ការ​តវ៉ា​ដីធ្លី​នៅ​តែ​បន្ត​ដោយ​មាន​ការ​ ចូល​រូម​ពី​ជ័យលាភី​ពាន​រង្វាន់​អ្នក​ដឹកនាំ
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

      ភ្នំពេញ៖ ​ បន្ទាប់​ពីចុះពី​រឺម៉ក​កងបី​ជាមួយ​អ្នក​ភូមិ​បឹងកក់​ប្រមាណ​បួន ​ទៅ​ប្រាំ​នាក់​ទៀត    អ្នក​ស្រី ទេព
វន្នី​  តំណាង​អ្នកភូមិ​បឹងកក់​ត្រូវ​បាន​សារទរ​ពី​សមាជិក​របស់​ខ្លួន។    ស្លៀក​សារ៉ុង​និង​ខ្លួន​រុំព័ទ្ឋ​ដោយ​ក្រម៉ា​
អ្នកស្រី​ ទេព វន្នី​ មាន​ទឹក​មុខ​ញញឹម​ដល់​ក្រុម​អ្នក​តវ៉ា​មក​ពី​តំបន់​បឹង​កក់​  តំបន់បូរីកីឡា​និង​មក​ពី​សហគម
​ថ្ម​គោល។​

ការ​បង្ហាញ​មុខ​សារ​ជាថ្នី​របស់​អ្នកស្រី​ទេព​ វន្នី​  ដើម្បី​ដឹក​នាំការ​តវ៉ា​របស់​អ្នក​រងគ្រោះ​ដោយសារ​ការ​រំលោភ​
ដី​ធ្លី​លើកនេះ បាន​កើត​មាន​ឡើង​បន្ទាប់​ពី​អ្នក​ស្រី​បាន​ទទួល​ពាន​រង្វាន់​ផ្នែក​សិទ្ឋិ​ សេរីភាព​និងស្រ្តី​ជា​អ្នក​ដឹក

​នាំ​ឆ្នើម​ វៃថល វ័រស៊ីស (Vital Voices) របស់​លោក​ស្រី​ហ៊ីលឡារី គ្លីនតុន ​ អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ស
ហរដ្ឋ​អាមរិក។
 
ពាន​រង្វាន់​ដ៏​មហាកិត្តិយស​នេះ​ត្រូវ​បាន​ប្រគល់​ដល់​អ្នក​ស្រី​ទេព វន្នី  កាល​ពី​ដើម​ខែ​មេសា​នៅ​រដ្ឋ​ធានី​វ៉ាស៊ីន
​តោន​នៃ​សហរដ្ឋ​អាមេរិក​ដោយ​មាន​ មនុស្ស​ចូល​រួម​ប្រមាណ​ជាង​២.០០០​នាក់  ​ដែល​ក្នុង​នោះ​ក៏​មាន​លោក​អនុប្រធានា ​ធិបតី​សហរដ្ឋ​អាមេរិក​ចូ បាយដិន (Joe Biden)  និងលោក​ស្រី​អតីត​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក ហ៊ីលឡារី គ្លីនតុន ផង​ដែរ។​
 
អ្នក​ស្រី​ទេព វន្នី   បាន​ប្រាប់​ក្រុម​អ្នក​អ្នក​ព័ត៌មាន​នៅ​ពី​មុខ​ទីស្នាក់​ការ​ធំ​របស់​គណបក្ស ​ ប្រជាជន​កម្ពុជា​ថា
អុ្នក​ស្រី​នៅ​តែ​បន្ត​ដឹក​នាំ​ទាមទារ​ដើម្បី​រក​ដំណោះ​ស្រាយ​សម្រាប់​អ្នក​    រងគ្រោះ​ដោយសារ​ការ​រំលោភ​ដីធ្លី​
នៅ​តំបន់​បឹងកក់​និង​បូរី​កីឡា​ក្រោយ​ពី​ អ្នក​ស្រីទទួល​បាន​ពាន​រង្វាន់។​
 
«ពួក​ខ្មុំត្រូវ​តែ​ទាមទារ​ឲ្យ​បាន​ដំណោះស្រាយ​ជា​ចំបង។ បញ្ហា​រឿង​ពាន​ជាផ្នែក​មួយ​នៃ​ការ​ចូល​រួម​យ៉ាង​មាន​
សារៈសំខាន់​និង​គាំទ្រ​   និង​ផ្តល់​អំណាច​មួយ​បន្ថែម​ទៀត​សម្រាប់​ពួក​ខ្មុំ​ដែល​ស្ត្រី​នៅ​តំបន់​បឹង ​កក់​ក៏​ដូចជា​
ប្រជាពលរដ្ឋ​ដែល​រងគ្រោះនៅ​កន្លែង​ផ្សេងៗ​ផងដែរ»។​
 
ក្រុម​អ្នក​តវ៉ា​ប្រមាណ​ជិត​១០០​នាក់​ក្នុង​នោះ​មាន​កុមារ​តូចៗ​បាន​មក​ ប្រមូល​ផ្តុំគ្នា​នៅពី​មុខ​ទី​ស្នាក់ការ​គណ
បក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃ​ ចន្ទ​នេះ​   ដើម្បី​ទាមទារ​ឲ្យ​រក​ដំណោះស្រាយ​រឿង​ជម្លោះ​ដីធ្លី​នៅ​តំបន់​   បឹងកក់​
បូរីកីឡា​ តំបន់​សហគមន៍​ថ្មគោល​និង​ដោះ​លែង​អ្នកស្រី ​យ៉ោម  បុប្ជា​ ដែល​កំពុង​ជាប់​ពន្ឋនាគារ​ព្រៃស​ពីបទ​
ប្រើប្រាស់​អំពើ​ហឹង្សា​ដោយ​ ចេតនា។​
 
«គណបក្ស​ប្រជាជន​ត្រូវ​តែចេញ​មុខ​ដោះស្រាយ​ពីព្រោះ​មុន​ឆ្នាំ​២០០៧​ គណបក្សប្រជាជន​បាន​ធ្វើ​កិច្ច​សន្យា​
ជាមួយ​ប្រជាជន​ ធ្វើ​ការ​បម្រើ​ប្រជាជន​ហេតុដូច្នេះ​ហើយ​គណបក្ស​ប្រជាជន​ត្រូវ​តែមាន​តួនាទី   ​ដោះស្រាយ​
អោយ​ប្រជាជន»។​
 
មិន​មាន​មន្ត្រី​ជាន់ខ្ពស់​មកពី​គណបក្ស​ប្រជាជន​ណាម្នាក់​ចេញ​មុខ​ ដោះស្រាយទេ​ក៏​ប៉ុន្តែ​បន្ទាប់​ពីមាន​ការ​តវ៉ា​
យ៉ាង​ខ្លាំង​ទើប​មាន​មន្ត្រី ​ប៉ូលីស​មួយ​រូប​ចេញមុខ​មករក​ដំណោះស្រាយ។​
 
«គណបក្ស​ប្រជាជន​ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​បាន​ទទួល​ញត្តិ​ពី​បង​ប្អូន ហើយ   ក៏ប៉ុ​ន្តែញត្តិ​នេះ​បាន​
បញ្ជូន​ទៅ​តំណាង​សភា​ជាតិ​ឬ​មួយ​ក៏​ព្រឹទ្ឋសភា​និង    ​ក្រសួង​មហា​ផ្ទៃ​ដើម្បី​ដោះស្រាយ​កន្លែង​បក្ស​នេះ​អត់​
មាន​ដោះស្រាយ​រឿង​ ដីធ្លី​ទេ»។
 
ជម្លោះ​ដី​ធ្លី​នៅ​តំបន់​បឹងកក់​   បូរីកីឡា​និង​នៅ​សហគមន៍​ថ្មគោល​កណ្តាល​ទីក្រុង​ភ្នំពេញ​បាន​អូស​បន្លាយ​ ជា
ច្រើន​ឆ្នាំ​ណាស់​មក​ហើយ តែ​រដ្ឋាភិបាល​នៅ​តែ​ធ្វើព្រងើយ​មិន​ដឹង​មិន​ឮ។​
 
យ៉ាង​តិច​មាន​មនុស្ស​ប្រមាណ​ជាង​ជិត​២០​នាក់  ​មក​ពី​តំបន់​បូរីកីឡា​និង​  តំបន់​បឹងកក់​ត្រូវ​បាន​អាជ្ញាធរ​ចាប់​
ដាក់​ពន្ឋនាគារ​ដោយសារ​តែចេញ​មុខ​ តវ៉ា​ការពារ​ផ្ទះសម្បែង​និង​ដីធ្លី​របស់​ពួកគេ។​
 
       អ្នក​ស្រី​យ៉ោម  បុប្ជា​ អាយុ​៣២​ឆ្នាំ​   សកម្មជន​តវ៉ារឿង​ដីធ្លី​នៅ​តំបន់​បឹងកក់​កំពុង​ស្ថិត​នៅក្នុង​ពន្ឋនាគារ
​នៅ​ឡើង​បន្ទាប់​ពី​តុលាការ​បាន​រក​ឃើញ​ថា   អ្នស្រី​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ពីរ​
នាក់​រង ​របួស​កាលពី​ឆ្នាំ​២០១២  ។    លោក​លួស សាខន​ដែល​ជា​ស្វាមី​របស់​អ្នក​ស្រី​យ៉ោម បុប្ជា​ ដែល​បាន
​ចូល​រួម​តវ៉ា​នៅ​ថ្ងៃចន្ទ​នេះ​បាន​ថ្លែង​ការពារ​ភរិយា​របស់​លោក​ថា   មិន​បាន​ប្រព្រឹត្ត​ដូច​មាន​ការ​ចោទ​ប្រកាន់​
របស់​តុលាការ​ទេ។ លោក​បាន​និយាយ​ថា ភរិយា​របស់​លោក​បាន​ជាប់​ឃុំ​ដោយ​អយុត្តិធម៌​ដែល​គួរ​តែ​មាន
​ការ​ដោះលែង៕
ប្រភព៖ VOA
 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1085]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ប្រទេស​អឺរ៉ង់​បន្តកិច្ច​ចចារលើក​ទី២​ជាមួយ​នឹង​ប្រទេស​សហរដ្ឋអាមេរិក​

ប្រទេសអឺរ៉ង់៖ កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍នេះកិច្ចចច...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [349]


​ឯក​អគ្គរាជ​ទូត​ជប៉ុន​សន្យា​ទាក់ទាញ​អ្នកវិ​និយោគ​ជប៉ុន​ចូលមក​កម្ពុជា​

ភ្នំពេញ៖ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក គូម៉ា...អានបន្ត

ពាណិជ្ជកម្ម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [580]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 158 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 177 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 863854​ នាក់