនួយ៦០០ ​លានដុល្លារដល់កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [619]

ភ្នំពេញៈ ​អូស្ត្រាលី​បានផ្ដល់​ជំនួយ​ជិត ៦០០ លាន​ដុល្លារ​អាមេរិក​មក​ឲ្យ​ប្រទេស​កម្ពុជា សម្រាប់​ការ​កាត់បន្ថយ​ភាពក្រីក្រ តាម រយៈ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព ហើយ​ជំនួយ​អូស្ត្រាលី​គឺ​ផ្ដោតទៅលើ​វិស័យ​សុខាភិបាល និង អប់រំ និង​ទៅលើ​ការលើកកម្ពស់​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ការ​ដឹកជញ្ជូន​ផលិតផល​កសិកម្ម​មក​កាន់​ទីផ្សារ​ផងដែរ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

នាង ​ Monica​ Spear ​ព្រម​ទាំងប្តី​របស់នា​ងត្រួវ​បាន​គេបាញ់​​សំលាប់​

ប្រទេស Venezuela៖ យោងតាមសារព័ត៌មានរបស់ប្រទេស Venez...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [363]


បិទវគ្គហ្វឹកហ្វឺនក្បាច់គុណដល់​មន្ត្រី​នគរ​បាល​ជាតិ

ភ្នំពេញ​៖​ បន្ទាប់ពីទទួលការ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [286]


សម្តេចប្រធានគណបក្សហ៊្វុនស៊ិនប៉ិចយាងនិវត្តន៍ មកដល់ប្រទេសវិញហើយប្រកបដោយជោគជ័យនិងផ្លែផ្កា

សម្តេចប្រធានគណបក្សហ៊្វុនស៊ិនប៉ិចយាងនិវត្តន៍ ...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [415]


សិស្ស៧នាក់បាន​ដួល​សន្លប់​ដោយ​មិន​ដឹង​មូល​ហេ​តុ​

ខេត្តកំពត ៖ សិស្សសាលា ៧នាក់...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [284]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 472 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1376 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 865053​ នាក់