ភ្នំពេញ៖ ការជួបពិក្សាគ្នារវាងក្រុមការងាររបស់គណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៣ នឹងមិនមាន ការចាក់ផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍នោះទេ។លោក សម រង្ស៊ីប្រធានគណបក្សសង្រ្គោះជាតិ បានសរសេរនៅហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៣ វិច្ឆិកា ថា មូលហេតុដែល នាំមានការចាក់ផ្សាយផ្ទាល់ តាមកញ្ចក់ទូរទស្សន៍ ក្នុងជំនួបគណបក្សទាំងពីរ ព្រោះគ្រាន់តែជាកិច្ច ប្រជុំថ្នាក់ជំនួយ ការបច្ចេកទេសដោយមិនមាន ធ្វើសេចក្តីសម្រេចនយោបាយ ណាមួយឡើយ។
នៅថ្ងៃទី០៥ ឆ្នាំ២០១៣ ក្រុមការងាររបស់គណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា នឹងជួបពិភាក្សាគ្នា នៅវិមានរដ្ឋសភា ដើម្បីស្វែងរកដំណោះស្រាយ អំពីបញ្ហាជាប់គាំងនយោបាយក្រុមការងាររបស់គណបក្សសង្រ្គោះជាតិរួមមាន លោកសុន ឆ័យ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍. លោកយ៉ែម បុញ្ញឫទ្ធិ អគ្គនាយករដ្ឋបាល. លោកគួយ ប៊ុនរឿន អគ្គនាយករងរដ្ឋបាល. លោកអេង ឆៃអ៊ាង អនុប្រធានគណៈកម្មាធិការនាយក និងលោកយឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិ។
ចំណែក ក្រុមការងាររបស់គណបក្សរបស់គណបក្សប្រជាជនកម្ពុជាវិញរួមមាន លោក ព្រុំ សុខា រដ្ឋលេខាធិការ
ក្រសួងមហាផ្ទៃ. លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ. លោកកើត រិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌. លោកសោម សឿន នាយករងខុទ្ទកាល័យរបស់គណបក្សប្រជាជនកម្ពុជា និងលោក ឡេង វី អនុរដ្ឋលេខាធិការ
ក្រសួងមហាផ្ទៃ។សូមជម្រាប ថា លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់រាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា បានអះអាងថា ការជួបពិភាក្សាជាមួយ គណបក្សប្រជាជនកម្ពុជានេះ គឺមិនមានចូលរួមជាមួយរាជរដ្ឋាភិបាល និងរដ្ឋសភានោះទេ៕ ដោយ៖ រតនា