៦ នាក់ ស្លាប់ របួស ៨ នាក់​ រួមទាំងអ្នកចម្រៀង ខេមរៈ សិរីមន្ត ក្នុងគ្រោះថ្នាក់ចរាចរណ៍ផ្ទួនៗ នៅផ្លូវជាតិលេខ៤
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ព្រះសីហនុ: ​គ្រោះថ្នាក់​ចរាចរណ៍​ផ្ទួនៗ នៅ​កន្លែង​តែមួយ តាម​ដងផ្លូវ​ជាតិ​លេខ​៤ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ ២១១-២១២ ក្នុងភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បណ្តាល​ឲ្យ​អ្នករងគ្រោះ​ស្លាប់កើនឡើង​ដល់ ៦ នាក់ និង​អ្នករបួសធ្ងន់​ស្រាល​សរុប ៨ នាក់​ហើយ បើ​គិត​ចាប់ពី​ក្បាលព្រលប់​ថ្ងៃទី​៧ ដល់​ព្រឹក​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៣​។ ក្នុងនោះមាន​អ្នកចម្រៀង ខេមរៈ សិរីមន្ត ដែល​ត្រូវបាន​គេ​អះអាងថា ស្ថិតក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ និង​រងរបួស​ផងដែរ​។​
​ 

   ​
​ លោក ព្រហ្ម ពៅ នាយការិយាល័យ​ប៉ូលិស​ចរាចរណ៍ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នោះកើត​ឡើងលើ​រថយន្តរ​បស់​អ្នកចម្រៀង លោក ខេមរៈ សិរីមន្ត ម៉ាក ទុនដ្រា ពណ៌​ស ពាក់​ស្លាក​លេខ 2N 7997 ដែល​បើកបរ​ដោយ​ឈ្មោះ រី សុផារ៉ា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជា​យោធា​វរៈ ៩១ ( ទ័ពអាកាស ) ​មាន​លំនៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទិសដៅ​ពី​ភ្នំពេញ មកក្រុងព្រះសីហនុ ក្នុង​គោលបំណង​មក​ចូលរួម​សម្តែង ខុន​ស៊ើ​ត ស្រា​បៀរ​ថៃ​ហ្គ័​រ នៅ​ខេត្ត​ព្រះសីហនុ លុះ​មកដល់​កន្លែងកើតហេតុ​ខាងលើ ក៏​ប្រទះ​ជាមួយ​រថយន្ត​កុង​តឺ​ន័រ​មួយគ្រឿងរបស់​ក្រុមហ៊ុន SK ដឹកទំនិញ​ចេញពី​ក្រុងព្រះសីហនុ​ឆ្ពោះ​ទីក្រុង​ភ្នំពេញ​។​

​លោក​ ប៉ូលិស​បន្តថា រថយន្ត​ទាំងពីរ​នោះបាន​បើក​បុក​គ្នា​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​តារាៗ​សម្តែង និង​តៃកុង​ចំនួន ៤​នាក់ ដែល​ជិះ​ក្នុង​រថយន្ត​លោក​ខេមរៈ សិរីមន្ត ស្លាប់​ភ្លាមៗនៅនឹងកន្លែង​កើតហេតុ​។ ចំណែក​អ្នករួមដំណើរ​ផ្សេងទៀត រងរបួស​ធ្ងន់​ស្រាល ត្រូវបាន​ដឹក​បញ្ជូនមក​សង្គ្រោះនៅ​មន្ទីរពេទ្យ​សេ​តេ ក្រុងព្រះសីហនុ សរុប​ទាំងអស់ ៨ នាក់​។​
​    ​
​លោក ព្រហ្ម ពៅ បាន​បន្តថា អ្នករួមដំណើរ​ជាមួយ​រថយន្ត​លោក ខេមរៈ សិរីមន្ត ដែល​ស្លាប់​នោះ មាន ៤ នាក់ គឺ​១-​ឈ្មោះ​រី សុផារ៉ា តៃ​កុង​, ២-​សោម សុវណ្ណារិទ្ធ ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ជា​សិល្បករ មាន​លំនៅ​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​, ៣-​ឈ្មោះ ជី វីរៈ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ជា​អ្នក​សិ​ល្បៈ និង​ជា​កូន​របស់​នាយ​កុយ​, ៤-​ឈ្មោះ អ៊ា​ច វណ្ណៈ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ អ្នករួមដំណើរ មាន​លំនៅ​សង្កាត់​ទួល​ទំពូង រាជធានី​ភ្នំពេញ​។


ពិធីបុណ្យសពកូន​របស់​នាយ​កុយនៅវត្តសន្សំកុសល

​ ប៉ូលិស​បន្តថា រីឯ​អ្នករងរបួស​ធ្ងន់​ស្រាល មាន​ចំនួន ៤​នាក់ ក្នុងនោះ​មាន ១-​ឈ្មោះ កួយ ផល្លី ភេទ​ស្រី អាយុ ២៦​ឆ្នាំ​, ២-​ឈ្មោះ កួយ ស្នេហ៍ ភេទ​ស្រី​អាយុ ២១​ឆ្នាំ​, ៣-​ឈ្មោះ រី ភឿន ភេទ​ស្រី អាយុ ២០​ឆ្នាំ និង​លោក ខេមរៈ សិរីមន្ត អ្នកចម្រៀង​ដ៏​ល្បី​។ ពួកគេ​ទាំង​៤​នាក់ ត្រូវបាន​សង្គ្រោះបន្ទាន់នៅក្នុង​ទីក្រុង​ព្រះសីហនុ បន្ទាប់មក​ក៏​ដឹកបញ្ជូន ទៅកាន់​រាជធានី​ភ្នំពេញ​អស់ហើយ​។ រីឯ​សាកសពក៏បាន​ធ្វើការ​ប្រគល់ជូន​ក្រុមគ្រួសារ​ភ្លាមៗ ដឹក​យកទៅ​ស្រុកកំណើត​ផងដែរ​។​


ពិធីបុណ្យសពកូន​របស់​នាយ​កុយនៅវត្តសន្សំកុសល

​ លោក ព្រហ្ម ពៅ នាយ​កា​រិ​យា​ល័​យចរាចរណ៍​ខេត្ត បានបញ្ជាក់​បន្ថែមថា ក្នុងខណៈដែល​ក្រុមការងារកំពុងតែ​ស្ទូច​រថយន្ត​កុងតឺន័រ និង​រថយន្ត​របស់លោក ខេមរៈ សិរីមន្ត ប្រមូល​សាកសព និង​ប្រមូល​វត្ថុតាងនៅ​កន្លែងកើតហេតុនៅវេលា​ម៉ោង ១ និង ១៥ នាទី រំលងអធ្រាត្រ ឆ្លង​ចូល​ព្រឹក​ថ្ងៃទី​៨ មីនា ​ក៏​ស្រាប់​តែមាន​រថយន្ត​ក្រុមហ៊ុនស្រា​បៀរ​អង្គរ បោះពួយ​យ៉ាង​លឿន និង​បាន​បើក​បុក​ជាមួយ​គ្រឿងចក្រ​ស្ទូច (​រថយន្តស្ទូច​) បណ្តាល​ឲ្យ​ស្លាប់​តៃកុង​ឡានស្ទូច​នោះនៅនឹងកន្លែង​ម្នាក់ទៀត​។ ឡាន​កុងតឺន័រ​របស់​ស្រា​បៀរ​អង្គរក៏បាន​បន្ត​បុក​រះមកលើ​រថយន្ត​ប៉ូលិស​ ស្រុក​ព្រៃនប់ បណ្តាល​ឲ្យ​មន្ត្រីប៉ូលិសដែល​កំពុង​បំពេញភារកិច្ច​ពីរ​នាក់ រងរបួស​ធ្ងន់ ព្រមទាំង​បន្ត​មក​បុក​រះលើ​រថយន្ត​សាមុយ (​ឡានពេទ្យ​) និង​បន្ត​បុក​លើ​រថយន្ត​កាមរី​បា​ឡែ​ន របស់​បុគ្គលិក​ក្រុមហ៊ុនកាំ​មីន​កូ (​ក្រុមហ៊ុន​ធានារ៉ាប់រង​) បណ្តាល​ឲ្យ​បុគ្គលិក​របស់​ក្រុមហ៊ុន​ធានារ៉ាប់រង​នោះស្លាប់​ម្នាក់ទៀត​។ ដូចនេះ​ក្នុង​ហេតុការណ៍​ទី​២​នេះ បានធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ពីរ​នាក់ និង​របួស ៤​នាក់បន្ថែមទៀត​។​
​    ​
​លោក ព្រហ្ម ពៅ បាន​បញ្ជាក់ថា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទី​២​នោះ អ្នករងគ្រោះ​ស្លាប់ មានឈ្មោះ ១-​កែ សុជាតិ ភេទ​ប្រុស ជា​បុគ្គលិកក្រុមហ៊ុន​ធានារ៉ាប់រង កាំ​មីន​កូ​, ២-​ឈ្មោះ ស៊ិន សុធា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជា​តៃកុង​ឡានស្ទូច​។ រីឯ​អ្នករងរបួស ៤​នាក់ មានឈ្មោះ ១-​មុំ សំអុល ជា​មន្ត្រីនគរបាល​ចរាច​រណ៍​ផ្លូវ​គោកខេត្ត​ព្រះសីហនុ ( របួសធ្ងន់ ), ២-​សេង ចំរើន  អធិការរង​ប៉ូលិស​ស្រុក​ព្រៃនប់ (​ធ្ងន់​), ៣-​ឈ្មោះ ហ៊ុន កម្មករ​រថយន្ត​ដឹក​ស្រា​បៀរ​អង្គរ និង​៤-​មិន​ស្គាល់​អត្តសញ្ញាណ របួសធ្ងន់ កំពុង​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​។​
​ 

   ​
​ លោក ព្រហ្ម ពៅ បានបញ្ជាក់​ចុងក្រោយ​ថា ក្នុង​ឧប្បទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ផ្ទួនៗ​នៅ​កន្លែង​តែមួយ​នោះ បានសម្លាប់​មនុស្ស​សរុប ចំនួន ៦ នាក់ និង​បង្ក​របួសធ្ងន់​ស្រាល សរុប​ចំនួន ៨​នាក់ ព្រមទាំង​បង្ក​ឲ្យ​ខូចខាត​រថយន្ត​តូចធំ សរុប​ចំនួន ៧ គ្រឿង​។ វត្ថុតាង ត្រូវបាន​ប្រមូល​យកមក​រក្សាទុក​នៅ​កា​រិ​យា​ល័យចរាចរណ៍​ទាំងអស់​។​

​ ទាក់ទិន​នឹង​ករណី​ខាងលើ​នេះដែរ សាក្សី​ជាច្រើន​នៅ​កន្លែងកើតហេតុ បាន​ប្រាប់ថា ករណី​ទី​១ តៃកុង​រថយន្ត​កុងតឺន័រ​បើក​បុក​រថយន្ត​លោក ខេមរៈ សិរីមន្ត សង្ស័យ​មាន​អាកា​រៈ​ស្រវឹង ព្រោះ​បើករថយន្ត​រេ​ពេញ​ផ្លូវ ទើប​មាន​គ្រោះថ្នាក់​បែបនេះ​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ គឺ​ភាព​រញ៉េរញ៉ៃ​ពី​សំណាក់​ប្រជាពលរដ្ឋ​មួយចំនួន ដែលមាន​គំនិត​លួច​យក​វត្ថុតាង​ជាក់ស្តែងនៅ​កន្លែងកើតហេតុ ដូចជា ករណី​ទី​២​នេះគេ​ឃើញ​ប្រជាពលរដ្ឋបានមក​លួច​យក​ស្រា​បៀរ​ដ៏​ច្រើនសន្ធឹក​ សន្ធាប់​ពេញ​មួយ​យប់​តែម្តង ទោះបី​សមត្ថកិច្ច​​បាន​ខិតខំ​បំពេញភារកិច្ច​ការពារ​កន្លែងកើតហេតុយ៉ាងណាក្តី ​៕​ S






រូបភាព គ្រោះថ្នាក់លើកទី២ នៅកន្លែងតែមួយ បណ្តាលឲ្យមនុស្សពីរនាក់ទៀត បានស្លាប់ (រូបថត Facebook)


រូបភាព គ្រោះថ្នាក់លើកទី២ នៅកន្លែងតែមួយ បណ្តាលឲ្យមនុស្សពីរនាក់ទៀត បានស្លាប់ (រូបថត Facebook)



រូបភាព គ្រោះថ្នាក់លើកទី២ នៅកន្លែងតែមួយ បណ្តាលឲ្យមនុស្សពីរនាក់ទៀត បានស្លាប់ (រូបថត Facebook)

រូបភាព គ្រោះថ្នាក់លើកទី២ នៅកន្លែងតែមួយ បណ្តាលឲ្យមនុស្សពីរនាក់ទៀត បានស្លាប់ (រូបថត Facebook)


រូបភាព គ្រោះថ្នាក់លើកទី២ នៅកន្លែងតែមួយ បណ្តាលឲ្យមនុស្សពីរនាក់ទៀត បានស្លាប់ (រូបថត Facebook)

រូបភាព គ្រោះថ្នាក់លើកទី២ នៅកន្លែងតែមួយ បណ្តាលឲ្យមនុស្សពីរនាក់ទៀត បានស្លាប់ (រូបថត Facebook)


រូបភាព គ្រោះថ្នាក់លើកទី២ នៅកន្លែងតែមួយ បណ្តាលឲ្យមនុស្សពីរនាក់ទៀត បានស្លាប់ (រូបថត Facebook)

ដកស្រងចេញពីគេហទំព័រ​ CEN.COM.KH
 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​មនុស្សស្លាប់​៨នាក់​និងរបួស​ធ្ងន់​ស្រាល១៨នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៥​ ​ខែមេសា​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 កន្លងទៅ • បើកមើល : [871]

រាជធានីភ្នំពេញ៖ បើតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃបានឲ្យដឹងថាកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៤ ករណីគ្រោះ​ថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងចំនួន ១៤ លើក (យប់ ០៦ លើក), និងមានមនុស្ស​...... អានបន្ត


​មនុស្ស ៥នាក់​​ស្លាប់​​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ​កាលពីមិ្សលមិញ ​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 កន្លងទៅ • បើកមើល : [928]

ភ្នំពេញ៖ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានកើតឡើង ០៨លើក (យប់ ០៦​លើក​), មានមនុស្សស្លាប់ ០៥នាក់ និង មានមនុស្ស រងរបួសស្រាល ០១នាក់(ស្រី ០នាក់) , របួសធ្ងន់ ១៣នាក់ (ស្រី ០២នាក់) ។... អានបន្ត


​​​គ្រោះថ្នាក់ចរាចរណ៍​ ​ដោយ​បើក​ប​រ​ហួស​​ល្បឿន​​កំណត់​​បណ្តាល​​មក​ពី​​កត្តា៣យ៉ាង​​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 កន្លងទៅ • បើកមើល : [833]

ភ្នំពេញៈ ហេតុផលដែលបណ្តាលឲ្យមានការបើកប​រហួស​ល្បឿនកំណត់ គឺបណ្តាល​មកពី​កត្តាបីយ៉ាង​៖ ទី១ គឺ​ប្រញាប់​ខ្លាចស្ទះផ្លូវ​មាន ៩៤.៤៦% ,​ ទី២. ភាព​យុវវ័យ​ បើកបរ​វ័ក្មេង​ ៣.១៣% , និងទី​៣. ផ្លូវស្ងាត់​ងាយស្រួល​បើក​​ប​រ ១.២០%​..... អានបន្ត


​បញ្ហាគ្រោះថ្នា​ក់​​ចរាចរណ៍​នៅកម្ពុជា​ធ្វើឲ្យ​ខាតបង់​សេដ្ឋកិច្ច​ជាតិប្រមាណ​ជាង ​៣រយ​​លាន​ដុល្លា​រ​​​ជារៀងរាល់ឆ្នាំ​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 កន្លងទៅ • បើកមើល : [719]

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាបានធ្វើឲ្យខាតបង់សេដ្ឋកិច្ចជាតិប្រមាណជាង ៣០០លានដុល្លា​សហ​រដ្ឋ​អាមេរិក​ជា​​​​​​រៀង​​រាល់ឆ្នាំទៅក្នុងអ្វីដែល​យើងទាំងអស់គ្នា​អាចចូលរួម​កាត់បន្ថយបាន។​ ការខាត​​បង់​នេះជា​​ចំនួន​ដ៏​ធំ​ធេង​​ហួសពី​ការ​​​​ស្មាន​ ក្នុ​ង​ពេលដែល​រាជរដ្ឋាភិបាល និង​ប្រជាជន​យើង​កំពុង​​តែតស៊ូ​ដើម្បីកាត់បន្ថយ​ភាព​ក្រីក្រ។​... អានបន្ត


​៤នាក់ស្លាប់ ​និង​៦នាក់​រងរបួស​ដោយសារគ្រោះថា្កក់​ចរាចរណ៍​នៅ​ស្រុក​មេមត់​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 កន្លងទៅ • បើកមើល : [705]

កំពង់ចាម៖ មនុស្ស​៤​នាក់​ស្លាប់​ និង​មនុស្ស​៦​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់​ស្រាល​នៅ​ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដែលបណ្តាលមកពីរថយន្តពីរបុកគ្នាយ៉ាងពេញទំហំ ខណៈពេលកំពុងបើកវ៉ាគ្នា។លោក​ឌឹម​ ហ៊ូ​ នាយ​ផ្នែក​ព្រហ្ម​ទណ្ឌ​ស្រុក​មេ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

កងទ័ព​​ប្រទេស​ Venezuela​ បាន​បាញ់​​ទំលាក់​យន្ត​ហោះ ២​គ្រឿង​

ប្រទេស Venezuela៖ ប្រទេស Venezuela បានអោយដឹងថាយន្ត...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [425]


​សេវាជួលយានយន្ត ​នឹងក្លាយ​ជាទ្រង់ទ្រាយ​ដ៏សំខាន់​មួយនៃ​ឩស្សាហកម្ម​ដឹក​ជញ្ជូន​នៅកម្ពុជា​

ភ្នំពេញ៖ សេវាជួលយានយន្ត នឹងក្លាយជាទ្រង់ទ្រាយសំខាន់...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [374]


អង្គភាពប្រឆាំង អំពើពុករលួយ ព្រមាន ព្រះអង្គម្ចាស់ ធម្មិកោ រឿងមិនប្រកាសទ្រព្យសម្បត្តិ

អង្គភាពប្រឆាំង អំពើពុករលួយ ព្រមានព្រះអង្គម្ច...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [466]


សាលារាជធានីភ្នំពេញធ្វើផ្លូវបេតុង ជូនពលរដ្ឋសង្កាត់វាលស្បូវ

ភ្នំពេញ៖ ផ្លូវលំ១ខ្សែប្រវែងជិតពីរគីឡូម៉ែត្រ ...អានបន្ត

ព័ត៌មានច្រើនទៀត • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [416]


ប្លន់សម្លាប់ប្រពន្ធនិងកូនស្រីថៅ​កែកាប់​ជ្រូកយក​ប្រាក់ និង​គ្រឿង​អលង្ការ​រាប់ម៉ឺនដុល្លា

កំពង់ស្ពឺ ៖ ស្ត្រី​អ្នកលក់​សាច់​ជ្រូក​ម្នាក់...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [433]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 103 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 475 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 4511 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1039742​ នាក់