UNEP ផ្តល់ថវិកាជិត៥លានដុល្លារសម្រាប់មូល និធិបន្ស៊ាំទៅនិងការប្រែប្រួលអាកាសធាតុ
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

    ភ្នំពេញ៖ តំណាងកម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP)ដែលបានសហការជាមួយនិងដៃគូអភិវឌ្ឍន៍ នានាបានផ្តល់ជំនួយគិតជាទឹកប្រាក់ ៤.៩៥៤.២៧៣ ដុល្លារអាមេរិក នាឆ្នាំ២០១៣នេះ។

លោកបណ្ឌិត  ម៉ុក  ម៉ារ៉េត ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានគណៈកម្មាធិការជាតិ​គ្រប់​គ្រងការប្រែប្រួលអាកាសធាតុ ថ្លែងក្នុងឱកាសបើកអង្គសិក្ខាសាលាចាប់ផ្តើមអនុវត្តគម្រោង ជម្រុញភាព​
ធន់របស់សហគមន៍ជនបទរស់នៅក្នុងតំបន់ការពារធម្មជាតិទៅនឹងការប្រែប្រួលអាកាសធាតុនៅប្រទេស
កម្ពុជា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៣ នៅសណ្ឋាគារហ៊ីម៉ាវ៉ារ៉ី ថាកម្មវិធីបរិស្ថានសហប្រជាជាតិ ព្រម
ទាំងដៃគូអភិវឌ្ឍទាំងអស់   ដែលជាម្ចាស់ជំនួយសម្រាប់មូលនិធិបន្ស៊ាំទៅនិងការ​ប្រែប្រួលអាកាស​ធាតុ
ដែលបានផ្តល់ថវិកាសរុបចំនួន ៤.៩៥៤.២៧៣ ដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង​ខាងលើនេះ ក្នុង
រយៈពេល៥ឆ្នាំ ២០១៣-២០១៨។

លោក​បណ្ឌិតបានបន្តថា ថ្នាក់ចំពោះដឹកនាំ និងមន្ត្រីជំនាញនៃនាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍ​ន៍សហ
គមន៍តំបន់ការពារធម្មជាតិ  និងនាយកដ្ឋានប្រែប្រួលអាកាសធាតុ    ដែលបានសហការ​ចាត់ចែង​សម្រប
សម្រួល  ខិតខំបំពេញកាតព្វកិច្ចរបស់ខ្លួនយ៉ាងមានប្រសិទ្ឋភាពក្នុងរយៈពេលមួយ​ឆ្នាំកន្លងមក  ក្នុងការ
រៀបចំចងក្រងសំណើរឯកសារគម្រោង ក៏ដូចជាការរៀបចំសិក្ខាសាលាថ្ងៃនេះ។

លោករដ្ឋមន្រ្តីបន្ថែមថា ក្រសួងបរិស្ថានបានសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងដំណើរ​
ការ​សម្របសម្រួលរៀបចំសហគមន៍តំបន់ការពារធម្មជាតិ ដែលគិតមកដល់ពេលនេះ យើងមានសហ​
គមន៍ការពារធម្មជាតិទូទាំងប្រទេសសរុបចំនួន១២០សហគមន៍ ដោយមានការចូលរួមពីប្រជាជន​​ចំនួន
២១៦ភូមិ មានសមាជិកចូលរួមសរុប២៨១៦៨គ្រួសារ នឹងចូលរួមគ្រប់គ្រងលើទំហំផ្ទៃដីសរុប ១៦៤៤
៨០ហិកតា។

លោកបណ្ឌិតបានបញ្ជាក់ថា ការរៀបចំបង្កើតសហគមន៍តំបន់ការពារធម្មជាតិ គឺជាសកម្មភាពមួយថ្មីក្នុង​
ការរួមចំណែកអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន និងការថែរក្សាធនធានព្រៃឈើ ស្របតាមច្បាប់ស្តីពីតំបន់​
ការពារធម្មជាតិ និងគោលនយោបាយរាជរដ្ឋាភិបាល ដើម្បីធានាបាននូវលំ​នឹងធម្មជាតិ រួមចំណែក​ទប់​
ស្កាត់ការប្រែប្រួលអាកាសធាតុដែលជាបញ្ហាមួយគួរឲ្យព្រួយបារម្ភ ចំពោះ​ប្រទេសកម្ពុជាក៏ដូចជាបណ្តារ​
ប្រទេសនៅពិភព​លោក​ទាំងមូល។

ជាមួយគ្នានេះ លោកបណ្ឌិត ទិន ពន្លក អគ្គនាយករងនៃក្រសួងបរិស្ថាន និងជាជនបង្គោល​សម្រាប់​មូល
និធិបន្ស៊ាំនៅកម្ពុជាបាលើកឡើងថា ក្រុមប្រឹក្សាភិបាលនៃមូលនិធិបន្ស៊ាំ បានអនុម័តលើសំណើ​គម្រោង
របស់កម្ពុជានេះ លើទឹកប្រាក់ប្រមាណ៥លានដុល្លារ សម្រាប់រយៈពេល៥​ឆ្នាំ ដែលជាគម្រោង​ធំទី១ នៅ
ក្នុងផ្នែកពង្រឹងសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា។

ការជួបជុំគ្នានៅពេលនេះគឺជាចំណុចចាប់ផ្តើមដ៏សំខាន់មួយ នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បី
ពង្រឹងសមត្ថភាពបន្ស៊ាំទៅនិងការប្រែប្រួលអាកាសធាតុ របស់សហគមន៍ងាយរងគ្រោះបំផុត​នៅក្នុងតំបន់
ការពារធម្មជាតិមួយចំនួនរបស់កម្ពុជា។    កម្ពុជាងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុ ដោយសារតែ
យើងជាប្រទេសក្រីក្រមានប្រជាជនលើសពី ៨០ភាគរយ រស់នៅតំបន់ជនបទភាគ​ច្រើន​ប្រកបរបរកសិក
ម្មពឹងពាក់លើទឹកភ្លៀង ហើយមួយចំនួនទៀតពឹងអាស្រ័យលើផលិតផល​ព្រៃឈើ​៕

ដោយ៖សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

កម្ពុជានឹងធ្វើខ្លួនឲ្យទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [818]

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៥នេះ បានសម្តែងនូវមហិច្ឆិតាក្នុងការដឹកនាំប្រទេស​ក្លាយពីប្រទេស​​ដែល​មានចំណូលទាប​ ទៅជាប្រទេស​មាន​ចំណូល​មធ្យម កម្រិតទាប ក្នុង រយៈពេលខ្លីខាងមុខនេះ ... អានបន្ត


​អូស្ត្រាលី​ផ្តល់​​ហិរញ្ញប្បទា​ន​​ប្រមាណ​៨៥,៣​​លាន​ដុល្លារ​លើ​កិច្ច​សហការអភិវឌ្ឍ​​កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [699]

ភ្នំពេញៈ រដ្ឋាភិបាល​អូស្ត្រាលី​គ្រោង​ផ្តល់​ហិរញ្ញប្បទាន​កិច្ចសហប្រតិបត្តិការ​ស​ ម្រា​ប់​ឆ្នាំ​២០១៣-២០១៤ ប្រមាណ​៨៥,៣ លាន​​ដុល្លារ​អាម៉េរិក ដើម្បី​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ដោយ​ផ្តោតជាសំខាន់​លើ គម្រោង​ក្នុង​វិស័យ​សុខាភិបាល​អប់រំ និង​បណ្តុះ​បណ្តាល កសិកម្ម អភិបាលកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និង​បោសសម្អាត​មីន​ផងដែរ​។​... អានបន្ត


​ក្រុមហ៊ុនធានារ៉ាប់រង​រដ្ឋកាមិនកូ​ កើនទុន​ដល់៤២លាន​ដុល្លារក្នុង​ឆ្នាំ​២០១៣​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [787]

ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងរដ្ឋកាមិនកូ បានកើនទុនហៅថា បុព្វលាភរ៉ាប់រងដល់ទៅ៤២លាន​ដុល្លារក្នុងឆ្នាំ២០១៣ បើគិត ជាភាគរយស្មើនឹង១៥ភាគរយ។បុព្វលាភនេះ គិតចាប់ពីឆ្នាំ​២០០​២​ដែលមានទុនតែ៤លានដុល្លារអាមេរិកតែប៉ុណ្ណោះ​របាយ​... អានបន្ត


​អូស្ត្រាលីបានផ្ដ​ល់​ជំនួយ៦០០ ​លានដុល្លារដល់កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [619]

ភ្នំពេញៈ ​អូស្ត្រាលី​បានផ្ដល់​ជំនួយ​ជិត ៦០០ លាន​ដុល្លារ​អាមេរិក​មក​ឲ្យ​ប្រទេស​កម្ពុជា សម្រាប់​ការ​កាត់បន្ថយ​ភាពក្រីក្រ តាម រយៈ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព ហើយ​ជំនួយ​អូស្ត្រាលី​គឺ​ផ្ដោតទៅលើ​វិស័យ​សុខាភិបាល និង អប់រំ និង​ទៅលើ​ការលើកកម្ពស់​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ការ​ដឹកជញ្ជូន​ផលិតផល​កសិកម្ម​មក​កាន់​ទីផ្សារ​ផងដែរ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

តម្លៃពន្ធផ្លូវ​ឡាន​ស៊េរី​ទំនើបៗ​ឡើងថ្លៃ​នៅឆ្នាំ២០១៤​

ភ្នំពេញ៖ ឆ្នាំ​២០១៤បានកំណត់​តម្លៃពន្ធ​ផ្លូវ​លើ​​មធ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [371]


ចាប់រំលោភប្អូនថ្លៃបានសំរេចនៅពេលទៅបេះបន្លែ

ចាប់​រំលោភប្អូនថ្លៃបានសំរេចនៅពេលទៅបេះបន្លែ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [312]


អភិបាលខណ្ឌ​ដង្កោ ចុះសាក​សួរសុខទុក្ខ​ចៅសង្កាត់​ព្រៃវែង ​ដែលជួប​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​

ភ្នំពេញៈ លោក នុត ពុធដារ៉ា អភិបាលនៃគណៈអភិបាល...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [326]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 434 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 698 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864375​ នាក់