​កាកបាទ​ក្រហមកម្ពុជា​ ធ្វើ​ការ​ផ្សព្វផ្សាយ​ស្តីពីទី​វា​ខួប​លើកទី​​១៥១​ ទិវាពិភពលោក
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ ២០១៤នេះ ដល់និសិ្សតសកលវិទ្យាល័យ ភូមិន្ទ ភ្នំពេញ ចំនួន​២០០​នាក់ ឲ្យបាន​យល់ដឹង កាន់តែច្បាស់ អំពីប្រតិបត្តិការ របស់ កាកបាទក្រហម និងអឌ្ឍ​ចន្ទ​ក្រហម។ ដើម្បីអបអរសាទរ ​ខួបលើក​​​​​ទី​​​១៥១ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម៨​ឧស​ភា ឆ្នាំ ២០១៤ នេះ នៅថ្ងៃទី​១៨ ខែមីនា ​នេះកាកបាទក្រហម​កម្ពុជាបានបង្ហាញ ឲ្យនិស្សិត​ទាំងអស់​បាន​យល់ ដឹងកាន់តែ​ច្បាស់ អំពីប្រតិបត្តិការ របស់កាកបាទក្រហមនិងអឌ្ឍចន្ទ​ក្រហម ​ ពីប្រវត្តិការ កកើត របស់ស្ថាប័ន មនុស្សធម៌ និងពីការយកចិត្តទុកដាក់យ៉ាងមួសមុតចំពោះ ការជួយដល់ប្រជាពលរដ្ឋ ​​​ទូទាំង​ប្រទេស ក្នុង​ការ​​​សង្គ្រោះគ្រប់​រូបភាព។

 គោលការគ្រឺះនៃការបំពេញការងារ មនុស្សធម៌ របស់​កាក​បាទ​​ក្រហម​​​កម្ពុជា គឺត្រូវ​តែ​មាន​ការ អនុវត្ត​ន៍គោលជំហរ​ភាពមនុស្ស​ធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រ​ចិត្ត ឯកភាព និង សកលភាព ។លោកជំទាវ ​ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរង​ កាកបាទក្រហមកម្ពុជាមានប្រសាសន៍ថា ក្នុងនាម​ជា​ចលនាកាកបាទក្រហម យើងមានបំណងជួយសង្គ្រោះ​ជនរងគ្រោះទាំងអស់ ដែលមានភាព​ ខ្វះខាត នៅ​តាម​សហគមន៍ ក្នុងតំបន់ដាច់​ស្រយាលទីប្រជុំជន ​និងនៅទូទាំង​ប្រទេស។ ​

វេទិការយុវជនរបស់ កាកបាទ​ក្រហម​កម្ពុជាដែលបានរៀបចំឡើងនៅពេលនេះ ក្នុងបំណងឲ្យមនុស្សគ្រប់រូប​យល់កាន់តែ​ច្បាស់​អំពី​ភារៈកិ​ច្ច​ និង​​ការផ្សព្វផ្សាយបន្តអ្នកដែលមិនបានដឹងផងដែរ​​ ។ យុទ្ធនាការទាំងនេះ ក៏ដើម្បីរំលឹកអ្នកស្ម័គ្រចិត្ត បុគ្គលិក​និង​អ្នក​ទទួល​ផល អំពីការផ្សាភ្ជាប់ ជាវិជ្ជមាន ជាលើកដំបូង របស់ចលនា ចំរុញបំផុសទឹក​ចិត្ត របស់ពួកគេ ដើម្បី​បន្ត​ចូល​រួមផ្តល់​សេវាកម្មជូន កាកបាទក្រហម អឌ្ឍចន្ទក្រហម ។

បើតាម និស្សិតសកលភូមិន្ទភ្នំពេញម្នាក់បានឲ្យដឹងថា សកម្មភាពរបស់កាកបាទក្រហមកម្ពុជា នាពេល​នេះគឺជា​សកម្មភាព​មួយ​យ៉ាងសកម្មបំផុត ​ចំពោះ​​ប្រជាពលរដ្ឋគ្រប់សហគមន៍ ខេត្ត ក្រុង តំបន់ជនបទ​នានា ក្នុង​ការ​​ចុះជួយ គ្រប់​ទីកន្លែង​ ដែលប្រជា​ពល​រដ្ឋ ជួប​ការ​លំបាក ។​ កាកបាទក្រហមកម្ពុជា កំពុងចុះជួយ និង​ណែ​នាំ​ដល់ ប្រជាពលរដ្ឋ​អំពី​បញ្ហា​ចំនីអាហារអាហាររូប​ត្ថម្ភ ​ក៏ដូចជា អាហារដែលមាន សាធាតុគីមីដែលអាច​បង្ក​រ​​គ្រោះថ្នាក់​ ដល់អាយុជីវិត​ដល់​ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈផងដែរ។

កាកបាទក្រហមកម្ពុជា មិនដែលភ្លេចពីការលំបាករបស់ប្រជាជននោះឡើយគឺ​តែ​ងតែ​ជួយ​ដល់​​ប្រជា​ជន ដែលរងគ្រោះ​ដោយ​សារ​​គ្រោះធម៌ជាតិ ​ទប់ស្កាត់ការឈឺចាប់ ការលំបាក ទីទាល់ ការខ្វះខាត និងភាព​វេទនា​របស់ ប្រជាជនគ្រប់រូប ទីណាមាន​ភាព​លំបាក ទីនោះត្រូវតែមាន កាកបាទក្រហម ។ ដើម្បីអបអរសាទរ ​ខួប​

លើក​ទី​១៥១ ទិវាពិភពលោក​ កាកបាទ​ក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៤នេះ កាក​បាទ​ក្រហម​​កម្ពុជា នឹងបើក​យុទ្ឋ​នា​ការ ផ្សព្វផ្សាយ​វេទិ​កាយុវជន នៅតាមគ្រឹះស្ថានឧត្តមសិក្សា មួយចំនួននៅរាជធានី​ភ្នំពេញ ។ ពិធីអបអរសាទរ ​ខួបលើកទី​១៥១ ទិវាពិភពលោក​ កាកបាទក្រហម អឌ្ឍ​ចន្ទក្រហម ៨​ឧសភា ក្រោម​ប្រធានបទ ខ្ញុំ និងកាកបាទក្រហម ក្រោមអធិបតីភាព​ដ៏ខ្ពង់​ខ្ពស់​នៃ សម្តេច អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា​ និងសម្តេច​គតិព្រឹទ្ឋ​បណ្ឌិត​ ប៊ុន រ៉ានីហ៊ុន សែន ប្រធាន កាកបាទក្រហម​កម្ពុជា៕ ដោយ៖ អភិរក្ស

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

បំផ្ទុះ​គ្រាប់បែក​ក្នុង​ភោជនីយដ្ឋាន​នៅទីក្រុង​កាប៊ុល​ ស្លាប់​មនុស្ស ​១៤នាក់​

អាហ្កានីស្ថាន៖ កាលពីថ្ងៃសុក្រម្សិលមិញ ការវាយប្រហារ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [414]


បុរស​​ ៤នាក់​ត្រួវបា​នគេ​វាយប្រហារនៅ​តាម​បណ្តោយផ្លួវ​ Antrim​

អៀកឡង់ខាងជើង៖ កាលពីល្ងាចថ្ងៃអាទិត្យនេះវេលាម៉ោង ៤និ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [451]


​ចិននឹង​សហភាព​អឺរ៉ុបព្រម​ព្រៀង​ពង្រឹង​ទំនាក់ទំនង​ភាពជាដៃគូរយុទ្ធ​សាស្ត្រសំរាប់ឆ្នាំ​២០១៤​

ចិន៖ ប្រទេស​ចិន​នឹង​សហភាព​អឺរ៉ុប​ បាន​ព្រម​ព្រាង​ព...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [724]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 707 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1432 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231531​ នាក់