សហរដ្ឋអាមេរិក៖ កាលពីយប់ម្សិលមិញ វេលាម៉ោង ៩នឹង០៥នាទី ហេតុការណ៍បាញ់ប្រហារមួយបានកើតឡើង ដែលបានបណ្តាលអោយមនុស្សម្នាក់និង ២នាក់ផ្សេងទៀតរងរបួសធ្ងន់។ មន្រ្តីប៉ូលីសបានអះអាងថា បន្ទាប់ពីជន ដៃដល់បានបាញ់ប្រហារលើជនរងគ្រោះរួចមក ជនដៃដល់ម្នាក់ក៏បានបាញ់សំលាប់ខ្លួនទៀត។ រហូតមកដល់ពេ
លនេះ មន្រ្តីប៉ូលីសប្រចាំទីក្រុង Reno គឺមិនទាន់បានកំណត់អត្តសញ្ញាណរបស់ជនរងគ្រោះទាំង ៣នាក់ព្រមទាំង ខ្មាន់កាំភ្លើងដៃដល់ ម្នាក់នោះទេ។ គួរបញ្ជាក់ផងដែរថា ហេតុការណ៍បាញ់ប្រហារខាងលើនេះគឺបានកើតឡើងនៅ ឯមជ្ឈមណ្ឌលលក់ថ្នាំពេទ្យមួយកន្លែងនៅក្នុងទីក្រុង Renoដែលគេនិយមហៅថា Renown Medical Center។
យោងទៅតាមក្រសួងសុវត្ថិភាពសាធារណះបានអោយដឹងថា ជនរងគ្រោះទាំង ២នាក់នោះគឺកំពុងតែសំរាក ព្យាបាលនៅក្នុងមន្ទីពេទ្យ។ លោក Tom Robinson អគ្គស្នងការរងប្រចាំស្ថានីយ៍ប៉ូលីសនៅក្នុងទីក្រុង Reno
បានអះអាងថា ការបាញ់ប្រហារខាងលើនេះគឺមិនទាក់ទងនឹងមន្រ្តីប៉ូលីសទេ។ សាក្សីម្នាក់បានប្រាប់សារព័ត៌
មាន Reno Gazette-Journal ថា ជនដៃដល់ម្នាក់នោះគឺបានចូលមកតាមទ្វារនៃមជ្ឈមណ្ឌលនោះដែលប្រដាប់
ទៅដោយកាំភ្លើង រួចហើយក៍បញ្ជាអោយនាងនិងបុគ្គលិកផ្សេងទៀតចេញទៅខាងក្រៅ។ ដោយ៖ តុលា