តំណាងកសិករមកពី ១៧ ខេត្ត ជួបប្រជុំគ្នាក្នុងសមាជបណ្តាញកសិករថ្នាក់ជាតិ
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ តំណាងកសិករនៅទូទាំងប្រទេសប្រមាណ ២០០នាក់​ ដែលតំណាងអោយ​សមាគមក​សិករ​ចំនួនជាង ១០០០សមាគម ស្ថិតនៅក្នុង​៦០ស្រុក នឹងជួបប្រជុំគ្នាក្នុងកម្មវិធីសមាជ​មួយ ​ចាប់ពីថ្ងៃទី ២៥ ដល់២៦ ខែមីនា ឆ្នាំ ២០១៤​​​​​​​​​​​នេះ នីមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុន (CJCC) ក្នុងទីក្រុង​ភ្នំពេញ។យោងតាមសេចក្តី​​​​​​​ប្រកាសព័ត៌​​មានដែលបានចេញផ្សាយកាលពីព្រឹកថ្ងៃអង្គារនេះបានឲ្យដឹងថា គោលបំណងសំខាន់ នៃអង្គសមាជ គឺ ដើម្បីធ្វើ​​​​​ការបូកសរុបការងារប្រចាំឆ្នាំផ្តោតសំខាន់លើ ការងារ​សហគមន៍សន្សំប្រាក់ដើម្បីភាពអាស្រ័យលើខ្លួនឯង សហគមន៍​​ម៉ាស៊ីនកិនស្រូវ ការផលិតនិង​ទីផ្សារ​ផលិតផលកសិកម្ម ពិសេសស្រូវសរីរាង្គនិបន្លែសរីរាង្គ ការងារឡជីវ​ឧស្ម័ន និងការដាំដើមឈើ ជា​ដើម។ល។ លើសពីនេះទៀត អង្គសមាជក៏នឹងពិភាក្សាធ្វើផែនការយុទ្ធសាស្រ្ត​កម្មវិធី​សេដ្ឋី​ស្រុក​ស្រែ​ឆ្នាំ ២០២២ (ស២២) ដែលអនុវត្តដោយអង្គការសេដាក និងធ្វើការបោះឆ្នោតជ្រើសរើស​តំណាង​កសិករ​​ថ្នាក់​ជាតិ និងតំណាងស្រ្តីថ្នាក់ជាតិផងដែរ។

ប្រធានអង្គការសេដាក លោកបណ្ឌិត យ៉ង សាំងកុមារ មានប្រសាសន៍ថា “ការរៀបចំអោយ​មាន​សហគមន៍និង    បណ្តាញសមាគមកសិករដែលសហការជាមួយអង្គការសេដាក មានសារៈ​សំខាន់​ណាស់ ពីព្រោះតាមរយៈរចនា សម្ព័ន្ធ​នេះ កសិករអាចបន្តនូវនិរន្តរភាព​ការងារអភិវឌ្ឍន៍​ដោយ​ខ្លួនឯង និងចូលរួមចំណែកពង្រីកសកម្មភាអភិវឌ្ឍន៍ កសិករផ្សេងទៀតយ៉ាងទូលំទូលាយ”។ លោក អ៊ួន សុផល ប្រធានបណ្តាញកសិករនិងធម្មជាតិ មានប្រសាសន៍ថា “បណ្តាញកសិករ​ដើរតួនាទីសំខាន់ក្នុង ការជួយគាំទ្រដល់ការផលិត ផលិតផលកសិកម្មរបស់កសិករ ព្រមទាំង​ពង្រីក​ទំនាក់ទំនងរវាងកសិករនិងអជ្ញាធរ មូលដ្ឋាន (ឃុំ ស្រុក) ​ក្នុងការជួយដោះស្រាយ​និង​ទទួលយក​នូវ​រាល់​សំណូមពររបស់កសិករ”។

ដោយ៖ អភិរក្ស

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1329]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1109]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1409]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1426]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1337]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ប្រព័ន្ធសម្ពាធទាប ធ្វើឲ្យមានភ្លៀងធ្លាក់ដល់ចុងខែនេះ

ភ្នំពេញ: កាលពី​ល្ងាច​ថ...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [406]


អជ្ញាធរថៃបញ្ជូន​សពពលករខ្មែរ​ឆ្លងដែនខុស​ច្បាប់ត្រឡប់​មកកម្ពុជាវិញ​

ឧត្តរមានជ័យ៖ ប្រភព​ពី​អាជ្ញា​ធរ​ច្រក​ទ្វារ​អន្តរ​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [424]


ឆ្នាំ២០១៣មានមនុស្សចំនួន១៩០១នាក់ត្រូវ​បានស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់ចរាចរណ៍

យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលសណ្តាប់ធ្នាប់នៃក...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [641]


ចាប់បានរថយន្ត ដឹកឈើគ្រញូង តាមផ្លូវជាតិលេខ

ក្រចេះ៖សមត្ថកិច្ច​ជំនា​ញ រដ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [361]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 39 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 333 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1428 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1041028​ នាក់