ជប៉ុនបានផ្តល់ជំនួយកម្ចីសម្បទានជិត៩ពាន់​លានយ៉េន​ដល់​កម្ពុជា​សំរាប់លំអផ្លូវជាតិលេខ៥
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ រាជរដ្ឋាភិបាល​ជប៉ុនបានសម្រេច​ផ្តល់​ជំនួយ​កម្ចី​សម្បទានប្រាក់​យ៉េន​ជប៉ុន​របស់ខ្លួនដែល​មាន​ចំនួន​សរុប​ទាំងអស់​ ប្រាំបី​ពាន់ ​ប្រាំបី​រយ​ហាសិប​ពីរ​លាន ​យ៉េន ប្រហាក់​ប្រហែល​​ស្មើនឹង​៩០លាន​ដុល្លារ​អាមេរិក​ ដល់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​អនុវត្ត​គម្រោង​លំអ​ផ្លូវជាតិ​លេខ​៥ ចាប់ពី​កំណាត់​ផ្លូវ​បាត់ដំបង ដល់​សិរី​សោភ័ណ្ឌ​។​
​សេចក្តីប្រកាស​របស់​ស្ថានទូត​ជប៉ុនប្រចាំ​កម្ពុជា កាលពីព្រឹកមិញនេះបង្ហាញថាកម្ចី​សម្បទាន​របស់​ជ​ប៉ុន​នេះជា​ការឆ្លើយតប​ទៅ នឹង​សំណើសុំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ដោយ​ឈរ​នៅលើ​ទស្សនៈដើម្បី​ពង្រឹង​ទំនាក់ទំនង​មិត្តភាព និង​សហប្រតិបត្តិការ​រវាង​ប្រទេស​ជប៉ុននិង​ព្រះរាជាណាចក្រ​កម្ពុជា​។​
​សូមបញ្ជាក់ថា លិខិត​ប្តូរ​សារ​លើ​ប្រាក់​កម្ចី​សម្បទាន​នោះនឹង​ត្រូវ​ចុះហត្ថលេខារវាង ​លោកហោណាំហុង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេស និង​លោកគូ​ម៉ា​ម៉ា​រ៉ុយូ​ជិ( Kumamaru Yuji ) ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាពរបស់​ជប៉ុនប្រចាំ​កម្ពុជា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ សម្តេចហ៊ុនសែន នៅ​ម៉ោង៩ព្រឹកថ្ងៃទី​៣០ខែ​មេសាឆ្នាំ​២០១៣នៅ​ទីស្តីការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិក្នុង​រាជធានី​ភ្នំពេញ​៕

ដោយ ​ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

កម្ពុជានឹងធ្វើខ្លួនឲ្យទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [818]

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៥នេះ បានសម្តែងនូវមហិច្ឆិតាក្នុងការដឹកនាំប្រទេស​ក្លាយពីប្រទេស​​ដែល​មានចំណូលទាប​ ទៅជាប្រទេស​មាន​ចំណូល​មធ្យម កម្រិតទាប ក្នុង រយៈពេលខ្លីខាងមុខនេះ ... អានបន្ត


​អូស្ត្រាលី​ផ្តល់​​ហិរញ្ញប្បទា​ន​​ប្រមាណ​៨៥,៣​​លាន​ដុល្លារ​លើ​កិច្ច​សហការអភិវឌ្ឍ​​កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [699]

ភ្នំពេញៈ រដ្ឋាភិបាល​អូស្ត្រាលី​គ្រោង​ផ្តល់​ហិរញ្ញប្បទាន​កិច្ចសហប្រតិបត្តិការ​ស​ ម្រា​ប់​ឆ្នាំ​២០១៣-២០១៤ ប្រមាណ​៨៥,៣ លាន​​ដុល្លារ​អាម៉េរិក ដើម្បី​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ដោយ​ផ្តោតជាសំខាន់​លើ គម្រោង​ក្នុង​វិស័យ​សុខាភិបាល​អប់រំ និង​បណ្តុះ​បណ្តាល កសិកម្ម អភិបាលកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និង​បោសសម្អាត​មីន​ផងដែរ​។​... អានបន្ត


​ក្រុមហ៊ុនធានារ៉ាប់រង​រដ្ឋកាមិនកូ​ កើនទុន​ដល់៤២លាន​ដុល្លារក្នុង​ឆ្នាំ​២០១៣​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [787]

ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងរដ្ឋកាមិនកូ បានកើនទុនហៅថា បុព្វលាភរ៉ាប់រងដល់ទៅ៤២លាន​ដុល្លារក្នុងឆ្នាំ២០១៣ បើគិត ជាភាគរយស្មើនឹង១៥ភាគរយ។បុព្វលាភនេះ គិតចាប់ពីឆ្នាំ​២០០​២​ដែលមានទុនតែ៤លានដុល្លារអាមេរិកតែប៉ុណ្ណោះ​របាយ​... អានបន្ត


​អូស្ត្រាលីបានផ្ដ​ល់​ជំនួយ៦០០ ​លានដុល្លារដល់កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [619]

ភ្នំពេញៈ ​អូស្ត្រាលី​បានផ្ដល់​ជំនួយ​ជិត ៦០០ លាន​ដុល្លារ​អាមេរិក​មក​ឲ្យ​ប្រទេស​កម្ពុជា សម្រាប់​ការ​កាត់បន្ថយ​ភាពក្រីក្រ តាម រយៈ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព ហើយ​ជំនួយ​អូស្ត្រាលី​គឺ​ផ្ដោតទៅលើ​វិស័យ​សុខាភិបាល និង អប់រំ និង​ទៅលើ​ការលើកកម្ពស់​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ការ​ដឹកជញ្ជូន​ផលិតផល​កសិកម្ម​មក​កាន់​ទីផ្សារ​ផងដែរ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​ពលរដ្ឋ​រិះគន់​លោក ​សាំ ​ពិសិដ្ឋ​ថាគ្មានចំណាត់​ការជួសជុល​ឧបករណ៍ហាត់ប្រាណ​នៅលើ​សួន​ច្បារដេអិន​

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលតែងតែនាំគ្នាទៅហាត់ប្រាណ នៅល...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [425]


សមរភូមិ​បាញ់បោះនៅ​ក្នុង​ទីក្រុង​ Matamoros ​សំលាប់​ជនជាតិ​ម៉ិចស៊ីកូ​ ១៣នាក់​

ប្រទេសម៉ិចស៊ីកូ៖ មន្រ្តីប៉ូលីសប្រចាំទីក្រុង Matamo...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [294]


គណបក្សហ៊្វុនស៊ិនប៉ិចបង្សុកូលនៅមន្ទីរស២១ ឧទ្ទិសដល់ជនរងគ្រោះក្នុងរបបកម្ពុជាប្រជាធិប​តេយ្យ

គណបក្សហ៊្វុនស៊ិនប៉ិចបង្សុកូលនៅមន្ទីរស២១ ឧទ្ទ...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [307]


អាជ្ញាធរបិទ អាជីវកម្មផ្ទះ សំណាក់លីពៅ ក្រោយផ្គើនបទ បញ្ជាបើក ទទួលភ្ញៀវ គ្មាន ការអនុញ្ញាត

ប្រេស៊ីល​ កូឡុំប៊ី អ៊ីតាលី ឬ​អេស្ប៉ាញ ឡើង​វគ...អានបន្ត

សិល្បះ-កម្សាន្ត • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [1119]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 246 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 493 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864170​ នាក់