ប្រទេសឥណ្ឌា៖ កាលពីថ្ងៃអង្គារនេះ ពួកឧទាមសាសនាម៉ៅមួយក្រុមបានបាញ់សំលាប់ប៉ូលីសឥណ្ឌាយ៉ាងហោច
ណាស់ ១៦នាក់ នៅក្នុងរដ្ឋ Chhattisgarh និងបានបណ្តាលអោយប៉ូលីសចំនួន ២៥នាក់ផ្សេងទៀតទទួលរងរបួ
សជាទំងន់។ មន្រ្តីប៉ូលីសបានអះអាងថា ការវាយប្រហារខាងលើនេះគឺបានកើតឡើង ខណះពេលដែលមន្រ្តីប៉ូ
លីសទាំងអស់នោះកំពុងតែដើរល្បាតការពារកម្មករសំណង់ដែលកំពុងតែសាងសង់ផ្លួវមួយខ្សែនៅក្នុងស្រុក Sukma
នៃតំបន់ Tongpal។ លោក Mukesh Gupta មន្រ្តីប៉ូលីសជាន់ខ្ពស់ប្រចាំស្រុក Sukma បានមានប្រសាសន៍ប្រា
ប់ភ្នាក់ងារសារព័ត៌មាន BBCថា រដ្ឋ Chhattisgarh គឺជាតំបន់ការពារមួយដ៏ម៉ឺងម៉ាត់របស់ពួកឧទាមសាសនាម៉ៅ
ដែលតែងតែធ្វើការប្រឆាំងជារឿយៗជាមួយនឹងកងកម្លាំងរដ្ឋាភិបាលដើម្បីទាមទារសិទ្ធអោយប្រជាជនក្រីក្រ។ មន្រ្តីប៉ូលីសបានមានប្រសាសន៍បន្តទៀតថា ពួកយើងគឺមិនទាន់ប្រាកដនៅឡើយទេថា ពួកឧទាមទាំងអស់នោះ បានរងគ្រោះឬក៏មិនបានរងគ្រោះ៕ ដោយ តុលា