ភ្នំពេញ៖ អង្គការ យេនឌ័រដើម្បីការអភិវឌ្ឍ នៅកម្ពុជា បញ្ជ្រៀបការយល់ដឹងពីអនុសញ្ញាស្តីពី ការលប់បំបាត់រាល់ទម្រងនៃការរើសអើងលើស្រី្តភេទ ដល់ និស្សិតសកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រមាណជាង២០០នាក់ ដើម្បីលុបបំបាត់អំពើហិង្សា នៅក្នុងប្រទេសកម្ពុជា ។
លោកស្រីសាស្រ្តចារ្យបណ្តិត អ៊ុំ រ៉ាវី សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញបានមានប្រសាសន៏ថា វេទិការសាធារណៈនេះ គឺជាសកម្មភាពមួយរបស់គម្រោង បញ្ជ្រាបការសិក្សាយេឌ័រ នៅក្នុងកម្មវិធីសិក្សារបស់គ្រឹះស្ថានឧត្តមសិក្សា ដែលជាគម្រោងរបស់សកលវិទ្យាល័យ ហើយវេទិការនេះ គឺអនុវត្តស្របតាមគោលនយោបាយ និង យុទ្ធសាស្រ្តចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅលើកកម្ពស់សមភាពយេនឌ័រ ទៅគ្រប់ វិស័យនិងផ្នែកពាក់ពន្ធ័ទាំងអស់សំដៅពង្រឹង និងការជួយគាំទ្រដល់ស្រ្តីក្នុងការចូលរួមចំណែក អភិវឌ្ឍន៏ប្រទេសជាតិគ្រប់ផ្នែកវិស័យសេដ្ឋកិច្ចដែលស្រ្តី ជានិច្ចកាលត្រូវបានចាត់ទុកជាឆ្អឹង ខ្នងរបស់ប្រទេសជាតិ ។ លោកស្រីបញ្ជាក់ថា បញ្ហាយេនឌ័រនៅក្នុងសង្គមបច្ចុប្បន្ននេះជា បញ្ហាដែលទទួលនូវការចាប់អារម្មណ និងទទួលបាននូវការគាំទ្រពីរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៏ ទាំងផ្នែកគោលនយោបាយ និងហរិញ្ញវត្ថុ សម្រាប់អនុវត្តសកម្មភាព សំដៅពង្រឹង ផ្តល់នូវតំលៃ និងលើកកម្ពស់ការចូលរួមរបស់ស្រី្តទៅក្នុងវិស័យសេដ្ឋកិច្ច នយោបាយ ការអភិវឌ្ឍន៏សហគមន៏និងវិស័យនានាក្នុងសង្គមជាតិ ។ លោកស្រីបន្ថែមថា វេទិការដែលបាន ប្រារព្វនៅថ្ងៃនេះ គឺពិតជាមានន័យនិងមានសារៈប្រយោជន៏ណាស់ដល់ការសម្រេចបាននូវ សមភាព និងសមធម៌យេឌ័រ សម្រាប់ប្រទេសកម្ពុជា តាមរយៈការចែករំលែកនូវចំណេះដឹង និងបទពិសោធន៏ ដល់និស្សិត ដែលបាន ចូល រួម ក្នុងវេទិការនេះ ។
លោកពុធ សុភៈ មន្រ្តីកម្មវិធីថ្នាក់នៃ UN Women បានមានប្រសាសន៏ វេទិការនេះក៏មាន សារៈសំខាន់ ណាស់ដោយមានអ្នកចែករំលែកនូវបទពិសោធន៏ល្អៗ ដែលបានពីការអនុវត្ត គម្រោងផ្ទាល់របស់វាគ្មិនកិត្តិយស លើផ្នែកយុទ្ធសាស្រ្ត គោលនយោបាយ និងវិធានការណ៏នានា ពាក់ព័ន្ធនិងប្រធានបទដូចជា ការយល់ដឹងពីការអនុវត្តស្តីពីការលំបាត់រាល់ទម្រង់នៃ ការរើសអើងលើស្រ្តីភេទ ដើម្បីលុបបំបាត់ឲ្យបាននូវវិស័យសមភាពយេនឌ័រនៅក្នុងសង្គមយើង ។
លោកបញ្ជាក់ថា វេទិការថ្ងៃនេះ សំខាន់បំផុតគឺចង់ឲ្យនិស្សិតចូលរួមអនុវត្តក៏ដូចជាតាមដានទៅលើការ អនុវត្ត របស់រាជរដ្ឋាភិបាលពាក់ពន្ធ័ជាមួយនឹង ការអនុវត្តលើអនុសញ្ញា ស៊ីដ ៕
ដោយ៖ អភិរក្ស